Home តារាជាតិ Chen Radee កំពុងរងការរិះគន់ខណៈ ទីនីន ថានិយាយភ្លាវបែបនេះកុំចេញវីដេអូតទៅទៀត

Chen Radee កំពុងរងការរិះគន់ខណៈ ទីនីន ថានិយាយភ្លាវបែបនេះកុំចេញវីដេអូតទៅទៀត

95
0

អ្នកធ្វើវីដេអូវ័យក្មេងនិងជាអ្នកប្រម៉ូតផលិតផលមានបណ្តាញសង្គមថា « Chen Radee » កំពុងរងការរិះគន់យ៉ាងច្រើនពីអ្នកលេងអ៊ីនធឺណិតបន្ទាប់ពីរូបគេចែករំលែកបទពិសោធន៍ជាមួយនឹងការមិនពេញចិត្តនឹងជីវិតនៅវិទ្យាល័យរបស់ខ្លួន។ សម្តីរបស់ Radee ត្រូវបានមនុស្សជាច្រើនចាត់ទុកថាហាក់ដូចជាមិនឱ្យតម្លៃលើគ្រូបង្រៀននិងការសិក្សា។ ការចេញវីដេអូនេះ ទីនីន ក៏បានលើកឡើងចំៗថារៀនចប់ចាំធ្វើ Content ដើម្បីកុំឱ្យភ្លាវជាងនេះនិងឱ្យយក ស្រីនា ធ្វើជាគំរូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAfoIa8yJFLeG5EiWhP0IZwk2CL2AWi0Vw9p3tC1yh3ob5QJY45oKoI3Zpwly-vc7g60z0qgeiQW8kgIsrJPt3yqg2NFDWOo15K6mygmHvWIPt5l1bbO6kQ2UNuLYlFSBPQqrg2h1kyphnpDl3IsCGvFLXdRMkUv2aJodHZsGWFduuqgG4Be51YyhzMIU/s960/image_2026-06-23_14-16-03%20(2).png

នៅថ្ងៃទី២០ ខែមិថុនា Chen Radee បានបង្ហោះវីដេអូមួយក្នុងរូបភាពអាវសិស្សសាលាប៉ុន្តែបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាពុំបាននឹករម្លឹកកាលពីពេលរៀននៅវិទ្យាល័យនោះទេ។ អ្នកធ្វើវីដេអូរូបនេះបាននិយាយកាលពីរៀននៅវិទ្យាល័យដោយពុំសូវជាទៅរៀនទៀងទាត់ លោកនាយកគំរាមកាត់សក់ជារៀងរាល់ថ្ងៃជាហេតុធ្វើឱ្យខ្លួនគេចង់សិក្សាថ្នាក់មហាវិទ្យាល័យ ស្រេចតែក្បាលរបស់គេទោះបីជាចង់លាបពណ៌សក់ក៏គ្មានអ្នកណាហាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRnTrLjFmfNDRZW4kZDHCQVsKq74QEacaLpUZnxrIuDgw79f7YL6Toqe72TGJyr37yEAufdR68OKsg2mANbilp__ioXzFNO8plWFfGe0ZXFEnfHahi5KA_zRA_PO7lzGHlG0OdBrGUd43pZd7ly7J2cRf6L66-OXXCUWahfVSntl-NF77x0IXVV8kRExU/s2048/image_2026-06-23_14-16-03.png
Chen Radee បាននិយាយជាច្រើនទៀតទាក់ទងនឹងការសិក្សានៅវិទ្យាល័យ ហើយសូម្បីតែឈ្មោះរបស់គ្រូបង្រៀនក៏រូបគេមិនចងចាំ និងមិនសូវបានរៀនគួរនោះទេ ប៉ុន្តែជាលទ្ធផលបានជាប់និទ្ទេស D ចំណែកឯអ្នករៀនគួរក៏ប្រលងធ្លាក់ក៏មាន។ អ្នកបង្កើតមាតិកាវ័យក្មេងរូបនេះថែមទាំងសង្កត់ធ្ងន់ថាខ្លួនមិនចេះអែបអរ មិនស្គាល់ឈ្មោះគ្រូដោយមិនរវីរវល់ជាមួយនឹងគ្រូឡើយហើយក៏មិនចូលចិត្តបរិស្ថានបែបនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYl54yKo2pQF2PGNUosb10Jpvcm7eU9kcK_3ARouQ9Wg1BnqYkUDX4ZfzwA5kpB7oaXk-aQXAQyhHm7_BKMUXObYjhAPoqvyTRl9V9hg8LVAEBTScH_lQexDKeQCUY4VWGeFDkJE8c-7CDY7HwCBMcLaMHsKFUV2Q9wq3zWkPVLU5jX2U4wPRhdQItmk4/s1280/image_2026-06-23_14-16-04%20(2).png
ពាក្យសម្តីរបស់ Chen Radee ដែលចែករំលែករឿងមិនល្អរបស់ខ្លួននៅថ្នាក់សិក្សាវិទ្យាល័យបានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិរិះគន់ដោយគិតថាពាក្យសម្តីរបស់អ្នកធ្វើវីដេអូរូបនេះមិនឱ្យតម្លៃលើការសិក្សាជាពិសេសគឺគ្រូនបង្រៀនដែលយើងចាត់ទុកថាជាឪពុកម្តាយទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQHYaRz0sbn6p6oU34Dmx4Kf3MVbfUgqzz2EpO1FNBmobBV0B68jwhhbiZbPt3HPr-rFZA-ledReoGKLug2c9hweoI9AztfzsQtdq70dY6ruYUBom6w8XGsRcRd00P7W3ZUU4IEb1-rZgwaLiWtcqrKl36biqwkNImlLIcHEqzMnQO4ZHBVcobJK3srYM/s1440/image_2026-06-23_14-16-05.png

មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេដែលមានឥទ្ធិពលលើបណ្តាញសង្គមផ្សេងទៀតក៏មិនចេញចិត្តទៅនឹងការលើកឡើងរបស់ Chen Radee ដែរ។ ទីនីន ដែលជាម្ចាស់ប្រេននិងជាមនុស្សដែលមានឥទ្ធិពលលើបណ្តាញសង្គមចាត់ទុកសម្តីរបស់ Chen Radee ថាភ្លាមមិនគួរចេញវីដេអូបែបនេះតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_STeVH7LIB9oqdwyvMLxu3uqfoqsPHVW30wlzYqjTakx8Fm7Rw7c57z8kpuyxf8gb10r-yh_VBFItHBcz44Md5JmpOnjqeUKMEDbj38kPJ40_ax1XXcC5hEk-gOCCxB0ZkH3CD_TLLTCPr86EuXrCOMKlZe8cfQmYfFD348biHZbnG8tLM5TUOhhwUXA/s1524/image_2026-06-23_14-18-03.png
ទីនីន បានសរសេរថា «កុំចេះធ្វើ content តិចតួចបោះបង់ចោលការសិក្សា។ កុំគិតខ្លី កុំគិតថាការងារនឹងស្រួល ព្រោះជាការងារដែលមិនទៀតទាត់ទេ។ ត្រូវរៀន មានចំណេះជំនាញជាប់ខ្លួន ហើយចាំយកវាជាការងារបន្ទាប់បន្សំ។ ចេញវីដេអូនិយាយចឹងៗមិនបាច់ចេញទេ»។ ទីនីន បន្ថែមទៀតថា «រៀនឱ្យចប់មានចំណេះដឹងមក ចាំចេញមកធ្វើ content ។ពេលរៀនចេះដឹង content ចេញមកអត់សូវភ្លាវចឹង។ ភ្លាវត្រង់បំផុសគំនិតអោយក្មេងៗគិតថាការសិក្សាមិនសំខាន់។ មើល Srey Nea ជាគំរូ គេសិស្សនិទេស A . រៀនចប់គេធ្វើកាងារជាcontent creator & influencer កាន់តែគាត់ជោគជ័យខ្លាំងព្រោះគាត់ធ្វើ content ដោយមានវិជា្ជជីវៈ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuocYUGpHyf_ZvdZkLKA4-w6WGl2UbkCfrWa3jHmI0341w73b-1i90QHRLXyiGD_7jR4K3-L_V1m2pyWP5N2s_Ja1Ao3L_XFN0OhjFFu-TD9IhEZNsLtXX3tbIdSY7btc1wBBFXDUtc1Pa8FbYYRWKhq4-2n7LfocYrAJTq7EoFV1H-yUCgxM_JnPDnkE/s1821/image_2026-06-23_14-18-06.png

គួរឱ្យដឹងថា Chen Radee ដែលមានឈ្មោះពិតថា ម៉ៅ ឌី បានប្រលងបាក់ឌុបកាលពីឆ្នាំ២០២៥ ហើយរូបគេបានបង្ហោះនៅលើបណ្តាញសង្គមដែរថាការទៅប្រលងរបស់គេគឺយឺតទាំងពីរថ្ងៃ៕