គ្រីស ឌីណា ដែលជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបកំពុងរងនូវមតិប្រតិកម្មចម្រុះដោយមនុស្សមួយចំនួនរិះគន់លោកថាគ្មានសីលធម៌បន្ទាប់ពីសួរសំណួរវាយបកទៅកាន់លោកគ្រូបង្រៀនម្នាក់តាមប្រព័ន្ធអនឡាញ។ 
ជុំវិញនៃបញ្ហានេះបានចាប់ផ្តើមបន្ទាប់ពីមានផេកមួយឈ្មោះថា « English with Vanndeth» យុវជនខ្មែរខ្លះ កើតមកភ្លាមចង់ក្លាយជា Content Creator យុវជនវៀតណាមប្រឹងរៀនបាន IELTS 9.0 + SAT (គណិត + អង់គ្លេស) ពិន្ទុឡើងខ្ពស់»។ ប្រយោគមួយនេះបានជំរុញឱ្យ គ្រីស ឌីណា បានចែករំលែកការបង្ហោះនេះអមដោយពាក្យសម្តីថា «IELTS ខ្ញុំ 8.5 បាទ
IELTS គ្រូប៉ុន្មានដែរ?»។

មិនត្រឹមតែមានការចែករំលែកបកសួរទៅកាន់ទៅកាន់ផេក «English with Vanndeth» ប៉ុណ្ណោះទេប៉ុន្តែ គ្រីស ឌីណា បានចេញវីដេអូវែកញែកលើកឡើងពីបញ្ហាដែលជាហេតុធ្វើឱ្យរឿងកាន់តែរីកសាយភាយ។ ក្រោយមកគ្រូបង្រៀនរូបនេះបានពន្យល់ទាក់ទងនឹងខ្លឹមសាររបស់ខ្លួនដែលបានបង្ហោះដោយកត់សម្គាល់ថាលោកនិយាយថា «យុវជនខ្មែរខ្លះមិនមែនទាំងអស់នោះទេហើយ ឌីណា មិនស្ថិតនៅក្នុងចំណោមពាក្យថាក្មេងឡើយចង់ធ្វើអ្វីក៏ធ្វើទៅ។ លោកគ្រូបានពន្យល់ថាមូលហេតុដែលមានការបង្ហោះបែបនេះដោយសារឪពុកម្តាយសិស្ស ដែលមានកូនកំពុងរៀនជាមួយលោកអត់រៀនទេ អាយុ១២ ឆ្នាំ មួយថ្ងៃ ៗ គិតតែ លក់ Account Game ,Tik Tok និង Facebook ហើយ ដោយចង់ក្លាយជា Content Creator លក់បែបហ្នឹង។
ជាមួយគ្នានេះ «English with Vanndeth» បានលើកឡើងថាចរិតការ សួរបកនេះ វាពិតជាមិនថ្លៃថ្នូរ ជា Content Creator ទេហើយវាខុសច្បាប់ក្រមព្រហ្មទណ្ឌ ក្នុងបទបង្អាប់ ប្រមាថ គ្រូបង្រៀនជាសាធារណៈ។
.png)
បន្ទាប់ពីរងនូវភាពចម្រូងចម្រាសពេញបណ្តាញសង្គមមនុស្សជាច្រើនបានរិះគន់អ្នកបង្កើតមាតិការូបនេះថាគ្មានសីលធម៌។ អ្នកខ្លះថែមទាំងនិយាយថា ឌីណា មាន IELTS 8.5 ប៉ុន្តែកម្រិតសីលធម៌ ០។ មិនទាន់ចប់នោះទេ បន្ទាប់ពីលោកគ្រូបង្រៀនតាមអនឡាញនេះបានចេញពន្យល់ការរបស់ខ្លួន គ្រីស ឌីណា បានចែករំលែកការបង្ហោះមួយទាក់ទងនឹងសំណេរកាលពីមុនរបស់ «English with Vanndeth» ដែលនិយាយទាក់ទងនឹងក្មេងៗលេងហ្គេម។ គ្រីស ឌីណា បានសរសេរថា «ហាក តាមពិតគាត់គ្រូបង្វឹក Telegram MMO ?»។ .png)
ជាមួយគ្នានេះដែរ គ្រីស ឌីណា បានឆ្លើយតបទៅនឹងការខម្មិនមួយថា «ក្មេងៗចង់ធ្វើជា Content Creator គ្មានអីខុសទេ តែនេះគាត់ចង់និយាយថាអោយតែ ក្មេងៗចង់ធ្វើជា Content Creator ពួកគាត់មិនខិតខំរៀន? តើគាត់បានការអះអាងពីណាមក? ហើយប្រៀបធៀបកូនខ្មែរយើងទៅ ក្មេងៗវៀតណាមទៀត ទោះបីយើងមិនមានភាពធូរធារដូចគេ»៕










