Home ព័ត៌មានអន្តរជាតិ ថៃកំពុងប្រឈមនឹងវិបត្តិកង្វះពលករកម្ពុជាយ៉ាងធ្ងន់ធ្ងរ!

ថៃកំពុងប្រឈមនឹងវិបត្តិកង្វះពលករកម្ពុជាយ៉ាងធ្ងន់ធ្ងរ!

99
0

សេដ្ឋកិច្ចប្រទេសថៃកំពុងជួបប្រទះនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីប្រធានសមាគមពាណិជ្ជកម្មថៃ-កម្ពុជា បានចេញមុខព្រមានថា កង្វះខាតកម្លាំងពលកម្មកម្ពុជា អាចធ្វើឱ្យខ្សែចង្វាក់ផលិតកម្ម និងវិស័យកសិកម្មថៃត្រូវរាំងស្ទះទាំងស្រុង។ វិបត្តិនេះបានកើតឡើងបន្ទាប់ពីមានជម្លោះព្រំដែនកាលពីឆ្នាំ២០២៥ ដែលបង្ខំឱ្យពលករកម្ពុជាជិត ៩០ម៉ឺននាក់ ចាកចេញពីប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOe2AksJ1b-uNLs3qmFQ9siByCO8iq5Vbw95KiG4IMpXy8P0TwFw4u-w9b2bHOV5t8R2vc6-URuA7ZokmoGbWquuGYP0udhEfHcbJcp4tolx_Z-OTIzp9-7HsY6k6ehypbZsPMaFA5iy-h4F7bdvOyWS9nMOd_Ylx1r0NsKH6qjn1n_64bgMzAnasCymM/s596/photo_2026-06-29_09-27-56.jpg
លោក រ័ត្នថាវីត តាំងគៀតផាឆារ៉ា ប្រធានសមាគមពាណិជ្ជកម្មថៃ-កម្ពុជា បានសង្កត់ធ្ងន់ថា ថៃមិនអាចរកពលករពីប្រទេសផ្សេងមកជំនួសពលករជំនាញរបស់កម្ពុជាបានឡើយ ហើយផលប៉ះពាល់ដ៏ធំបំផុត គឺអាចនឹងធ្លាក់ទៅលើការប្រមូលផលផ្លែឈើនៅឆ្នាំ២០២៧ ខាងមុខ ជាពិសេសផ្លែមៀន ដែលអាចធ្វើឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់ចំណូលចន្លោះពី ៨,០០០លាន ទៅ ៩,០០០លានបាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigXHBfKneYPkkoqkxFX0YS60zgLN-o90yD7ySH-D3_N_Pa5IF_j5kgzJ7OJDtrdXI_uUvwDp2UaRU-UNDzZcJzzjB0rJdYcEcZnKtMrlAmfmohxDyzG_6WzYRmfmKliTameqM_3Q-VMmU7As_vxNciln4X95EIhSCSoQtCjWVb7MT7Ikjcq3JBlGzjsSU/s1280/photo_2026-06-29_14-02-53.jpg
ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ វិស័យឯកជនបានស្នើឱ្យរដ្ឋាភិបាលថៃ ពន្លឿនការបន្តលិខិតអនុញ្ញាតការងារ (Work Permit) ជូនពលករកម្ពុជាដែលនៅសេសសល់ឱ្យបានស្របច្បាប់ ទោះបីជាព្រំដែនមិនទាន់បើកដំណើរការឡើងវិញក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizs0CdMBWxOepnXWsK_YpxNm9jVI-mXt8-ZL_DJ2h030aq1XQb-PO4v_iRJ9dXqVYGIqVWYQNZNlZOc7mLMlrlOm0Q1VnXgj0C151awc1l85lNkK7hVtFksRVXPgq2rrpzQGiQyo153pAEGYrEA44BgRG8-VT87uDR4X4W8I2Ds2_ReTifiNGdbqd9nIY/s870/photo_2026-06-29_14-02-54%20(2).jpg
ព្រឹត្តិការណ៍នេះបានលាតត្រដាងការពិតថា កម្លាំងពលកម្មកម្ពុជា គឺជា «ដង្ហើមសេដ្ឋកិច្ច» ដ៏សំខាន់របស់ថៃ ដែលមិនអាចខ្វះបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4rQHd8-xPtSYC07bnzuDCcHjp1WnoMBk5_k7Tv9ebUXuxIa2Yrqc1JV3irtYv93FrfiA_XKBUAl4jtFUz7kTplre104XVb5tVTGH1owv9KtklyXd9j9TZHBKjgLdboh0nCkM2ffarI5OJ7ih8ew9w6ZSDrhxfZTkokJvuekahU5s0hn01lr1YCdloiNg/s1280/photo_2026-06-29_14-02-54.jpg

សូមរំឭកថា ការព្រមាននេះបានបង្ហាញពីសេដ្ឋកិច្ចថៃមិនអាចខ្វះខាតកម្លាំងពលកម្មកម្ពុជាបានទេ ហើយការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃ បាននិងកំពុងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ព្រោះតែវិស័យឧស្សាហកម្ម និងកសិកម្ម រាំងស្ទះដំណើរការ៕