Home ព័ត៌មានអន្តរជាតិ ចិនព្រមានពីហានិភ័យកើតឡើងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅវាលខ្សាច់ក្នុងតំបន់ស៊ីនជាំង

ចិនព្រមានពីហានិភ័យកើតឡើងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅវាលខ្សាច់ក្នុងតំបន់ស៊ីនជាំង

84
0

វាលខ្សាច់តាក្លាម៉ាកាន (Taklamakan Desert) ដែលមានទំហំធំបំផុតស្ថិតនៅតំបន់ស៊ីនជាំង (Xinjiang) ភាគពាយ័ព្យប្រទេសចិន ត្រូវបានទឹកជំនន់វាយប្រ.ហារកាលពីដើមខែមិថុនា ឆ្នាំ២០២៦ ដោយសារសីតុណ្ហភាពកើនឡើងខ្ពស់ខុសធម្មតា ភ្លៀងធ្លាក់ច្រើន និងផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័ស។ នេះជាគ្រោះធម្មជាតិដ៏កម្រ ពីព្រោះតាមធម្មតា វាលខ្សាច់នេះនឹងមានទឹកជំនន់នៅខែសីហា ដែលជាពេលសីតុណ្ហភាពឡើងកំដៅខ្លាំងបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPN51Cba4AgFYoOuwX4waFZz2vXRKVQ0JpUVy8ndG4_eklk2EwV5HLc367nf801NniKOY4i1SPPmQbw2cifRU1-wV9sfeYrwFQaotM5Hjxtz2oN7hZqXgYOZYhMWMECNwoWHb77Z97kLEnapzSX9EomjA5CC8Su44pBUdbdVJSQRg5my_qi5RM8nq4FT0/s900/photo_2026-06-15_08-34-22%20(2).jpg
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរចិនបានប្រកាសទៅកាន់ពលរដ្ឋនៅតំបន់ស៊ីនជាំង និងតំបន់ជុំវិញ ឱ្យទប់ទល់នឹងហានិភ័យដែលកើតឡើងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅរដូវក្តៅនេះ ដោយបញ្ជាក់ថា ទឹកជំនន់វាយប្រហារវាលខ្សាច់ស្ងួតហួតហែង បណ្តាលមកពីកត្តា៣ រួមមាន៖

១-សីតុណ្ហភាពឡើងកំដៅខ្លាំងខុសប្រក្រតីរហូតដល់៣៨អង្សាសេ ដែលខ្ពស់ជាងសីតុណ្ហភាពធម្មតាដល់ទៅ៧.៣អង្សាសេ ក្នុងអំឡុងពេលដូចគ្នា
២-ការរលាយផ្ទាំងទឹកកកយ៉ាងលឿននៅតាមជួរភ្នំធំៗ ដូចជា ភ្នំធៀនសាន និងភ្នំគុនលុន
៣-ភ្លៀងធ្លាក់ខ្លាំងខុសធម្មតា ផ្នែកខ្លះនៃតំបន់ស៊ីនជាំង បរិមាណទឹកភ្លៀងកើនឡើងរហូតដល់៣ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhksWqJXLkdTU9K7vGKG1zLYPcaX_1dwLzEfK2wqFfahjju5wfcBeoQgbS5XMQvrS5G6H-smQE-ZDz0N95MDi0e3SDAN_OCqcLn2gcSLbud1EeFKdHR__R0-GRPo8rc8efvNItvCYDrntetX4_wlsFQARo-tnTwkckGQB6gWXqM42gjjEavvJ1O23OA2xk/s640/photo_2026-06-15_08-34-22.jpg

បើតាមមន្ត្រីឧតុនិយមចិន ទឹកដែលហូរធ្លាក់យ៉ាងខ្លាំងពីលើភ្នំ បានចាក់ចូលទៅកាន់ទន្លេតារីម (Tarim River) ដែលជាទន្លេវែងជាងគេរបស់ចិន បណ្តាលឱ្យបាក់ច្រាំង និងជន់លិចចូលតំបន់ទំនាបវាលខ្សាច់ ហើយវាកំពុងគំរាមកំហែងការធ្វើដំណើរតាមផ្លូវថ្នល់ ផ្លូវរថភ្លើង ទីតាំងបូមប្រេង និងហ្គាសក្នុងតំបន់ ដោយណែនាំឱ្យពលរដ្ឋ និងភ្ញៀវទេសចរ តាមដានស្ថានការណ៍ជាប្រចាំ និងផ្លាស់ប្តូរគម្រោងធ្វើដំណើរដើម្បីសុវត្ថិភាព។ ទឹកជំនន់នឹងស្រកវិញយ៉ាងលឿនដោយសារកម្រិតសំណើមទាប ការហួតខ្លាំង និងមានជួរភ្នំខ្ពស់ៗនៅព័ទ្ធជុំវិញវាលខ្សាច់តាក្លាម៉ាកាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGMxC8rG0e6ipiIaYm8zrhyAF6u48W1tdi7yR9hBecOln25aeEBWjXTGEccOAMJ0c_DJJ1izgL-cPafW3PL2BC1qg_eHjm3xZmbtQ8nD4akmfi5Yc816uGoAT3ISaFTgO7OpvUqKRPG8rjLo5OrzuZuw3vKMIbU0AHmFM_IJgD0kmwXoUIxKW7plivCXw/s985/photo_2026-06-15_08-34-23.jpg

សូមរំឭកថា ទឹកជំនន់លិចវាលខ្សាច់តាក្លាម៉ាកាន មិនមែនទើបតែកើតឡើងជាលើកដំបូងទេ គឺបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រួមមាន ៖ នៅឆ្នាំ២០២១, ២០២២, ២០២៤ និងចុងក្រោយបង្អស់នាដើមខែមិថុនានេះ។ បើទោះជាមើលពីលើអាកាសឃើញទឹកហូរឆ្លងកាត់វាលខ្សាច់ពណ៌មាស មានភាពស្រស់ស្អាតក៏ដោយ ប៉ុន្តែវាបង្កហានិភ័យដល់ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ៕