Home តារាជាតិ បាត់មុខយូរ គៀត សុវណ្ណាឡាង លេចមុខនៅលើភាពយន្តខ្នាតធំមួយ

បាត់មុខយូរ គៀត សុវណ្ណាឡាង លេចមុខនៅលើភាពយន្តខ្នាតធំមួយ

95
0

តារាសម្តែងនិងចម្រៀង គៀត សុវណ្ណាឡាង បានឃ្លាតឆ្ងាយពីវិស័យភាពយន្តអស់រយៈពេលជាយូរមកហើយ ខណៈតារាស្រីរូបនេះបានកាក់កបនឹងមុខរបរលក់កាហ្វេថង់។ ថ្មីៗនេះទស្សនិកជនបានចាប់អារម្មណ៍ជាពិសេសបន្ទាប់ពីឃើញ សុវណ្ណាឡាង វិលមកអាជីពវិញនិងបង្ហាញខ្លួនតាមរយៈភាពយន្តមួយជាមួយនឹងតារាវ័យក្មេង ម៉ានីកា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6P86C7v8ZPBxAau4eAOx6dz_Y_UcsSUbSEoM_BQY1L-lelpf3Sc5J1cotUvWhpYfpgXzlllA4B7M1Zcn6w-mKg_UEpMZ1nOh6khta4al1hwvr5Ym2CWhE4ykpceTAGepUtBEZH-HghVsTn2UB9HUg5bcPfEhyjbwMaYcQWjI4Nw9oPgENfNKE_pzSorI/s2048/image_2026-06-16_16-12-52.png

ដ្បិតថាមិនសូវលេចមុខច្រើនដូចមុននៅក្នុងកម្មវិធីសិល្បៈតែគៀត សុវណ្ណាឡាង នៅតែជាទីចាប់អារម្មណ៍របស់មហាជនដដែលពីព្រោះតារាចម្រៀងនិងសម្តែងរូបនេះមានឈ្មោះបោះសំឡេងលើអាជីព ជាពិសេសប្រសិនជាបានលេចមុខលើគម្រោងណាមួយរូបនាងតែងតែជាតួអង្គឯកឬតួអង្គសំខាន់ជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim_oHcKyy1OXYItDUmL-k0PVnZZiRQbpr1NekRJMWE8QPwkFAwN1YWwE2a9eAeucX1uPw7tYzfBGLfm_zDAH4_yS66ODV4KUQXPkiMubH7j5piBsg39K0LUEFanl0vaiAmI8H0keLBvzn5_Wb5IvFX83dPM33ZFAyYQL6LvlWNkQUBMW7cRX1LeyOi-bM/s2048/image_2026-06-16_16-12-53.png

ជាក់ស្តែងបន្ទាប់ពីខកខានសម្តែងក្នុងខ្សែភាពយន្តយ៉ាងយូរពេលនេះ សុវណ្ណាឡាង បានបង្ហាញខ្លួនក្នុងគម្រោងថ្មីមានចំណងជើងថា « ម្តាយមរណមាតា»។ ខ្សែភាពយន្តមួយនេះគឺឆ្លុះបញ្ចាំងពីភាពផិតក្បត់ ធ្វើឱ្យគ្រួសារមួយរស់នៅក្នុងទុក្ខវេទនា ពីខ្សែជីវិតរបស់ កុល កេសី ដែលដកស្រង់ចេញពីអក្សរសិល្ប៍ «មរណៈមាតា»។ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការរំភើបចិត្តរបស់ពួកគេដែលឃើញវត្តមានរបស់ គៀត សុវណ្ណាឡាង ខណៈរូបនាងបានបាត់មុខពីការសម្តែងជាយូរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizD2xaXhMCP6ZZurSzOaFx8W5loWRpkgL2qJJ70aUwQFfTajz3V_mIQQ7EIWkk223espiMzk8a9_4lRgsqbJk50ZsQuC_b_34DeYwOj59KghJuoCypFbQ5VWzPu2zVJGNFGMQxbGdZCuvj9ywq60QCJqqvPFAEOzSQPxuf3IfLX6A8Px0KkSPmC6d-V1U/s2048/image_2026-06-16_16-00-57.png

ក្នុងការសម្តែងកន្លងមក គៀត សុវណ្ណាឡាង ទទួលបានមតិវិជ្ជមានច្រើនចំពោះការសម្តែងរបស់នាង ខណៈតារាសម្តែងវ័យក្មេង ម៉ានីកា វិញត្រូវបានមហាជនចាត់ទុកថាសិល្បការិនីវ័យក្មេងដ៏មានទេពកោសល្យហើយការសម្តែងរបស់យុវតីរូបនេះតែងតែទទួលបានការសរសើរមិនដាច់ពីមាត់៕