ម្ចាស់ប្រ៊េនមួយរូបដែលធ្លាប់យក ឡូរីន មកធ្វើជា BA ទម្លាយពីអត្តចរិត Lora ដែលជានារីវ័យក្មេងកំពុងមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង វណ្ណដា ថានាងជាមនុស្សមានអត្តចរិតថ្លៃថ្នូរនិងគួរឱ្យស្រលាញ់។ ទោះយ៉ាងណា ការលើកឡើងរបស់ម្ចាស់ប្រ៊េនរូបនេះក៏រងនូវមតិរិះគន់មួយចំនួនផងដែរ។

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថានារីវ័យក្មេងម្នាក់អនាគតជា CEO មានឈ្មោះហៅក្រៅថា Lora ត្រូវបានក្រសែភ្នែកមហាជនសម្លឹងមើលយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីរូបនាងមានពាក្យចចាមអារ៉ាមជុំវិញទំនាក់ទំនងស្នេហាបើទោះបីជាអ្នកទាំងពីរពុំទាន់ចេញមកទទួលស្គាល់ឬបដិសេធជាសាធារណៈក៏ដោយ។ នៅពេលរូបភាពនិងវីដេអូកៀកកិតរវាងអ្នកទាំងពីរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហោះរូបភាពនិងវីដេអូនិងជីកកកាយវីដេអូពីមុនៗរបស់ Lora ទៀតផង។
យ៉ាងណាមិញ ទន្ទឹមនឹងរឿងនេះស្រាប់តែមានម្ចាស់ប្រ៊េនមួយរូបដែលគេដឹងថាធ្លាប់ជួល ឡូរីន មកធ្វើជា BA ដំបូងរបស់ខ្លួនចេញមកបញ្ជាក់ពីការរាប់អាននិងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lora។ ម្ចាស់ប្រ៊េនរូបនេះបានអះអាងថាខ្លួនមិនបានតោងជុំវិញរឿងកំពុងល្បីនោះទេប៉ុន្តែពួកគេមានការរាប់អានជាបងប្អូនរាប់ឆ្នាំមកហើយ ហើយអ្នកដែលនាងស្និទ្ធស្នាលគឺជាម្តាយរបស់ Lora ។ ម្ចាស់ប្រ៊េនរូបនេះបន្តទៀតថា រ៉ាអ៊ីម (Lora ) គឺជាក្មេងស្រីដែលខ្លួនតែងតែសរសើរតាំងពីមិនទាន់មានរឿងផ្ទុះមកម្ល៉េះ ហើយក្មេងម្នាក់នេះគឺជាអ្នកថ្លៃថ្នូរ មានមុខមាត់ មានកិត្តិយស ហើយប្រសិនជាប្អូនរបស់នាងដូចជាអ្វីដែលល្បីមែន នាងមានតែការរំភើប ហើយខ្លួនមានការជឿជាក់ថា Lora មានភាពថ្លៃថ្នូរ ចរិតល្អ ។

ទោះយ៉ាងណា ការទម្លាយអត្តចរិត Lora ពីម្ចាស់ប្រ៊េនរូបនេះបង្កឱ្យមានមតិប្រតិកម្មចម្រុះផងដែរ។ មតិមួយចំនួនបានរិះគន់ការនិយាយនេះដោយចោទថាហាក់ដូចជាចង់ប្រៀបធៀប Lora និង ឡូរីន។ លើសពីនេះទៀត ម្ចាស់ប្រ៊េនរូបនេះធ្លាប់ជួល ឡូរីន មកធ្វើជា BA មិនគួរបញ្ចេញសកម្មភាពបែបនេះនោះទេទោះបីជាការងារកន្លងមករវាងនាង និង ឡូរីន មិនរលូនក៏ដោយ៕










