តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដែលជាភរិយាត្រូវបានគេអូសចូលទៅក្នុងរឿងចម្រូងចម្រាសជុំវិញទំនាក់ទំនងស្នេហារបស់ វណ្ណដា។ អ្នកលេងបណ្តាញសង្គមបានធ្វើការប្រៀបធៀបថា ជី ដេវីត មានចិត្តស្មោះនឹងដៃគូមួយនឹងមួយ ចំណែកឯ វណ្ណដា មានចិត្តសាវ៉ាបែកពីមួយយកមួយទៀត។ ទោះយ៉ាងណាការបៀបធៀបក៏រងនូវការវែកញែកដូចគ្នា។
.png)
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះពាក្យចចាមអារ៉ាម វណ្ណដា និងនារីវ័យក្មេងម្នាក់ដែលមានប្រវត្តិសិក្សាល្អនិងជាអនាគតនាយកប្រតិបត្តិបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមយ៉ាងខ្លាំងមិនថានៅលើហ្វេកប៊ុកឬទិកតុកនោះទេ។ ទន្ទឹមនឹងមានព័ត៌មានចចាមអារ៉ាមស្នេហាពាសពេញបណ្តាញសង្គមគេមិនបានឃើញ វណ្ណដា និងនារីវ័យក្មេងរូបនេះចេញមកទទួលស្គាល់ឬបដិសេធឡើយ ផ្ទុយទៅវិញគេបានឃើញ វណ្ណដា និងគ្រួសារចំណាយពេលទៅកម្សាន្តនៅលើទឹកដីមណ្ឌលគីរីទៅវិញ។

អ្វីដែលធ្វើឱ្យមានការជជែកវែកមិនទាន់ចប់នោះទេគឺអ្នកលេងបណ្តាញសង្គមបានកាត់តរូបភាពនិងមានការប្រៀបធៀបទំនាក់ទំនងដៃគូរវាង វណ្ណដា និង ជី ដេវីត ទៅវិញ។ តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវបានគេអូសចូលទៅក្នុងរឿងចម្រូងចម្រាសនៃពាក្យចចាមអារ៉ាមនេះដោយបានកាត់តរូបភាព ជី ដេវីត មានចិត្តស្មោះចំពោះ ទេព បូព្រឹក្ស តែមួយចំណែកឯ វណ្ណដា វិញគឺឆ្លងកាត់មិត្តស្រីចំនួន២នាក់នោះគឺ ណាម ឡូរីន និងនារីវ័យក្មេង ដែលកំពុងមានពាក្យចចាមអារ៉ាមជាមួយគ្នា។
មតិមួយចំនួនហាក់មានការរិះគន់ចំពោះតារារ៉េប វណ្ណដា និងបានចោទលោកថាជាមនុស្សសាវ៉ា។ មតិខ្លះទៀតបានស្នើកុំឱ្យទាញ ជី ដេវីត និង ទេព បូព្រឹក្ស ចូលទៅក្នុងទំនាក់ទំនងរបស់ វណ្ណដា វាមិនសមហេតុផលនោះទេ។ អ្នកគាំទ្រខ្លះក៏ពោលថា ជី ដេវីត មានមុខគ្រប់កម្មវិធីមិនថាមានរឿងអ្វីក៏ដោយ។
ដោយឡែកមតិខ្លះទៀតលើកឡើងថា ការប្រៀបធៀបនេះគឺពុំត្រឹមត្រូវទាំងស្រុងនោះទេ។ មានការលើកឡើងថា វណ្ណដា ស្ថិតនៅក្នុងទំនាក់ទំនងជាមិត្តស្រីនិងមិត្តប្រុសមិនមែនជាប្តីប្រពន្ធឡើយ ដូច្នេះការបែកពីអ្នកចាស់ហើយទៅរកអ្នកថ្មីគឺស្ថិតក្នុងលក្ខខណ្ឌមួយដែលខុសពីសម្ព័ន្ធភាពប្តីនិងប្រពន្ធ។ ទោះយ៉ាងណា ការរិះគន់និងការជជែកវែកញែកទៅលើ វណ្ណដា ជុំវិញជីវិតឯកជននៅតែបន្តនិងរីកសុះសាយនៅលើអ៊ីនធឺណិត៕










