Home ព័ត៌មានជាតិ ថៃអន្ទះអន្ទែងនៅមិនសុខ ក្រោយចិនប្តេជ្ញាបង្កើតភាពជាដៃគូសន្តិសុខជិតស្និតជាមួយកម្ពុជា

ថៃអន្ទះអន្ទែងនៅមិនសុខ ក្រោយចិនប្តេជ្ញាបង្កើតភាពជាដៃគូសន្តិសុខជិតស្និតជាមួយកម្ពុជា

87
0

កក្រើកឆាកភូមិសាស្ត្រនយោបាយអាស៊ាន! មហាមិត្តចិនបានបង្ហាញជំហរគាំទ្រកម្ពុជាយ៉ាងពេញទំហឹងលើវិស័យសន្តិសុខ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានថ្លែងប្រកាសយ៉ាងម៉ឺងម៉ាត់នូវឆន្ទៈ និងជំហរដ៏មុតមាំបំផុតរបស់ទីក្រុងប៉េកាំង ក្នុងការឈរឈ្មោះជាដៃគូសន្តិសុខដ៏រឹងមាំជាមួយព្រះរាជាណាកម្ពុជា។ របត់ការទូតយោធាដ៏ក្តៅគគុកនេះ បាននិងកំពុងទាក់ទាញខ្សែភ្នែក និងធ្វើឱ្យរដ្ឋាភិបាលព្រមទាំងប្រជាពលរដ្ឋថៃ ស្ថិតក្នុងស្ថានភាពអន្ទះអន្ទែងនៅមិនសុខយ៉ាងខ្លាំង ដើម្បីតាមដានពីលទ្ធផលចុងក្រោយនៃកិច្ចព្រមព្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvEwe4fU2SSb0UBl0RfKRY-eTXV-7CRa_S_NeOAY7HJ8Q-mUm87pGdnm9LvQ-UfRPhxn_16efYsyhelv3uxRPL9CDJt4Id-afGHgqKyOUVrcvd6tzMM-xpwk9shnxYvXtSf6KIOMBthTuZsZxg-RYvDbfe4rqugLugXg1wyYWpBeEDLFAxQ76WS_9kd68/s1280/photo_2026-06-29_09-05-23.jpg

យោងតាមរបាយការណ៍ផ្លូវការពីក្រសួងការបរទេស កិច្ចពិភាក្សាដ៏មានទម្ងន់នេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់នោះ លោក ស៊ី ជីនភីង បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចិននឹងបន្តគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយផ្ទៃក្នុង ដោយការបង្កើតភាពជាដៃគូសន្តិសុខនេះ នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជាឱ្យកាន់តែរឹងមាំឆ្លើយតបទៅនឹងការប្រែប្រួលនៃសន្តិសុខតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6pI2jtn_d1QdGVY1zeKFcqdMwtAHJ6pXjN9Lla-cu5rZqnP1k-0wXNOi5gzzIig263tdeMlGYxiAO0HftJWymZM99pLN-G4vTjxLpU45acSlKOeizajrgEhpGLNe1sjQcQWRvCqqHk-3JQsHuxy-LEzYcK-DgCKU06r_5dhXPDdyTvBNoSV40XRNq7JQ/s1280/photo_2026-06-29_09-05-23%20(2).jpg
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ពីក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ ការប្រកាសពីភាពជាដៃគូសន្តិសុខរវាងចិន និងកម្ពុជានៅពេលនេះ បានជះឥទ្ធិពលផ្លូវចិត្តយ៉ាងខ្លាំងទៅលើប្រទេសថៃ ដែលកំពុងតែមានភាពរកាំរកូសជាមួយកម្ពុជាជុំវិញវិបត្តិជម្លោះព្រំដែនគោក និងដែនសមុទ្រត្រួតស៊ីគ្នា។ រដ្ឋាភិបាលទីក្រុងបាងកកបាននិងកំពុងតាមដានយ៉ាងប្រកៀកប្រកិត ព្រោះពួកគាត់ដឹងច្បាស់ថា ជំនួយបច្ចេកវិទ្យាយោធា សម្ភារៈសព្វាវុធ និងកិច្ចសហការសន្តិសុខពីកំពូលមហាអំណាចចិន នឹងធ្វើឱ្យជញ្ជីងអំណាចយោធារបស់កម្ពុជាហក់ឡើងខ្ពស់ និងមានប្រៀបជាងមុននៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ9gzsWeuDvMfyPkUfdYH07b6lvlnMI0awzS-lcPYqaZAba2qFd3LsLYR89dFWhtPXlxMgspGnv-2FrL0LS5g4mv8KdWd-ABZZcEeFuaniTgO3ouqHB2wH6mVQuy2f70WSnV2Rq-ssQZjHfcjKtFG7PRcYKHLL7bFKXEoMolsTLLjc8Ur2bwS6o1vwXvk/s1280/photo_2026-06-29_09-05-22.jpg
ទោះជាយ៉ាងណាក៏ដោយ ជុំវិញការបង្កើតដៃគូសន្តិសុខនេះ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវច្បាប់រដ្ឋធម្មនុញ្ញអព្យាក្រឹតដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការធ្វើកិច្ចសហប្រតិបត្តិការយោធា និងទទួលជំនួយដើម្បីការពារខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj271KbTjscqdJ0yQkdts2UWeq2i-VRfXKqv0XN7o2rQfCeQ0yo5mvMmsN7yPbaA5fnO3NN6nJOSW9BBM0aJ_gv4pQf-FVgJNUagX-r51IDwyrexFfGU1kw8OK4av0KyQ3RWNCm-YARliT_yaW_DcQqqYlM7WoZtAYjHW7VvBD5AW5JiMm5e8PoKGYEFKA/s762/photo_2026-06-29_09-05-22%20(2).jpg

ការណ៍នេះបានសបញ្ជាក់ថា ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនភីង នាពេលនេះ មិនត្រឹមតែជាការវាស់ស្ទង់ពីកម្រិតមិត្តភាពដែកថែបដែលមិនអាចបំបែកបាននោះទេ ប៉ុន្តែវាជាការផ្ញើសារការទូតដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោកថា ចិននៅតែជាបង្អែកយុទ្ធសាស្ត្រដ៏រឹងមាំបំផុតរបស់កម្ពុជាក្នុងការធានាសន្តិភាព និងស្ថិរភាពយូរអង្វែង៕