Home តារាជាតិ គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា បញ្ចប់ពាក្យចចាមអារ៉ាមថាមានបញ្ហានឹងគ្នា

គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា បញ្ចប់ពាក្យចចាមអារ៉ាមថាមានបញ្ហានឹងគ្នា

102
0

អស់រយៈពេលជាយូរមកហើយដែលអ្នកគាំទ្របានសង្ស័យទៅលើចំណងមិត្តភាពរវាងតារាសម្តែង គង់ ចាន់ស្រីមុំ និង អ្នកនាង យ៉ាន លីនដា មានភាពរង្គោះរង្គើបន្ទាប់ពីរាប់អានគ្នាជាច្រើនឆ្នាំ។ ទោះបីជាមានពាក្យចចាមអារ៉ាមនិងការចង់ដឹងពីអ្នកមួយចំនួនក្តីប៉ុន្តែតារាស្រីទាំងពីរដួងមិនដែលចេញមកបញ្ជាក់នោះទេរហូតដល់ថ្មីៗនេះទើបអ្នកគាំទ្របានឃើញដឹងពីចំណងមិត្តភាពរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyN8GJJk1bolj0NCVMZHbI_kHtSTrEcBZLHNmgCUmdLL4uG_na8GBWNloWyxRPHdjSuLsMrrkVbq8JzZHjkgYMDXJtZu9vrbE4b05Zs2t_bETvHPDIj2YNu1K62c7qteRGuonY933O1pN37TBTz4hcPuzRs0bIrfw-68VtS5466_JKp74PMCv5o3u7Hhk/s2048/image_2026-06-23_15-08-07.png
ក្នុងពិធីមង្គលការមួយដែលបានប្រមូលផ្តុំទៅដោយសិល្បករ សិល្បការិនីល្បីៗជាច្រើនចូល បានធ្វើឱ្យអ្នកសិល្បៈទាំងថ្មីទាំងចាស់ដែលមិនសូវជាមានពេលជួបជុំ មានឱកាសជួបជុំគ្នានិងពោរពេញដោយភាពរីករាយក្នុងពិធីមង្គលការនេះ។ ក្នុងនោះដែរក៏មានវីដេអូមួយបង្ហាញពីអ្នកនាង គង់ ចាន់ស្រីមុំ និងអ្នកនាង យ៉ាន លីនដា កំពុងមានទំនាក់ទំនងល្អនឹងគ្នាឡើងវិញបន្ទាប់ពីមានពាក្យចចាមអារ៉ាមថាបែកបាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUxJ8dsUIdsu01_SQHfPHEll7vkFtlgukGCKJpyNZx33sNelbQEN00QF7i5P1Y3sRR8_fOKWzQvtRr88w6bR87HJ92IbzaNQ0k06cwvgsqJwsvThQByxa5AdSoYQWcYqCFd3ngjB5CKKsJjg91Ee3wZ-H50tEcRiXNf7bURKQvP0AFVqZT1imCNR8IdQA/s1920/image_2026-06-23_15-08-09.png
តាមរយៈវីដេអូនោះគេបានឃើញតារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី រួមទាំងអ្នកនាង យ៉ាន លីនដា និងស្វាមីរួមទាំងកូនស្រីបានថតរូបជាមួយគ្នាប្រកបដោយស្នាមញញឹម ខណៈតារាសម្តែងស្រីទាំងពីររូបបានកាន់ដៃនិងឱបដៃគ្នាយ៉ាងជិតស្និទ្ធ។ សកម្មភាពនេះគឺអាចបញ្ចប់ពាក្យចចាមអារ៉ាមពីមុនបន្ទាប់ពីកន្លងមកពួកគេទាំងពីរនាក់ហាក់រក្សាគម្លាតជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUfwmoMAhyDA7juG3vX6QdCRxldArnKvuPsR-jh9U1fIwxSGNEyKE9ilcSbNYdDzOkqNZVF7pIDL3NNtgSJHQV-28lWAMIFFAB2_0wfuHehe_Zv7icYFKRiMM35Tsn1mGiWCy6lfOZLvG96d0-uDA4bOGBprhD7YosWn8in8z0ExiWaEcUzx89fbtkt1Y/s1213/image_2026-06-23_15-08-11.png
ពីមុនមានពាក្យចចាមអារ៉ាមថាមិត្តភាពយូរអង្វែងរបស់អតីតពិធីការិនី 3Fun គង់ ចាន់ស្រីមុំ និងអ្នកនាង យ៉ាន លីនដា ទំនងជារង្គោះរង្គើបន្ទាប់ពីអ្នកគាំទ្រកត់សម្គាល់ឃើញថាអ្នកទាំងពីរលែងជួបជុំគ្នាដូចមុនសូម្បីតែការរៀបការម្តងទៀតរបស់អ្នកនាង យ៉ាន លីនដា និងស្វាមី ក៏បាត់មុខមិត្តសម្លាញ់។ លើសពីនេះទៅទៀត ទោះបីជាអ្នកទាំងពីរទៅចូលរួមកម្មវិធីតែមួយក៏អ្នកនាង គង់ ចាន់ស្រីមុំ និង យ៉ាន លីនដា ពុំបានផ្សារភ្ជាប់ទំនាក់ទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY7ArBgdiI-lYlsedaDMH19c95ErwN-ZZicQ4V4q6aaq-nxbkdmBeCkdGBKfCYM3mQrYSAabMXq5EB0phATABat8BO0VBVi2sryWwxE89CDcoaT87xdQrcn-RcKd-NtY5LbE3psqTJpefQp-iXujD9dvLi0eboTUaELFyCMy9M3BltWWQ-n0_pTBNwz_c/s960/photo_2026-06-23_15-08-27.jpg

ក្រោយឃើញសិល្បការិនីទាំងពីររូបជួបជុំនិងមានទំនាក់ទំនងល្អនឹងគ្នាបែបនេះធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេបង្ហាញការសប្បាយចិត្ត ចំណែកអ្នកខ្លះទៀតបានបង្ហាញថាស្ទើរតែចង់ជឿថារឿងនេះអាចនឹងកើតឡើងម្តងទៀតនោះទេ៕