សូមឈប់ប្រើប្រាស់ប្រអប់ជ័រ និងកំប៉ុងភេសជ្ជៈ ដែលមានសារធាតុគីមី BPA ភ្លាមជាបន្ទាន់ ប្រសិនបើអ្នកមិនចង់ឱ្យប៉ះពាល់ និងខូចសុខភាពធ្ងន់ធ្ងរ! ថ្មីៗនេះ សហភាពអឺរ៉ុប (EU) បានចេញបម្រាមក្តៅៗបន្ទាន់ និងជាផ្លូវការហើយពីផលប៉ះពាល់សារធាតុ BPA ។
សហភាពអឺរ៉ុប (EU) ហាមឃាត់ជាផ្លូវការនូវការប្រើប្រាស់សារធាតុគីមី Bisphenol A (BPA) ក្នុងប្រអប់ជ័រដាក់អាហារ និងកំប៉ុងភេសជ្ជៈ ក្នុងគោលបំណងការពារសុខភាពអ្នកប្រើប្រាស់ បន្ទាប់ពីការស្រាវជ្រាវរបស់ភ្នាក់ងារសុវត្ថិភាពចំណីអាហារអឺរ៉ុបរកឃើញថា សារធាតុនេះអាចជ្រាបចូលទៅក្នុងអាហារ និងបង្កគ្រោះថ្នា.ក់យ៉ាងខ្លាំងដល់រាងកាយ។ វាគ្មានសុវត្ថិភាពទេ សម្រាប់អ្នកបរិភោគអាហារ ឬផឹកភេសជ្ជៈ ដែលវេចខ្ចប់ដោយសម្ភារៈមានសារធាតុនេះ។ 
សហភាពអឺរ៉ុបបានកំណត់ឱ្យការលក់ទំនិញទូទៅ ត្រូវតែបញ្ឈប់ការលក់ចាប់ពីខែកក្កដា ឆ្នាំ២០២៦ រីឯការលក់ទឹកប៉េងប៉ោះកំប៉ុង ឬផ្លែឈើកំប៉ុង ដែលពិបាករកសារធាតុជំនួសភ្លាមៗ ត្រូវពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២៨។ លើសពីនេះ EU ក៏បានហាមឃាត់ទាំងការលាបស្រទាប់ឡេទីនការពារច្រែះខាងក្នុងកំប៉ុងអាហារ និងភេសជ្ជៈ រួមទាំងហាមឃាត់សារធាតុផ្សេងទៀតដែលប្រើប្រាស់ជាមួយទឺកថ្នាំបោះពុម្ពលើកញ្ចប់អាហារផងដែរ។
.jpg)
បម្រាមនេះបានបង្ខំឱ្យក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈនៅទូទាំងពិភពលោក ប្រញាប់ប្រញាល់ផ្លាស់ប្តូរមកប្រើប្រាស់សម្ភារៈវេចចខ្ចប់គ្មានសារធាតុ BPA ឬងាកទៅប្រើប្រាស់វត្ថុធាតុដើមធម្មជាតិជំនួស។ ចំណែកអ្នកជំនាញសុខភាពបានណែនាំឱ្យការពារសុខភាព ដោយស្វែងរកសម្ភារៈវេចខ្ចប់ដែលមានស្លាកសញ្ញា «BPA-Free» ឬក៏ប្តូរមកប្រើប្រាស់សម្ភាៈវេចខ្ចប់ផលិតពីកែវ ឬអ៊ីណុកវិញ។
.jpg)
សូមបញ្ជាក់ថា សារធាតុគីមី BPA ត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មផលិតប្រអប់ជ័ររឹងថ្លាជាច្រើនឆ្នាំហើយ និងយកទៅធ្វើជាស្រទាប់ឡេទីនលាបការពារខាងក្នុងកំប៉ុងត្រីខ និងភេសជ្ជៈ ដើម្បីការពារច្រែះ។
.jpg)
នៅពេលប៉ះពាល់នឹងកម្តៅ ឬការរក្សាទុកយូរ វានឹងរលាយជ្រាបចូលទៅក្នុងអាហារ ឬភេសជ្ជៈ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដូចជា៖ កាត់បន្ថយលទ្ធភាពបង្កើតកូន, ប៉ះពាល់ទារកក្នុងផ្ទះ, កុមារីពេញវ័យមុនអាយុ, ចុះខ្សោយប្រព័ន្ធការពាររាងកាយ, រាងកាយងាយរងប្រតិបកម្មអាឡែកស៊ី, ប៉ះពាល់ប្រព័ន្ធប្រសាទ, ប៉ះពាល់ការចងចាំរបស់ខួរក្បាល, កើតជំងឺហឺត បេះដូង ទឹកនោមផ្អែម ធាត់ជ្រុល និងមហារីក៕










