Home តារាជាតិ តារាកំប្លែង ពាក់មី ធ្លាក់ចុះអ្នកតាមដានយ៉ាងគំហុក

តារាកំប្លែង ពាក់មី ធ្លាក់ចុះអ្នកតាមដានយ៉ាងគំហុក

97
0

តារាកំប្លែង ពាក់មី បានបាត់បង់អ្នកតាមដានយ៉ាងគំហុកបន្ទាប់ពីរងភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម។ កាលពីមុនផេកផ្លូវការរបស់លោកដែលមានឈ្មោះថា «Chem Chanra ចែម ចាន់រ៉ា» មានអ្នកតាមដានចំនួន ៣.៥លាននាក់ ប៉ុន្តែពេលនេះនៅសល់ ៣.៤លាននាក់ដែលមានន័យថាលោកបាត់បង់ចំនួន១០០k ដែលប្រមាណ១០ម៉ឺននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBbcD8QWqoZDwU5EgBHIw3W480mls0EieUu-l3EdjPMJgDq0tWF916gufQjUGJJWmjaH4-QxXUvQgJdnznNPRMXO88NuvCU81d5tgHwrwAoguhH9_3XVGusNRYm_PHOul8flateG927VYdw_H8nLMPhesVxo4ZGBfBc3i4csAiqSdbHElP_wzBZ_Ft6Pg/s1440/image_2026-06-29_10-14-32.png
ដូចប្រិយមិត្តជ្រាបមកហើយថាលោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានធ្វើឱ្យមានភាពរង្គោះរង្គើនៅលើបណ្តាញសង្គមយ៉ាងខ្លាំងរហូតអ្នកមួយចំនួនដែលធ្លាប់តែជាអ្នកគាំទ្របានបង្ហាញការខកចិត្តនឹងតារាកំប្លែងរូបនេះ។ ភាពចម្រូងចម្រាសនេះបានកើតឡើងបន្ទាប់ពីមានវីដេអូនៅក្នុង LIVE ដែលនាយ ពាក់មី បញ្ចេញកាយវិការស្និទ្ធស្នាលនឹងនារីម្នាក់ឈ្មោះថា លក្ខិណា។ វីដេអូមួយនេះបានជំរុញឱ្យទស្សនិកជនលោកយ៉ាងច្រើនដោយសារតែពួកគេអាណិតដល់ភរិយាតារាកំប្លែងរូបនេះជាពិសេសកូនស្រីរបស់លោកកំពុងតែចម្រើនវ័យដោយចាត់ទុកទង្វើរបស់ឪពុកមិនសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIDdK8gLZwTBcNKRVtsAZa8qJMrLjfagkyUOGAuyOVJmReksyRL2eKpE90EsYPY-F_X4csahRowhtnS7PrF12aGBIVxbiG12bkGSg9envtuy9L7SjO9HDPWvCIwFf6CWE92DR3fJJL3kBUGfeQqS0_oCuRFKoZdqpNKKbpL29pGRJhHhHTsdXC2xc53c0/s1440/image_2026-06-29_10-14-31.png

អ្វីដែលធ្វើឱ្យរឿងនេះកាន់តែធំៗទៅ តារាកំប្លែង ពាក់មី និងភរិយា បានថតវីដេអូមួយដែលមនុស្សមួយចំនួនចោទថាលោកយកភាពផិតក្បត់មកសម្តែង។ ការរិះគន់ហួសព្រំដែនរហូតឈានដល់ប្រមាថក្រុមគ្រួសារ តារាកំប្លែងពាក់មី បានដាក់ពាក្យបណ្តឹងទៅកាន់គណនីបណ្តាញសង្គមមួយដោយទាមទារទឹកប្រាក់ចំនួន១ម៉ឺន៥ពាន់ដុល្លារ។ ទោះយ៉ាងណា បន្ទាប់ពីសម្របសម្រួលគ្នារួចនារីដែលរងបណ្តឹងបានចេញវីដេអូសូមទោសជាសាធារណៈ ព្រមទាំងបាញ់ទឹកប្រាក់ចំនួន១០០០ដុល្លារទៅមន្ទីរពេទ្យកុមារអង្គរតបតាមការចង់បានរបស់ដើមបណ្តឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYHusGUvn7o3iePuqBrOVNZGsla5nv2GBDmXp4_oZeoVTWUTv1im0_PPJMPtmQ-4ggSVrGYDC0c5sndnQ7SQcfbA4t5FoSF0bjaPEbma-HZXFx5kfnUSr4fq2RCSoiRugsuTVBQaD4ahdl301xuXmHV54VjZVleJ-CTkqggldR75P8ZIHFGODzP9rVTKk/s1440/image_2026-06-29_10-14-32%20(2).png

រឿងអាស្រូវនេះជំរុញឱ្យមនុស្សជាច្រើនបានបង្ហាញការមិនពេញចិត្តនិងខកចិត្តទៅកាន់តារាកំប្លែង ពាក់មី ដោយអ្នកខ្លះបង្ហាញពីការប្លុករបស់គេ។ បន្ទាប់ពីរងកំហឹងពីសាធារណជនបណ្តាញសង្គមរបស់តារាកំប្លែង ពាក់មី បានចុះអ្នកតាមដានជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXYnsoczsF6-0GGThBWkHmQTB_zQtktHDSXF3qU00YJGlYQb250U8IEhXHU8PjdxeRYEFR-2N6sYqTjJgqk6y9MDJgWm2Gcfw22jBEy83I4VsIesw3bynon1DKvUHPCIrcjvrYDwNohhkYWKsLe3pvrniTjXepkeH-qVOolr_C7kkJzJzc7BMgOtx7OQs/s1080/Untitled-1.jpg
ពីមុនផេកផ្លូវការបស់លោកដែលមានឈ្មោះថា «Chem Chanra ចែម ចាន់រ៉ា» មានអ្នកតាមដានចំនួន ៣.៥លាននាក់ ប៉ុន្តែពេលនេះនៅសល់ ៣.៤លាននាក់ដែលមានន័យថាលោកបាត់បង់ចំនួន១០០k ដែលប្រមាណ១០ម៉ឺននាក់។ មកទល់នឹងពេលនេះផេករបស់លោកនៅបន្តការធ្លាក់ចុះនៅឡើយ។ ទន្ទឹមនឹងការធ្លាក់ចុះនិងមានការរិះគន់ អ្នកមួយចំនួនយល់ថាគួរតែបញ្ចប់រឿងត្រឹមនេះដោយនឹកទៅដល់អំពើល្អរបស់លោកជួយសង្គមកន្លងមក៕