Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងស្នើលោក Donald Trump ជួយសម្របសម្រួលសន្តិភាព និងចរចាការទូតជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូងស្នើលោក Donald Trump ជួយសម្របសម្រួលសន្តិភាព និងចរចាការទូតជាមួយកូរ៉េខាងជើង

112
0

ទីក្រុង Evian-les-Bains៖ នៅក្នុងជំនួបពិភាក្សាដ៏ខ្លីមួយអំឡុងពេលថតរូបរួមគ្នាក្នុងកិច្ចប្រជុំកំពូល G7 នាប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបោះដៃស្នើសុំជំនួយផ្ទាល់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យជួយបំពេញតួនាទីជាអ្នកសម្របសម្រួលការទូត ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងកាត់បន្ថយស្ថានការណ៍តានតឹងជាមួយកូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGWBQxsnOWFufmKjhRp6UfydSl2aIwYkB0ccoNmjwhyphenhyphen-nj5hfnNxTQ_QgtS_iHty0AsdcwWP2lo-Nsm2xaRqXdrgYetVTytXDY-DC7DAs9DKPQJdMK2seDkznx3jwIV4Rkl7oaCWw08bcogkIvDTYnuVBi1uHaHY-Tj4eFNk2tBTh0Thw2WJgFlHr2-dY/s800/photo_2026-06-18_13-53-17.jpg
ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ២០២៥ មក លោកប្រធានាធិបតី Lee បានងាកមកប្រើប្រាស់នយោបាយទន់ភ្លន់ក្នុងការស្តារទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ។ លោកបានស្នើឱ្យលោក Trump ប្រើប្រាស់ឥទ្ធិពល និងវិធីសាស្ត្រការទូតដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ដូចដែលលោកធ្លាប់បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងតំបន់ដទៃទៀតដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic5QHs9dtesXmhL9LDUOclyvKNC40GBRA905j59ZMBQDn55QCWlVLOc_AHCih_sUJK-LcgZt7uUruNzEzDBKiL7K3CmTUEVOebSxuHNlnf9oO_Lkrdod3ZH2X9lvkFKSOH17cA0CoOCRET_VQMlpU4rvyqIQgnc5UzFCmc-vcqqnD5Z6pBXESouCuddzU/s1024/photo_2026-06-18_13-53-18%20(2).jpgគួររំឭកថា លោក Trump មានប្រវត្តិធ្លាប់ជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចំនួន ៣លើករួចមកហើយក្នុងអាណត្តិទី១ របស់លោក (នៅសិង្ហបុរី ហាណូយ និងតំបន់គ្មានយោធា DMZ) ហើយលោកក៏បានបង្ហាញការចាប់អារម្មណ៍ចង់ជួបលោក Kim ម្តងទៀតនាពេលខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fZUywsBnIv684Ad_yEKF8P5Hiraewwz5_6ko5n_zcBGyh3U9vKNvkwkmyooLp-UG6l0BK8air13ghyphenhyphenO6Ny5d_zUPPfG_qO8b2W1bKupQy06HABbfSuh0dDblsFTTz5NEHt0DdwipWFDMnJTc3Cwa5HlU6KO_8Zbv8Ax7dmrQpAUdCHwPORFwGBTuw4s/s670/photo_2026-06-18_13-53-18%20(3).jpg

ជាការឆ្លើយតប លោក Donald Trump បានសាកសួរអំពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរវាងកូរ៉េទាំងពីរ និងបានសម្តែងការយល់ព្រមទទួលជួយចរចាការទូតតាមសំណើរបស់កូរ៉េខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានមើលឃើញថា ឱកាសនៃការចរចាការទូតនេះនៅតែមានភាពស្រពិចស្រពិលខ្លាំង ដោយសារបច្ចុប្បន្នកូរ៉េខាងជើងបានបដិសេធការចរចា ចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ បន្តផលិតអាវុធនុយក្លេអ៊ែរ និងកំពុងពង្រឹងសម្ព័ន្ធភាពយោធាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី និងចិន។ ស្របពេលជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ មេដឹកនាំនៃក្រុមប្រទេស G7 ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តលុបបំបាត់អាវុធទាំងនេះឱ្យអស់ពីឧបទ្វីបកូរ៉េ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEX5M8Tsh5dVfibQ2H57QPAQfO8RQT4HeMvRCDx1Xazx6nDy5mXILyyB25ryuKzg4JRxt73yVga-DEhU0dhp3WTBknXf9Rdu392YB6hilD9SG6k6r0iKtf5elMzFBu6znRuSvTzCL7xrFnjTKCg7Y7FAxvIK-ffLArSZOHET32a_Y8thAfroa5_ccywww/s1080/photo_2026-06-18_13-53-18.jpg