Home តារាអន្តរជាតិ Nchive ធ្វើឱ្យអ្នកគាំទ្ររំភើបក្រោយនៅតែរក្សាប៊ិចដែលមានរូបប្រាសាទអង្គរវត្ត

Nchive ធ្វើឱ្យអ្នកគាំទ្ររំភើបក្រោយនៅតែរក្សាប៊ិចដែលមានរូបប្រាសាទអង្គរវត្ត

98
0

ក្រុមចម្រៀង Nchive បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ភ្លាមៗបន្ទាប់ពីឃើញសមាជិកក្នុងក្រុមនៅតែរក្សាប៊ិចដែលអ្នកគាំទ្របានផ្តល់ជាអំណោយជាពិសេសគឺប៊ិចមានរូបប្រាសាទអង្គរវត្តរបស់អ្នកគាំទ្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOB46U7Lh2-ueh0b9QURWcDaz3sl1EceZr-s8B-t_m0UjoeZhvSYdEte9b9TNp5jhpUPtRZ-DpSN9xPDUDQmwU1FIT8eLRaQLLoiYy5MkO6a3I8iZgYryNStjH3v0gswevo0or3YYL0B3OluF57iH9F3MR9zAXsof9d04_ibr2h3uexKNcBCHRmSXABWQ/s1440/image_2026-06-16_10-21-27.png
អ្នកគាំទ្រវិស័យ Kpop ជ្រាបមកហើយថាក្រុមចម្រៀង Nchive មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកគាំទ្រកម្ពុជាបន្ទាប់ពីក្រុមនេះធ្លាប់មកប្រទេសកម្ពុជាចំនួនពីរដង។ ទោះបីជា Nchive វិលទៅប្រទេសកំណើតវិញប៉ុន្តែសមាជិកនីមួយៗតែងតែផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រតាមរយៈបណ្តាញសង្គមដូចជាការ Live ជាដើម។ លើសពីនេះទៅទៀតពាក្យខ្មែរមួយចំនួនក្រុមនេះនៅតែចងចាំពុំទាន់ភ្លេចឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9_iLh9ntlFOe-tnfG5hCCwz3t8OtUKPLAV3loyXVL-yH9zwbDr-nWjKhzMM09OyTj2Q9nBGoDd-9a3N1P20uBM6cRTihxBKGHcWGroFBu4VW6_mZhowqu8IM6uHLjYTE8CZ3-TyZQAwfCUpR8J9gcJcMr0GkhaAgUARTs1CtPchm-sv_TZ0yAbPZFJ9A/s1204/image_2026-06-16_10-21-28%20(3).png
នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមទិកតុកមានការចាប់អារម្មណ៍ជាពិសេសបន្ទាប់ពីសមាជិកពីររូបគឺ HA.L និង N បាន Live នៅលើបណ្តាញសង្គម Instagram បង្ហាញប៊ិចជាច្រើនដែលទទួលបានពីអ្នកគាំទ្រ។ មួយក្នុងចំណោមនោះគឺប៊ិចដែលមានរូបប្រាសាទអង្គរវត្តដែលសមាជិកក្រុមចម្រៀង Nchive នៅតែដាក់តាមជាប់ខ្លួនជានិច្ច។ អ្នកគាំទ្រកម្ពុជាច្រើនរូបបានបង្ហាញការសប្បាយចិត្តនិងរំភើបចំពោះទឹកចិត្តរបស់ក្រុមចម្រៀង Kpop នេះដែលនៅតែនឹកនិងស្រលាញ់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6-DDnzGFep5RQnJzHwKKq3bD7wMlaoxsz4krzIV8dQz2_sAwigN_xHEqfGGG1Px9pEk27vXISXGF1hPoXMnD_n0u2O6LhxnJMrsKZewm5WUoET5tHLwk0IpBVx7rtFXxCk9Ze9RaG-xTimhcSU8HNhPiLKHO62yrTIdfpgAbVheQCcDHjWe2yuAfS8L8/s1206/image_2026-06-16_10-21-28.png

គួរឱ្យដឹងថា តាមការប្រកាសចុងក្រោយរបស់ Nchive ពួកគេនឹងធ្វើដំណើរប្រគំតន្រ្តីទេសចរណ៍ពិភពលោកហើយនៅក្នុងនោះទេប្រទេសនៅក្នុងតំបន់អាស៊ី ក៏មានប្រទេសកម្ពុជាផងដែរ ដូច្នេះអ្នកគាំទ្រនឹងបានជួបក្រុមនេះម្តងទៀត។ ទោះយ៉ាងណាសម្រាប់កាលបរិច្ឆេទប្រគំតន្រ្តីជាក់លាក់ Nchive ពុំទាន់បញ្ជាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfwspqK18FhjZxJZwEkK5wbUUn4Sqzlnu_ZTiMS_xJbkeopGgVCH5fit518is974MivVevjECCkyM07oLB-b58PtlDrOT6eyvS3BDJ6v6MWk2XNQyLPkjhX9J-dJRqSGbqi6vFiznHKHz0cl09wUQfm4WR7nQ8lfjt6YmDwptZvheAlv4-QOSNUEbvXc/s1208/image_2026-06-16_10-21-29.png

ក្នុងដំណើរដែល Nchive មកប្រទេសកម្ពុជាចំនួនពីរដងមកហើយគេពុំទាន់ឃើញក្រុមនេះបានទស្សនាខេត្តសៀមរាបនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើនចង់ឱ្យក្រុមចម្រៀងនេះមានឱកាសទៅកម្សាន្តនៅទីនោះដើម្បីបានឃើញសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា៕