Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីពន្យារពេលចរចាគ្មានកំណត់ ក្រោយថៃគំរា.មប្តឹងទៅ WTO រឿងបម្រាមនាំចូលបង្គា

ម៉ាឡេស៊ីពន្យារពេលចរចាគ្មានកំណត់ ក្រោយថៃគំរា.មប្តឹងទៅ WTO រឿងបម្រាមនាំចូលបង្គា

109
0

បាងកក៖ វិបត្តិការទូតសេដ្ឋកិច្ចរវាងថៃ និងម៉ាឡេស៊ី កាន់តែឡើងកំដៅខ្លាំង បន្ទាប់ពីភាគីម៉ាឡេស៊ីបានសម្រេចចិត្តពន្យារពេលចរចាពាណិជ្ជកម្មដោយគ្មានកំណត់។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រមានរបស់រដ្ឋាភិបាលថៃ ដែលចង់ដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឬលើកយកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំអាស៊ាន (ASEAN) ដោយចាត់ទុកបម្រាមរបស់ម៉ាឡេស៊ីជារបាំងពាណិជ្ជកម្មខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-IF3cJ2hmNBXRHJODIK9uCZx9aUvqTUS0nMAQvholLUlG5dZYHTgllEL6RpggStaF_xGgyaSc9JicSRaNVlOQJzTM4UhTAtxU662QTmN4ao0YNrEIE4OBms6xLOkr60fex-ifZDGG88mIGZtxc25JIvOfPnWkqPHJ4CX6mbpyd5yjoFyRvdgMTklWis/s1200/photo_2026-06-08_09-24-52%20(3).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ជម្លោះនេះបានផ្ទុះឡើងបន្ទាប់ពីម៉ាឡេស៊ីប្រកាសហាមឃាត់ការនាំចូលបង្គាថៃចំនួន ៥ ប្រភេទ កាលពីថ្ងៃទី១ ខែមិថុនា។ បម្រាមនេះត្រូវបានគេមើលឃើញថាជា «វិធានការសងសឹក» របស់ម៉ាឡេស៊ី បន្ទាប់ពីថៃបានរឹតបន្តឹងការនាំចូលត្រីឆ្ពុង (Seabass) របស់ម៉ាឡេស៊ី ក្រោមហេតុផលរកឃើញសារធាតុគីមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAHZZ8q4j1Mmyqy97BTYTuurETlTEWtPPbJeYGW9QeQDnb_2hROncBaPDuK2la8SabqujNbFJv6rd0N8QhJTgAI2gMI3uxKcyxRhLPhTzSGrCfVPmA_mUPS5FuJY6T6f7nGxVzaoMXQNa2BqLbEfjnuDcZwdZQlC704OJSTS9sLUcwSxL8DRkE7l7kDI/s640/photo_2026-06-08_09-24-52%20(4).jpg

ទោះបីជារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោក ស៊ុរីយ៉ា ជុងរុងរឿងឃីត (Suriya Juangroongruangkit) បានផ្ញើលិខិតបន្ទាន់សុំចរចា និងដោះដូរដោយការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យត្រីឆ្ពុងក៏ដោយ ក៏ម៉ាឡេស៊ីនៅតែបដិសេធ ដោយរង់ចាំលទ្ធផលវាយតម្លៃបច្ចេកទេស និងទាមទារឱ្យស្ថាប័នជំនាញថៃឆ្លើយតបសំណួរស្តីពីស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhR-QxCoQHK4v0lzH7jtDTH6SoCaEhDN1vIWQ2RFuZTLms4g5NIVDzEk0Stnypg2gNaVGaAQwtS5K9lpNPJeWM_TxOMn1nbFUnF751oKbhLsNcFxYrTN2aXgBE8TdWG_RYRxMZU5Ns5TQER0bpHPH2_zoEMWBEVD_UhQApl5lixUFlfPPn08C-IvysEMQ/s1280/photo_2026-06-01_13-26-52%20(2).jpg

លោក អេកខាផុត យ៉តផានិច នាយកសមាគមបង្គាថៃ បានព្រមានថា ការជាប់គាំងនៃការនាំចេញនេះកំពុងរុញច្រានកសិករចិញ្ចឹមបង្គាថៃរាប់ម៉ឺននាក់ឱ្យធ្លាក់ក្នុងវិបត្តិខាតបង់យ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន ការនាំចេញបង្គាទៅម៉ាឡេស៊ីដែលធ្លាប់តែមានចំនួន ១០០ តោនក្នុងមួយថ្ងៃ (ស្មើនឹង ៥% ទៅ ៨% នៃការនាំចេញសរុប) ត្រូវកកស្ទះទាំងស្រុង បណ្តាលឱ្យតម្លៃបង្គាក្នុងស្រុកដាំក្បាលចុះពី ៤០ ទៅ ៥០ បាតក្នុងមួយគីឡូក្រាម ដែលបង្ខំឱ្យកសិករមួយចំនួនត្រូវផ្អាកការចិញ្ចឹមបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXfK1NMhJeRQvGLT85Evf2t5UliKHlRPFcQW9Zyx2nz7wTx-Gbf5w1xyJX_5DFCooY1J1chSGnBejzw9fsAGAkGZ468iwPKzEBY0EH2pliZW65J4PNcV_1M_wnemkVP50LOGf4z00ptToOm6xudOkM0jZCLUQgkk_vPnPn7DTxiVZgsAgAgPwFTPxLTY/s1280/photo_2026-06-01_11-18-41%20(2).jpg

សូមរំឭកថា ម៉ាឡេស៊ីបានផ្អាកការនាំចូលបង្គាថៃ និងពន្យារពេលចរចា បន្ទាប់ពីថៃរឹតបន្តឹងការនាំចូលត្រីឆ្ពុងម៉ាឡេស៊ី ក្រោមហេតុផលរកឃើញសារធាតុគីមី ទើបម៉ាឡេស៊ីចាត់វិធានការសងសឹកដោយហាមឃាត់ការនាំចូលបង្គាថៃវិញ។ ម៉ាឡេស៊ីបញ្ជាក់ថា ការចរចាថ្នាក់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនទាន់អាចធ្វើទៅបានភ្លាមៗទេ ដរាបណាស្ថាប័នជំនាញថៃមិនទាន់បំពេញ និងឆ្លើយតបសំណួរស្តីពីស្តង់ដារសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់ជ្រុងជ្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj53pVrnHT6PKErSDTmVM1nyyULQp6BWMa5dYk6T45U87NkeNeJkFVM-2pZl12VkQKGh3M3rF_KgQFCtIwCkYclU06rEDTqpIOZ-jj1Lp7H4Nlj_fw1bzNqxNM59qKKJX09xBAHvZalz82mS98EHuDD7bz8h8IbJyprTMProRsfg6sUyFX9wd0CtqrkoXE/s800/photo_2026-06-01_11-18-41%20(3).jpg

វាធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានភាគខាងត្បូងដាំក្បាលចុះខ្លាំង ដែលធ្វើឱ្យកសិករថៃប្រឈមនឹងការខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរ និងផ្អាកការចិញ្ចឹមបណ្តោះអាសន្ន។ ទោះជាក្រសួងពាណិជ្ជកម្មថៃបានកំណត់វិធានការបន្ទាន់ជួយសង្គ្រោះកសិករ ដោយជំរុញការនាំចេញទៅប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិក ប៉ុន្តែមិនអាចជួយសម្រាលទុក្ខលំបាកបានឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigd75vEa0VU7vTeAEKG-wiTiJjTU6H_5OMVYJ3ilizpWLLg4flI-QGFHB9CjTbCqoHr0q6d89LD2LXUMg_zNrcoQAuvP6xwxMKkiBkmGtUvAeYo64Udb7G905DM5EI3IlEPGFgPEzA9G38KW6p7FurCn5hyU3K5e_MfSe6BtzPN7tbv0S_03ACk6xMj3w/s800/photo_2026-06-01_11-18-41.jpg