Home តារាជាតិ វណ្ណដា ទទួលបានមតិចម្រុះក្រោយកៀកកិតនឹងនារីវ័យក្មេងម្នាក់

វណ្ណដា ទទួលបានមតិចម្រុះក្រោយកៀកកិតនឹងនារីវ័យក្មេងម្នាក់

124
0

តារារ៉េប វណ្ណដា បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមក្រោយពីមានរូបភាពនិងវីដេអូបែកធ្លាយនៅលើបណ្តាញអ៊ីនធឺណិតកៀកកិតជាមួយនឹងនារីវ័យក្មេងម្នាក់។ មនុស្សជាច្រើនបានគិតថានារីវ័យក្មេងដ៏ស្រស់ស្អាតរូបនេះគឺជាគូស្នេហ៍ថ្មីរបស់លោក ខណៈតារារ៉េបល្បីឈ្មោះរូបនេះពុំទាន់ចេញមកបញ្ជាក់ពីទំនាក់ទំនងជាសាធារណៈនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOvlRIYf13rbZD0n_bAn7-5hmn68yjDMS-03HfPEljN_99WNdHMTqHmlIFrN3_r_gVrGnRvYRIv1ip57fHSYIU33N2Jee6dOraQvLILU1cMuh0wxdOYNN4CIZhSTp1FDSNHYpKZccEmpnEhmMVH2JqfTf88JnsElokhkBJFP2SqRJ48jbJHOQ4lFGaPAM/s1280/photo_2026-06-15_09-04-56.jpg
ចាប់តាំងពីយប់ថ្ងៃទី១៣ ខែមិថុនា តារារ៉េប វណ្ណដា បានធ្វើឱ្យកកក្រើកពេញបណ្តាញសង្គមក្រោយពីមាននារីវ័យក្មេងម្នាក់នៅជិតលោក ហើយត្រូវបានគេបញ្ជាក់ថាអ្នកទាំងពីរកំពុងនៅគឺខេត្តក្រចេះ។ ក្រោយពីមានរូបភាពបែកធ្លាយមានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិវែកញែក ខណៈ វណ្ណដា ត្រូវរងនូវមតិប្រតិកម្មចម្រុះពីសាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKyKWqqqDKYz2rvM4rmjKvyYjM8fRGbBpUU4t4R7UKBVEshztkUnActI6ACEWmf6uQ_2o1ZDh2Pq5_yves8Kas-mWUhW5MgwAjF3_erLBGmV-knP1En0B0MzUoDQ5bF8nI7dr9rcksku7MvejI-XMnWLNI3CmKdm63y3-DEPzucihraboaaon3KwQEe0/s1920/image_2026-06-15_09-12-45.png
អ្នកគាំទ្រមួយចំនួនគិតថានេះគឺជាជីវិតឯកជនទោះបីជា វណ្ណដា មានសង្សារថ្មីក៏គ្មានអ្វីខុសដែរ ខណៈអ្នកមួយចំនួនហាក់ស្តីបន្ទោសតារាចម្រៀងរ៉េបរូបនេះមានចិត្តសាវ៉ាបែកស្នេហាមិនទាន់បានប៉ុន្មានក៏ចាប់ផ្តើមមានទំនាក់ទំនងថ្មី។ មានគណនីខ្លះបានចោទ វណ្ណដា ថាស្រលាញ់តែនារីវ័យក្មេងទៀតផង ខណៈព័ត៌មានលេចធ្លាយថានារីក្នុងរូបភាពនេះមានអាយុ១៨ឆ្នាំដែលទើបបញ្ចប់ថ្នាក់ទី១២កាលពីឆ្នាំ២០២៥។ ទោះយ៉ាងណាមតិមួយផ្នែកទៀតគិតថា នារីវ័យក្មេងរូបនេះគ្រប់អាយុហើយដូច្នេះការចាប់ផ្តើមណាត់ជួបនរណាម្នាក់ពុំមានកំហុសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizA3MvFLRzmwCPVuuxtViacwEEGFeJESRuT-rz6Q-nFzvfwpV4QMnlqWXRSyFi9lymHAN-0zrRtMLrlWAOxAdPl6poO67VOoPvQkWZ3ikC6-1Dj-qpJPaToLw4Fd3ps4BkbgJ6-iNiU4dahRdmkVE2iuyrM1HA_ztc-xCxdtCBMCH4UGYOxCI2ltITTaU/s1280/photo_2026-06-15_09-04-57.jpg

មិនត្រឹមតែមានរូបភាពដែល វណ្ណដា កៀកកិតនឹងនារីវ័យក្មេងរូបនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានរូបភាពផ្សេងទៀតដែលបង្ហាញពីប៉ាម៉ាក់ វណ្ណដា និងទំនងជាម៉ាក់របស់នារីរូបនេះបានជួបជុំគ្នាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKkJPplOx7-Pol9FnrH3kQCIbB8JoR_BaYR9ms56Vio1I6CHidFuEo0J8swED4oC6HhsBCeK-B1lqpAxKsnkiGWuGL6Ojsat8mZJH8TbIeOea6gDGOTiGBcM3dtZNf28LV09OBHoz1uFpxMRpRb6vVNvremA3XEQXGFnB4DB6hhaYpPWwKxuKXH4i7UoA/s1759/image_2026-06-15_09-12-48.png
យ៉ាងណាមិញ ជុំវិញប្រធានបទពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាថ្មីនេះដែលជាប្រធានបទក្តៅគគុក តារារ៉េប វណ្ណដា ពុំទាន់បានចេញមកបញ្ជាក់នៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៕