តារាចម្រៀង សុខ ពិសី និងបុរសសង្ហាជាជនជាតិចិនម្នាក់បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាប្រៀបដូចជាគូស្នេហ៍។ បុរសដ៏សង្ហានេះធ្លាប់បានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មមួយជាមួយនឹង វណ្ណដា។.png)
ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក តារាចម្រៀង សុខ ពិសី បានបង្ហោះវីដេអូដ៏ផ្អែមល្ហែមជាមួយ Aiden Xuan ដែលគេដឹងថាលោកគឺជាជនជាតិចិនហើយបានបង្ហាញខ្លួនជួបប្រទេសកម្ពុជាក្នុងអំឡុងសៀមឈ្លានពាន និងការថតផ្សាយពាណិជ្ជកម្មជាមួយនឹងតារាចម្រៀង វណ្ណដា រួមទាំងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។ ការបង្ហាញភាពស្និទ្ធស្នាលរបស់តារាចម្រៀង សុខ ពិសី បន្ទាប់ពីរក្សាគម្លាតជាមួយនឹង កាក់ បន្ទាត់ពីសុំស្នេហារវាងហ្វេននឹងអាយដល។
ការស្និទ្ធស្នាលរបស់ សុខ ពិសី ជាមួយនឹងលោក Aiden Xuan ក៏បានធ្វើមតិសាធារណជនមានការបែងចែកផងដែរ។ មតិខ្លះក៏ថា សុខ ពិសី បង្ហាញមនុស្សជាទីស្រលាញ់និងថាអ្នកទាំងពីរសមគ្នា។ ទោះយ៉ាងណា មតិមួយផ្នែកទៀតគិតថាការបង្ហាញនេះអាចគ្រាន់តែជាផ្នែកមួយនៃការថត MV តែប៉ុណ្ណោះដោយជំរុញឱ្យសាធារណជនកុំគិតអ្វីលើសពីនេះ។ លើសពីនេះទៀតមានមតិថាបុរសសង្ហារូបនេះមានម្ចាស់ចិត្តរួចហើយ។

ងាកទៅកាន់លោក Aiden Xuan ក៏បានបង្ហោះវីដេអូផ្អែមល្ហែមជាមួយនឹងតារាចម្រៀង សុខ ពិសី ដូចគ្នាដោយអមដោយការរៀបរាប់ផ្អែមល្ហែមមិនខុសពីគូស្នេហ៍ឡើយ។

គួរឱ្យដឹងថា Aiden Xuan បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ដោយសារតែរូបរាងសង្ហារបស់លោកជាមួយនឹងកម្ពស់១.៩០ ម៉ែត្រ ជាមួយនឹងទឹកចិត្តដ៏សប្បុរសរបស់លោកដែលជួយប្រជាជនកម្ពុជាក្នុងពេលដែលសៀមឈ្លានពាន និងថតវីដេអូរាំលេងជាមួយនឹង ទីនីន។ ក្រោយពីទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនលោកក៏បានចូលរួមការថតផ្សាយពាណិជ្ជកម្មជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា តារារ៉េប វណ្ណដា រួមទាំង ថេណា៕










