តើមេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងដោះស្រាយយ៉ាងណា នៅពេលប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ទាំង២៧ប្រទេសរួមដៃគ្នាសម្រេចចិត្តដាក់សម្ពាធសេដ្ឋកិច្ចរយៈពេលយូរជាងមុនរហូតដល់១ឆ្នាំពេញ ដែលជាការកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ីកុំឱ្យងើបរួច? នេះមិនមែនជាការដាក់ទណ្ឌក.ម្មធម្មតាដូចរាល់ដងឡើយ ប៉ុន្តែជាយុទ្ធសាស្ត្រឡោមព័ទ្ធរយៈពេលវែង ដែលនឹងផ្លាស់ប្តូរវាសនាសេដ្ឋកិច្ចរុស្ស៊ី។

ប្រធានសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen និងបណ្តាប្រទេសសមាជិក បានព្រមព្រៀងគ្នាជាផ្លូវការបន្តពន្យារពេលទណ្ឌក.ម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីរយៈពេលយូរជាងមុនរហូតដល់១ឆ្នាំតែម្តង ដែលការសម្រេចចិត្តធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប (European Council) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែមិថុនា ឆ្នាំ២០២៦។ ពីមុន ការពន្យារពេលធ្វើឡើងរៀងរាល់៦ខែម្តង ប៉ុន្តែពេលនេះ ជាលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ២០១៥ ដែល EU បន្តទណ្ឌក.ម្មរហូតដល់១ឆ្នាំ។.jpg)
ការពន្យារពេលយូរជាងមុននេះ គឺដើម្បីធានាបាននូវស្ថិរភាព និងភាពច្បាស់លាស់នៃសម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ។ វានឹងជួយកាត់បន្ថយការចរចាដ៏ស្មុគស្មាញ និងទប់ស្កាត់ការប្រើប្រាស់សិទ្ធិវេតូ ពីប្រទេសមួយចំនួន (Veto គឺជាអំណាចផ្លូវច្បាប់ដែលអនុញ្ញាតឱ្យប្រទេសណាមួយមានសិទ្ធិជំទាស់ ឬមិនឱ្យអនុម័តលើសេចក្តីសម្រេច បើទោះជាមានការគាំទ្រពីប្រទេសជាសមាជិកភាគច្រើនក៏ដោយ) ។
.jpg)
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យយុទ្ធសាស្ត្ររបស់រុស្ស៊ី ដូចជា វិស័យហិរញ្ញវត្ថុ ថាមពល (ប្រេងឥន្ធនៈ និងហ្គាស) ការពារជាតិ និងបច្ចេកវិទ្យា ដែលការសម្រេចចិត្តនេះបង្ហាញពីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់សមាជិក EU ទាំង២៧ប្រទេស ក្នុងការបន្តគាំទ្រអ៊ុយក្រែន និងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ីយូរអង្វែង។
ចំណែករុស្ស៊ីបានបង្ហាញប្រតិកម្មដោយចាត់ទុកចំណាត់ការបស់ EU ក្នុងការពន្យារពេលទណ្ឌកម្មសេដ្ឋកិច្ចរហូតដល់១ឆ្នាំ ជំនួសការពន្យារពេលរៀងរាល់៦ខែម្តង ថាចំណាត់ការនេះមិនអាចរារាំងការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនបានឡើយ។ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចសកល និងបណ្តាប្រទេសអឺរ៉ុបខ្លួនឯង ជាពិសេស ធ្វើឱ្យខ្វះខាតថាមពល វិបត្តិអតិផរណា និងរំខានការផ្គត់ផ្គង់អាជីវកម្មនៅអឺរ៉ុប។
សូមរំឭកថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុប (European Council) នៅទីក្រុងព្រុចសែល គឺបណ្តាប្រទេសសមាជិក EU ចំនួន២៧ប្រទេស បានពិភាក្សាគ្នាអំពីប្រធានបទគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី, ការផ្តល់ថវិកា (MFF) រយៈពេលវែងនាពេលបន្ទាប់ និងការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកពេញសិទ្ធិរបស់ EU ប៉ុន្តែមានការជជែកគ្នាយ៉ាងខ្លាំងក្លាក្នុងចំណោមប្រទេសជាសមាជិក ថាតើគួរតែទទួលយកអ៊ុយក្រែនដែរឬទេ៕










