Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រកាសដំឡើងថ្លៃសេវាទិដ្ឋាការសម្រាប់ជ.នបរទេសចាប់ពីខែកក្កដា តទៅ

ជប៉ុនប្រកាសដំឡើងថ្លៃសេវាទិដ្ឋាការសម្រាប់ជ.នបរទេសចាប់ពីខែកក្កដា តទៅ

118
0

នេះជាដំណឹងបន្ទាន់ និងសំខាន់បំផុតសម្រាប់អ្នកចង់ទៅប្រទេសជប៉ុន! រដ្ឋាភិបាលជប៉ុនទើបតែសម្រេចធ្វើវិសោធនកម្មច្បាប់ទិដ្ឋាការ (Visa) ដោយសម្រេចដំឡើងថ្លៃសេវាទិដ្ឋាការជាលើកដំបូងបង្អស់ក្នុងរយៈពេល៤៨ឆ្នាំមកនេះ ដោយតម្លៃនឹងកើនឡើងរហូតដល់៥ដង សម្រាប់ការដាក់ពាក្យស្នើសុំចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFMukzcLYJSZRTG3bdFZ_2hVATWVBVa4ZNrRgztKizh_yhgqbH8PJqhgoW2MCVinaCpXa2i1CRKYg4hyphenhyphen3g3EA6wvASgRtuLDzty_WwUwxfaViVKpyLxJiVDtGCUdKF2UPHGvUWCeITuateII3MUTRn1tWoiKaIq9LVAS53yzj6JTBUmPgsfREyJyeDdYw/s800/photo_2026-06-22_15-56-49%20(3).jpg
រដ្ឋាភិបាលជប៉ុនបានសម្រេចដំឡើងថ្លៃសេវាទិដ្ឋាការលើសមុន៥ដង សម្រាប់ជ.នបរទេស ដោយចាប់ផ្តើមអនុវត្តជាផ្លូវការចំពោះការដាក់ពាក្យស្នើសុំចាប់ពីដើមខែកក្កដា។ ការដំឡើងថ្លៃសេវានេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែមិថុនា ដែលជាការដំឡើងថ្លៃលើកដំបូងបំផុតក្នុងរយៈពេល៤៨ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៧៨ មក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB72KcnqMOUK-dsMGzYKJyMpnpxP9FFw-GEMVssH5usJc9ULDUjPwsjZf67O0FRqU0cVh67p_KIF-j_89UkEIxfb8244CcN2Aelhcxko5EmNLs0ekQakJEYuiOTAVSjzFN9-PYNn3DTX5GEAqRylmaiJ7Q1qyEpHxgtwTvNxDSkfhNz4O9INKajSVlds0/s700/photo_2026-06-22_15-56-49%20(4).jpg
តម្លៃសេវាទិដ្ឋាការចូលប្រទេសជប៉ុន ចំនួន១ដង (Single-entry) នឹងកើនឡើងចាប់ពី ៣,០០០យ៉េន ទៅ ១៥,០០០យ៉េន (ប្រហែល ៩៣ដុល្លារអាមេរិក) ចំណែកប្រភេទទិដ្ឋាការចូលបានច្រើនដង (Multiple-entry) នឹងកើនឡើងចាប់ពី ៦,០០០យ៉េន រហូតដល់ ៣០,០០០យ៉េន (ប្រហែល ១៨៦ ដុល្លារអាមេរិក)។ លើសពីនេះ ជប៉ុនក៏បានអនុម័តច្បាប់ដំឡើងថ្លៃសេវាពន្យារទិដ្ឋាការស្នាក់នៅ និងទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសកំពុងស្នាក់នៅប្រទេសជប៉ុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdQ1l9m0wo2k4IhcGVHNp2I5GxRQZw9i3wnEWWAn9mSIu8JCcFY0eyDS2vPQeU7PF1pxZWIZtEz8pXYD7sp2bYMDKqaZB3yhVQlhhV8j8YEpl1ozO4r8gSFRlP8b_JOYOLjzEKbYNJrWgdhcjCNcMud4mBac03l_lvUo4frw-E_N9Et6F8d6EfmwGoNc/s1280/photo_2026-06-22_15-56-50%20(2).jpg

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន គឺការសម្រេចចិត្តធ្វើឡើងក្នុងគោលបំណងចំនួន៣ រួមមាន៖
១-ឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច៖ ជាការឆ្លើយតបនឹងតម្លៃទំនិញកើនឡើង និងតម្លៃប្រាក់យ៉េនធ្លាក់ចុះ
២-ស្តង់ដារអន្តរជាតិ៖ រៀបចំប្រព័ន្ធអន្តោប្រវេសន៍ឱ្យមានតម្លៃប្រហាក់ប្រហែលនឹងបណ្តាប្រទេសលោកខាងលិច ដូចជា សហរដ្ឋអាមេរិក និងអឹរ៉ុប
៣-កាត់បន្ថយពាក្យស្នើសុំមិនចាំបាច់៖ កាត់បន្ថយការដាក់ពាក្យសុំទិដ្ឋាការមិនពេញលេញ ឬគ្មានបំណងធ្វើដំណើរពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt3rHT6igz_QQlZSg6YYxdnXVdJtLPG2TAnCUZgfnOuDkpJ_cC0Om8cRxYjXxYfQR20D_JVg7NasNUNsObJI5YjlXdtBanqcKmC1cjx4dcEGt_sLQzcEb0ex6b_GbitVWuUDZiEHlh18ykTgebrq9phmnDY9y47902qXbWMNTE4AdeASbUhZm4C0RerDw/s678/photo_2026-06-22_15-56-49.jpg

សូមបញ្ជាក់ថា ការដំឡើងថ្លៃសេវាទិដ្ឋាការនេះ សំដៅលើជនបរទេសចំនួន២ក្រុម រួមមាន ៖ ក្រុមទី១-ភ្ញៀវទេសចរ អ្នកដំណើរធុរកិច្ចរយៈពេលខ្លី សិស្ស-និស្សិត ពលករជំនាញ និងអ្នកមកតាមប្តី/ប្រពន្ធ និងក្រុមទី២-ជនបរទេសកំពុងស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសជប៉ុន។ ដោយឡែក អ្នកដំណើរមកពីប្រទេសដែលមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ ដូចជាពលរដ្ឋមកពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសនៅអាស៊ានមួយចំនួន ដែលអាចចូលលេងជប៉ុនបាន៩០ថ្ងៃដោយមិនបាច់សុំទិដ្ឋាការ គឺមិនតម្រូវឱ្យបង់ថ្លៃសេវាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9h-Hdc7Tn3hyUoNmgQLkXIn_qbTUgJ3DNAogzFNDlQQZNf77SGX-GiQJywm7gIfbNbP9Q5yIe5-6lFBYgyBpcE8LX2a3OXe-v1XUHRpy5xy5w8EKHdqtezFQY-H6Zy2hvYq71DEsgF5JgXLEcDtUwOJb8xh9Xwr0PmS6HPg-b3_SqYcARGNsx627LuOM/s1280/photo_2026-06-22_15-56-50.jpg

អ្នកវិភាគទេសចរណ៍យល់ថា ការកែសម្រួលតម្លៃសេវាទិដ្ឋាការជប៉ុនអាចប៉ះពាល់ដល់ការសម្រេចចិត្តធ្វើដំណើររបស់ក្រុមអ្នកទេសចរណ៍មួយចំនួនក្នុងរយៈពេលខ្លី ប៉ុន្តែវាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ជប៉ុនទាំងមូលទេ ហើយជប៉ុននៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ ទន្ទឹមគ្នានេះ ជប៉ុនបន្តអនុវត្តគោលនយោបាយទាក់ទាញភ្ញៀវទេសចរគុណភាពខ្ពស់ ដើម្បីគាំទ្រផ្នែកសេវាកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់៕