Home ព័ត៌មានអន្តរជាតិ លក់មិនដាច់! ម្ចាស់ហាងផ្លែឈើ នៅចិន និងកូរ៉េខាងត្បូង បានចាត់ទុកទុរេនថៃដូចជាសម្រាម

លក់មិនដាច់! ម្ចាស់ហាងផ្លែឈើ នៅចិន និងកូរ៉េខាងត្បូង បានចាត់ទុកទុរេនថៃដូចជាសម្រាម

111
0

នេះឬជោគវាសនាស្ដេចផ្លែឈើរបស់ប្រទេសថៃនៅលើទីផ្សារអន្តរជាតិ? រលកវិបត្តិទីផ្សារទុរេនរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ កំពុងតែឈានដល់ចំណុចដុនដាបគួរឱ្យហួសចិត្តបំផុត ក្រោយវីដេអូពីកូរ៉េខាងត្បូងបានបង្ហាញថាទុរេនថៃរាប់រយកេសត្រូវបានគេប្រមូលយកទៅក្រវែងចោលក្នុងឡានសម្រាមនៅ ស្របពេលនៅចិនឯណោះ ម្ចាស់ហាងបោះដុំផ្លែឈើមួយកន្លែង បានសម្រេចចិត្តប្រមូលទុរេនថៃដែលលក់មិនដាច់ជាច្រើន យកទៅចាក់ឱ្យហ្វូងសត្វចៀមស៊ីជំនួសស្មៅទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlQkC07ApeXR4UZosDI19lOWe5rhcHlX0QZ-iFL-LvhOeZOPZK8-e4HfXzqf6UXdPqQdjowv8_LXreBvnxAgJGqoMqd4ciQTCMtCZ1ysEqpqI5piBeBOhL4aUj4o-Zie827FUF6di8f22AdcSK7cgOG6euzzSBos0ePeDbTP5LMRTbPYM1Ud73MlCmeis/s1200/photo_2026-06-19_15-29-29.jpg

យោងតាមការចុះផ្សាយ និងវីដេអូភស្តុតាងជាក់ស្តែងដែលបង្ហោះដោយអាជីវករលក់ទុរេនថៃ នៅក្នុងប្រទេសកូរ៉េខាងត្បូង ទីផ្សារទុរេនថៃបានរងការដួលរលំយ៉ាងធ្ងន់ធ្ងរ។ នៅក្នុងវីដេអូនោះ គេបានឃើញទិដ្ឋភាពកម្មករប្រមូលសម្រាមបានលើកជញ្ជូនទុរេនថៃចំនួនរហូតដល់ទៅ ២៥០កេស យកទៅក្រវែងចោលទៅក្នុងឡានសម្រាមទាំងដុល។ មូលហេតុចម្បង គឺដោយសារតែទុរេនទាំងនោះចាល់ស្តុក លក់មិនដាច់ទាល់តែសោះ រហូតដល់ស្អុយរលួយ ខូចគុណភាព ដោយសារតែរលកនៃការរួមគ្នាចិត្តធ្វើពហិការ (Boycott) មិនទិញទុរេនថៃពីសំណាក់សហគមន៍ខ្មែររាប់ម៉ឺននាក់នៅទីនោះ ដែលជាម៉ូយដុំធំប្រចាំហាង គួបផ្សំនឹងការបារម្ភរបស់ពលរដ្ឋកូរ៉េជុំវិញបញ្ហាសារធាតុគីមីជ្រលក់ពណ៌ (Auramine O) របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYI0C9j6KsfgbhNP5Wearny6UcPDams5fUXbHswUGP-gNtLLdSAxlkOcm0x-UW_BfiP_LoI_6Nxds6zAL6CZDgfpXp9sPDktEo-9uNtywJWKJ1nT-z9V3LturDqmYWkMc0DUttZQpL8dJAwJJlPBg5hUmyf5ANSa_ciCTz92vzu-XH3_pgBGg-T6nCg_Q/s678/photo_2026-06-19_15-29-30%20(2).jpg

ខណៈពេលដែលទុរេនថៃនៅកូរ៉េត្រូវក្លាយជាសម្រាម ងាកមកមើលទីផ្សារប្រទេសចិនឯណោះវិញ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន អាជីវករលក់ដុំទុរេនថៃម្នាក់ឈ្មោះ លោក ចាវ (Zhao) នៅក្នុងខេត្តហឺប៉ី (Hebei) ក៏បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រមូលទុរេនថៃលំដាប់ Grade A ដែលចាល់ស្តុក លក់មិនដាច់ និងទុរេនមិនព្រមទុំ យកទៅឱ្យហ្វូងសត្វចៀម និងពពែជាង ៣០ ក្បាលរបស់លោកស៊ីធ្វើជាអាហារបំប៉នជំនួសវិញ។ លោក ចាវ បានទម្លាយថា លោកត្រូវបង្ខំចិត្តធ្វើបែបនេះ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ អស់រយៈពេល ២ ឆ្នាំមកហើយ ដើម្បីកុំឱ្យខាតបង់ទទេ ព្រោះទុរេនថៃចាល់ស្តុកខ្លាំងពេក។ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់ គឺហ្វូងចៀមរបស់លោកចូលចិត្តស៊ីទុរេនថៃនោះខ្លាំងណាស់ រហូតធ្វើឱ្យសាច់ចៀមរបស់លោកឡើងទន់ រសជាតិផ្អែមស្រាល និងបាត់ក្លិនឆ្អាបអស់ រហូតអាចលក់បានតម្លៃថ្លៃរហូតដល់ ១០០ យន់ (ប្រមាណ ១៤ ដុល្លារ) ក្នុងមួយគីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGTBhPzOxx5k-X87Tka-d7BvX2e-TA-xYJiblwBn8AWFn_llmhqQSuC6F8ECLNUbaPyhX59Tx7MuulJiLVvTad9TK3ItVjFXRfL8HimLsu2gjaZ-CE5_nTK63VFNuQ6ojuwZkfcGjUUD23P35pQDWYQsgBA1mv_4ZNJS1ovBMunEv_AxroHCnuljgGXI/s1280/photo_2026-06-19_15-29-30.jpg

រូបភាពនិងវីដេអូទុរេនថៃត្រូវបានក្រវែងចោលក្នុងឡានសម្រាមនៅកូរ៉េ និងរូបភាពសត្វចៀមឈរទំពារសាច់ទុរេនថៃយ៉ាងរំភើយនៅចិន បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតនាំគ្នាបញ្ចេញមតិចំអកឡកឡឺយ និងហួសចិត្តជាខ្លាំងចំពោះវាសនាផ្លែឈើស្ដេចរបស់ថៃនាពេលបច្ចុប្បន្ន។ អ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា នេះជាសញ្ញាព្រមានដ៏គ្រោះថ្នាក់សម្រាប់វិស័យកសិកម្មថៃ ដែលកំពុងបាត់បង់ទំនុកចិត្តលើគុណភាពស្តង់ដារផង និងរងសម្ពាធពីបញ្ហានយោបាយ និងជម្លោះព្រំដែនជាមួយប្រទេសជិតខាងផង ដែលធ្វើឱ្យអតិថិជនអន្តរជាតិចាប់ផ្តើមងាកខ្នងដើរចេញជាបន្តបន្ទាប់៕