Home តារាជាតិ ក្តិប បកស្រាយជុំវិញការរិះគន់ថា «វាយឬក»ក្តិប បកស្រាយជុំវិញការរិះគន់ថា «វាយឬក»

ក្តិប បកស្រាយជុំវិញការរិះគន់ថា «វាយឬក»ក្តិប បកស្រាយជុំវិញការរិះគន់ថា «វាយឬក»

119
0

ក្តិប ដែលពេលនេះមានការផ្លាស់ប្តូររូបរាងធំជាងមុននិងស្រស់ស្អាតជាងមុនបានចេញបកស្រាយទាក់ទងនឹងមតិពីសាធារណជនរិះគន់ថាខ្លួននៅខាងក្រៅ«វាយឬក» មាន ចរិតឆ្មើងឆ្នៃ។ ក្តិប ថាអ្នកមួយចំនួនពេលឃើញរូបគេមិនមែនហៅស្រួលបួលនោះទេ តែនិយាយពាក្យមិនសមរម្យនិងលួចក្តិចទៀតដែលធ្វើឱ្យខ្លួនមិនពេញចិត្តឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2x2tAhq7mRYQvUAcqjfmBZOETLALqSLUvJ2fXHk5Hfl6RdcHE1K_QQSUrf-aj_TF1JcNol2697c7lfQCoi7oX99e5D_p-f_j1knoYyNAU71AcgKOhViFVU3jnhMlBIBoYHTBf-Io1f6e50mVSSa88lablZ-BRfjTJmeApe8XMLKJlEq74HYFZIz-o8u8/s1280/photo_2026-06-29_15-22-33.jpg
កាលពីមុន ក្តិប បានបាត់មុខពីការសម្តែងជាមួយនឹង នាយព្រែក មួយរយៈបន្ទាប់មកក៏ចូលថតវិញ ហើយក្រោយមកទៀតបានបន្តបាត់មុខមួយរយៈពេលម្តងទៀត។ ទោះយ៉ាងណា ថ្មីៗនេះ ក្តិប បានបង្ហាញខ្លួនជាមួយនឹង នាយព្រែក ម្តងទៀតហើយមកលើកនេះមនុស្សជាច្រើនបានសរសើរថា ក្តិប ស្រស់ស្អាតនិងធំរូបរាងជាងមុន។ នៅក្នុងវីដេអូមួយរបស់ នាយព្រែក ក្តិប បានចេញមកបកស្រាយទាក់ទងនឹងការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមមួយចំនួនដែលរិះគន់ឥរិយាបថរបស់ ក្តិប ថានៅខាងក្រៅវាយឬកនិងឆ្មើងឆ្នៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtXH5tnIEmv4uypYI43q4tZ3PStz04PuuPJmwVzutHvL_BhkYYidNlNnhvWiC56MQkoVDYAniMwGqTMuJxj15Kz8H8zhiPglq0mEYJFUmSmGapfnO-yP_QQws1soNi7QGpCaf6MgceFCl32bwzk2MqVlSULzMOWn8k9cgIbPkcVAUR1wlid5vOLH6PJGE/s1126/image_2026-06-29_15-28-55.png

ក្តិប បានបកស្រាយថាអ្នកមួយចំនួនពេលឃើញរូបគេមិនមែនហៅស្រួលបួលនោះទេ តែនិយាយពាក្យមិនសមរម្យនិងលួចក្តិចទៀតដែលធ្វើឱ្យខ្លួនមិនពេញចិត្តឡើយ។ ក្តិប បានលើកឡើងឧទារណ៍កាលពីទៅខេត្តសៀមរាបជាមួយនឹង រ៉េននី ដារ៉ា ត្រូវគេទាញឡើងចង់ធ្លាក់លូ។ ក្តិប អះអាងថាប្រសិនជាបងៗប្អូនៗអ្នកគាំទ្រនិយាយល្អ ឬសុំថតដោយសម្រួលនោះគឺខ្លួនរួសរាយរាក់ទាក់និងនិយាយធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgydwykk-y7p499tBymRmtGdmEGMFn-WkTNemeybB7p2s1qCyCP8vJgiyq6vxn6z3WzCFK6k9ovPzM90WguekhmP7uHYzifR9P-bNcerzNWdSVP6PSYKA3q6z0SCGjgugkojUi8aIWbba7sKr7xYD30FvlT2s1k7LeOCARfiA1m2OcoG5XwUFRi_pDZPIE/s2048/image_2026-06-29_15-28-56.png
យ៉ាងណាក៏ដោយទោះបីជាមានការបកស្រាយខាងលើនេះក្តី ប៉ុន្តែមតិនៅលើបណ្តាញសង្គមមួយចំនួនចង្អុលបង្ហាញថា ក្តិប គឺ «វាយឬក» មាន ចរិតឆ្មើងឆ្នៃទោះបីជាហៅតាមសម្រួល ឬហៅថា Idol ក៏ដោយ៕