ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កំពុងតែធ្លាក់ដុនដាប និងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយពេលក្រុមផ្តាច់ខ្លួនបំបែកទឹកដីបានបើកការវាយប្រ.ហារជាបន្តបន្ទាប់។ ហេតុការណ៍ចុងក្រោយបង្អស់ គឺការបំផ្ទុះគ្រាប់បែ.កយ៉ាងរន្ធត់នៅស្រុកតាកបៃ ខេត្តណារ៉ាធីវ៉ាត បានបណ្តាលឱ្យភ្ញៀវទេសចរជ.នជាតិម៉ាឡេស៊ី ២នាក់ រងរបួស និងធ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ មិនតែប៉ុណ្ណោះ ស្ថានីយប្រេងឥន្ធនៈចំនួន ៣កន្លែងនៅក្នុងខេត្តយ៉ាឡា និងប៉ាតានី ក៏ត្រូវបានដុតបំផ្លា.ញខ្ទេចខ្ទីផងដែរ។.jpg)
ជុំវិញគ្រោះមហន្តរាយ និងការវាយប្រហារមិនចេះចប់មិនចេះហើយនៅតំបន់ភាគខាងត្បូងប្រទេសថៃនេះ បានធ្វើឱ្យមហាជន និងអ្នកតាមដានមួយចំនួន សម្តែងការយល់ឃើញ និងភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងរឿងរ៉ាវ «កម្មពារក្នុងប្រវត្តិសាស្ត្រ»។ ពួកគេបានលើកឡើងថា នេះអាចជាផលវិបាក ឬជាការឆ្លុះបញ្ចាំងពីអំពើឈ្លានពាន និងការបង្កសង្គ្រាមរបស់ថៃមកលើទឹកដីកម្ពុជាកាលពីអតីតកាល ដែលបានបន្សល់ទុកនូវការឈឺចាប់ និងការបាត់បង់យ៉ាងច្រើនដល់ប្រជាជាតិដទៃ ហើយពេលនេះ ប្រទេសថៃខ្លួនឯង ក៏កំពុងតែជួបប្រទះនឹងវិបត្តិអសន្តិសុខ និងការបែកបាក់ផ្ទៃក្នុងមិនអាចដោះស្រាយបានដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើទិដ្ឋភាពជាក់ស្តែង អាជ្ញាធរថៃកំពុងតែបង្កើនការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លានៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសម៉ាឡេស៊ី រួមមាន ខេត្តណារ៉ាធីវ៉ាត យ៉ាឡា ប៉ាតានី និងសុងក្លា។ សមត្ថកិច្ចបានបញ្ជាក់ថា គោលបំណងពិតប្រាកដរបស់ក្រុមផ្តាច់ខ្លួន គឺការបង្កើតភាពវឹកវរ ចលាចល ដើម្បីបំផ្លាញទំនុកចិត្តលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃទាំងស្រុង។
បច្ចុប្បន្ន តំបន់ភាគខាងត្បូងថៃត្រូវបានចាត់ទុកថា គឺជាតំបន់គ្រោះថ្នាក់ ដែលខ្វះសុវត្ថិភាពសម្រាប់អ្នកដំណើរ។ អាជ្ញាធរបានចេញសេចក្តីណែនាំ ព្រមានដល់ភ្ញៀវទេសចរបរទេសទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រសិនបើមានគម្រោងធ្វើដំណើរឆ្លងកាត់តំបន់នោះ។ វិបត្តិនេះនៅតែជាសញ្ញាសួរមួយដ៏ធំថា តើពេលណាទើបទឹកដីភាគខាងត្បូងថៃអាចរកឃើញពន្លឺសន្តិភាពពិតប្រាកដឡើងវិញ?










