Home ព័ត៌មានអន្តរជាតិ វិបត្តិមជ្ឈិមបូព៌ាធ្វើឱ្យទំនិញឡើងថ្លៃ! រដ្ឋាភិបាលសិង្ហបុរីទម្លាក់ថវិកាជាង ៧០០លានដុល្លារ ជួយពលរដ្ឋ

វិបត្តិមជ្ឈិមបូព៌ាធ្វើឱ្យទំនិញឡើងថ្លៃ! រដ្ឋាភិបាលសិង្ហបុរីទម្លាក់ថវិកាជាង ៧០០លានដុល្លារ ជួយពលរដ្ឋ

98
0

រដ្ឋាភិបាលសិង្ហបុរី​បានចាប់ផ្តើមអនុវត្តគម្រោង «ប័ណ្ណទូទាត់ចំណាយ CDC» ដោយចែកប្រាក់ជូនពលរដ្ឋចំនួន ៥០០ ដុល្លារសិង្ហបុរីក្នុងមួយគ្រួសារ (ប្រហែល ៣៨៨ ដុល្លារអាមេរិក) ចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។ ការចែកនេះធ្វើឡើងលឿនជាងការគ្រោងទុក ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៧។ មូលហេតុនៃការផ្ដល់ជូនមុនការកំណត់នេះ គឺដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋ ស្របពេលដែលតម្លៃទំនិញ និងប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ដោយសារឥទ្ធិពលនៃសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz3TaH710t4Pn4irzq2K9YS_X5jpohVoLwPAPCtpMguH-dnTXh26oTMS0nughGl7OWlQZWlQ7RlyYSAVY7SH__ihZe5VPIugtNjc1gIM_Hk7ONsomaNxEr2KCql-yDQhlU4FUyDW1MafEJ10Y1Aom6BPq4yG8UDvUPktbsrJwkFJG-JuCdZLE5O_kNaJw/s1020/photo_2026-06-13_08-49-22%20(2).jpg

ការចែកប័ណ្ណទូទាត់ចំណាយ (CDC Vouchers) នេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិការដ្ឋឆ្នាំ២០២៦ ដែលរដ្ឋាភិបាលត្រូវចំណាយប្រាក់សរុបជាង ៧០០ លានដុល្លារសិង្ហបុរី ដើម្បីគាំទ្រដល់គ្រួសារប្រជាពលរដ្ឋជាង ១ លានគ្រួសារ។ ប័ណ្ណឧបត្ថម្ភនេះ មានសុពលភាពប្រើប្រាស់រយៈពេលវែង រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTMP5K_9i_QnXC-0QQvILFvD6jPTeMgQb-lFlO3uuTO3nm4O_HBsKUmg_DtmXq3158pSHDO2zsfkY5cm3tufcAvwf9K4WwFbIvA4u_xWtUZa_TJ9duxYi3wP6bCmXCSmLmH0oX2EZR-E0TSrbeR7XUtLFptonxG-0TqaOacICRtIGvp8UVo9lh3JeX4PQ/s960/photo_2026-06-13_08-49-22.jpg

ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ទឹកប្រាក់ក្នុងប័ណ្ណនេះ ត្រូវបានបែងចែកជាពីរចំណែកស្មើគ្នា៖
-៥០% ទីមួយ៖ ពលរដ្ឋអាចយកទៅទិញទំនិញ ឬចាយវាយនៅតាមហាងលក់អាហារតាមចិញ្ចើមផ្លូវ (Hawker Centres) និងហាងនៅតាមសហគមន៍ទីប្រជុំជន ដែលបានចូលរួមក្នុងគម្រោងជាមួយរដ្ឋាភិបាល សរុបជាង ២៤,០០០ កន្លែង។
-៥០% ទីពីរ៖ សម្រាប់ប្រើប្រាស់ទិញទំនិញ និងតម្រូវការចាំបាច់នានា នៅតាមបណ្តាផ្សារទំនើប (Supermarkets) ដែលកំណត់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF9jL1Af3aicdjoa5_i5UUOWK7NJEYtFYFV3xcwMJi-y_5kDOrUrz8_Yo0wW-X-zvbNCyU6KTkgRKBWMtYC_Ot7raHevnBZU5-dtWh_Q9K3VN3KOgj3rqiZi1k7R2fm8vM711Aj-WbjrMIJXt0SYKcRhUbWUJ5Niggo5U-MKDcvZMTuQ05awiwjG51rqE/s830/photo_2026-06-13_08-49-21%20(2).jpg

    លោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានមានប្រសាសន៍ថា ប្រទេសសិង្ហបុរីបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលតម្រូវឱ្យរដ្ឋាភិបាលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបម្រែបម្រួលនៃស្ថានការណ៍ពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ពលរដ្ឋកំពុងប្រឈមនឹងការចំណាយខ្ពស់លើទំនិញ និងប្រេងឥន្ធនៈ ហើយរដ្ឋាភិបាលនឹងត្រៀមលក្ខណៈចាត់វិធានការជួយឧបត្ថម្ភបន្ថែមទៀត ប្រសិនបើស្ថានការណ៍ចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbgF21eJlpht9Q-F0S80K09CN7luS1eQ6e-ioNiOA2V2tFDrxcjhopAR_tvitEHzKTB6tFOGtBtiav5Nbo-KzDdLPJhbn6jNHL985PCx4vg_4c-86Ouns_t_ZXgoRYI4PEVj1zH_55JiAlxfQ1xcRSmmMHMK0wl7fy2aXZhVsxzPyQgutoOOWNFH9kLus/s1280/photo_2026-06-13_08-49-21.jpg

    គួររំឭកផងដែរថា ការអនុវត្តគម្រោងប័ណ្ណ CDC កាលពីពេលកន្លងទៅ ទទួលបានជោគជ័យ និងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំង ដោយពលរដ្ឋបានប្រើប្រាស់ប័ណ្ណនេះរហូតដល់ ៨០.១% នៅតាមហាងអាហារ ហាងសហគមន៍ និងផ្សារទំនើប។ គេរំពឹងថា ការទម្លាក់កញ្ចប់ថវិកាលើកនេះ នឹងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋបានចំគោលដៅ ក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានេះ៕