Home តារាអន្តរជាតិ ផ្អើលហ្សាកាតា! និស្សិតរាប់ពាន់នាក់ផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាល ព្រោះតែបញ្ហាអំពើពុករលួ.យ

ផ្អើលហ្សាកាតា! និស្សិតរាប់ពាន់នាក់ផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាល ព្រោះតែបញ្ហាអំពើពុករលួ.យ

84
0

រឿងអាស្រូវពុករលួ.យក្នុងគម្រោងអាហារសាលារៀនរាប់ពាន់លានដុល្លារ និងការឡើងថ្លៃប្រេងសាំងយ៉ាងគំហុករហូតដល់ទៅ៣២% បានក្លាយទភជាដុំភ្លើងកំហឹងផ្ទុះឡើងរុញច្រានទីក្រុងហ្សាកាតាឱ្យធ្លាក់ចូលក្នុងភាពចលាចល និងការតវ៉ាយ៉ាងក្តៅគគុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideBuNlueOCciM81SviGlnv-4RSslrTQNIpBCpVqCopLdtSXtqGuZs_zwqG_KdSWMBolmZr_o3rvPbkSvlcTI1E-jjhPqcJU2XDWQcgKEXWNP0hU6cezh_SAuOjNOMPChv7GSzpP0txsorOoh0bKTv-Cr8M8MSNJlKGTcgPnb1rnMkJ4utYYeDXEIjAZ4/s1000/photo_2026-06-13_14-36-12.jpg
យោងតាមប្រភពព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី បាតុកម្មដ៏ធំនេះបានផ្ទុះឡើងដើម្បីប្រឆាំងផ្ទាល់ទៅនឹងគោលនយោបាយរបស់ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចចិត្តដំឡើងថ្លៃប្រេងសាំងរហូតដល់ ៣២% ភ្លាមៗនៅក្នុងសប្តាហ៍នេះ។ ការឡើងថ្លៃយ៉ាងគំហុកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនវណ្ណៈកណ្តាល និងអ្នកក្រីក្រ ស្របពេលដែលតម្លៃប្រាក់រូពី (Rupiah) របស់ឥណ្ឌូណេស៊ី បាន​ធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ និងក្លាយជាអត្រាប្តូរប្រាក់ដែលខ្សោយជាងគេបំផុតប្រចាំឆ្នាំនៅក្នុងតំបន់អាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTBXBoJCOiGR28pFGV7ef9UymOi4yt9oChvUgJh6yqryM2uCEj7DcV-6agE9tS_vqosCVheeooz7vHZUWyN4SGw-lZsolhrEQfnAHnC87OnP47EaBsO-qAGzmKrwryLPkfdHzX_RzcR1LKn6w5nwAAIX8JOF-ZsdoGF4w5_8g7D-65pdPHSBH7rsizkI/s1280/photo_2026-06-13_14-36-14.jpg

ក្រៅពីបញ្ហាប្រេងសាំង ក្រុមបាតុករបានលើកបដាទាមទារយ៉ាងដាច់អហង្ការឱ្យរដ្ឋាភិបាលលុបចោល «គម្រោងផ្ដល់អាហារឥតគិតថ្លៃនៅតាមសាលារៀន» របស់លោកប្រធានាធិបតី។ គម្រោងមហិច្ឆតានេះត្រូវបានគេរាយការណ៍ថា ត្រូវលេបត្របាក់កញ្ចប់ថវិការដ្ឋរាប់ពាន់លានដុល្លារ ប៉ុន្តែចុងក្រោយ បែរជារងការរិះគន់យ៉ាងចាស់ដៃជុំវិញរឿងអាស្រូវពុករលួយ និងថែមទាំងបង្កឱ្យមានករណីពុលអាហារដល់កុមារនៅតាមសាលារៀនទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOvXqKzYzH3e_YwsHl_9kUM_OyP8ppklMRJAtXspZT81AQTWJBlrWjTZbOsXFLc-zwnVtJEst28e1wSuKFYDFAY5j3tz4nGCvw5DCuRWM9cmf-53StLqmWEPSbwwTA4J5kTUWLg2SSuvOpX78utAmjQpKr_v8PWV_SqlzWHw7jpIl8uNFT8RbMLwBNBOc/s1080/photo_2026-06-13_14-36-15.jpg
ទន្ទឹមនឹងនេះ ក្រុមនិស្សិតក៏បានសម្តែងការមិនពេញចិត្តចំពោះការកើនឡើងនូវឥទ្ធិពល និងការចូលរួមរបស់កងទ័ពយោធានៅក្នុងកិច្ចការស៊ីវិល និងនយោបាយផងដែរ។ ដើម្បីទប់ទល់នឹងរលកបាតុកម្មដ៏ខ្លាំងក្លានេះ អាជ្ញាធរឥណ្ឌូណេស៊ីបានដាក់ពង្រាយកងកម្លាំងនគរបាល និងយោធាចម្រុះជាង ៤,០០០នាក់ រួមទាំងរបាំងការពារដែក និងឡានបាញ់ទឹក ដើម្បីរារាំងមិនឱ្យក្រុមបាតុករហែក្បួនទៅដល់តំបន់រង្វង់មូល Bundaran HI ដែលជាបេះដូងសេដ្ឋកិច្ច និងនយោបាយនៃទីក្រុងហ្សាកាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaN-EAn6-nVKD9m3ykwjvdUiLf0WKsDjY7IXcl_WfQQjcO3lNz0YO-0EzhGJ3PYgHqZPTIuvD0-WgLjrhg0kQUV_6XS2K4JsKHf8seCbxWInNwEV_6E0EMkS6vyE-HvRbs6XuY9R-9f01cpa8Zoxq0AFWYTqODjRFcAbEG0LGT7hsZkc7S6mcsCnZeMiw/s1020/photo_2026-06-13_14-36-16.jpg

ស្ថានភាពប្រឈមមុខដាក់គ្នានេះ បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅជុំវិញទីតាំងតវ៉ា ខណៈដែលពិភពលោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើរដ្ឋាភិបាលក្រុងហ្សាកាតា នឹងប្រើប្រាស់ធុរកិច្ចនយោបាយ ឬកណ្តាប់ដៃដែកដើម្បីដោះស្រាយវិបត្តិមួយនេះដោយរបៀបណា៕