Home ព័ត៌មានអន្តរជាតិ ឃាត់ខ្លួនអាកាសយានិកក្រុមហ៊ុនអាកាសចរណ៍ Air Canada ហោះហើរជិត១៧ឆ្នាំ ដោយគ្មានប័ណ្ណបើកបរ

ឃាត់ខ្លួនអាកាសយានិកក្រុមហ៊ុនអាកាសចរណ៍ Air Canada ហោះហើរជិត១៧ឆ្នាំ ដោយគ្មានប័ណ្ណបើកបរ

99
0

ភ្ញាក់ផ្អើលពេញពិភពលោក! សមត្ថកិច្ចកាណាដាបានឃាត់ខ្លួនលោក Geoffrey Wall អាយុ៥៩ឆ្នាំ ជាអតីតអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពីបទគ្មានប័ណ្ណបើកបរយន្តហោះខ្នាតធំ ហើយក្លែងបន្លំប័ណ្ណបើកបរយន្តហោះខ្នាតធំអស់រយៈពេលជិត១៧ឆ្នាំ (ចាប់ពីឆ្នាំ២០០៩ ដល់ ២០២៥) ដោយបានបើកយន្តហោះទាំងក្នុង និងក្រៅប្រទេស រហូតដល់ជាង៩០០ជើង និងដឹកអ្នកដំណើររាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEiHg6IiTFtBSwTx7xwJsM1P0-SCBB356bJZHjZSfNYT-6L28snFhhO7bYq2ghFhQ1D5HJ6C64MbMFPeo7hGQ-GlZHs2coNDHeSqtEVX_apUmdZb2D1v0FzcXSdzlbwIFF5Zh-gBfsRAa_c-JPS-FXyRPjKceCswChxUcCjyEbKS2WXp6er-t2clR__yk/s1200/photo_2026-06-12_08-24-45.jpg

បើតាមសមត្ថកិច្ច គឺលោក Wall មានប័ណ្ណបើកបរយន្តហោះពាណិជ្ជកម្មទូទៅ (Commercial Pilot Licence) ប៉ុន្តែពេលឡើងឋានៈជាប្រធានអាកាសយានិកនៅឆ្នាំ២០០៩ លោកគ្មានប័ណ្ណបើកបរប្រភេទ (Airline Transport Pilot License for Aeroplanes” (ATPL-A) ទេ សម្រាប់បញ្ជាយន្តហោះធំៗ ដូចជា Boeing 767, Boeing 777 និង Boeing 787។ ហេតុនេះ លោកក៏ក្លែងបន្លំប័ណ្ណបើកបរយន្តហោះខ្នាតធំ (ATPL) ដើម្បីរក្សាឋានៈជាប្រធានអាកាសយានិក រួចហើយបើកបរយន្តហោះដឹកអ្នកដំណើររហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០២៥ ដោយទទួលបានប្រាក់បៀវត្សសរុបជិត៣លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPBJNGrVPKE-wJVdQH9dMT7X7F-I1pYX3ZoIoGrBDjMLiQhXGMZS6GbnIgm40gg0lktPo5qBB4nyNnI5cPWqwtUuEaKKNy5sCnZtewAyHgfi_xsxCA-oegMlkWcZDrZkRo2YHQ4vMMnBfTJPjf0r_k93RwCyBSvpH__PfqXV9XfVz2mjkgSAZDfXgtbo/s1280/photo_2026-06-12_08-24-45%20(2).jpg
ការឈានទៅឃាត់ខ្លួនអតីតអាកាសយានិករូបនេះ បន្ទាប់ពីនាយកដ្ឋានដឹកជញ្ជូនកាណាដាបានត្រួតពិនិត្យឯកសាររបស់អាកាសយានិកទាំងអស់ ហើយរកឃើញភាពខុសប្រក្រតីក្នុងឯកសាររបស់លោក។ សមត្ថកិច្ចក៏ចាប់ផ្តើមស៊ើបអង្កេតនៅខែមករា ឆ្នាំ២០២៦ ដោយចោទប្រកាន់ពីបទល្មើសជាច្រើន រួមមាន ក្លែងបន្លំប័ណ្ណបើកបរយន្តហោះ និងប្រើប្រាស់ត្រាក្លែងក្លាយ ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFeQUETcGOYLTMqV1Pl__yn8ynaPHIhejTbYpCPwyD4o4DWnF0UnhSd4Pl1Izn3VNgh6dNihcRZCgUQ0qkhaHjVoAaKJx5uQmEUnVIhk4Lx9LunS5owHmmX82IFE089BfOw8Sm3RBXnFAU7kgL8Iaw1CACCwg9Foa-N_1lJbZkVZJbWyDT1C_iNW1104s/s1280/photo_2026-06-12_08-24-44.jpg
មហាជនភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាប្រព័ន្ធសុវត្ថិភាពបស់ក្រុមហ៊ុនអាកាសចរណ៍ធំលំដាប់ពិភពលោក និងភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ស៊ីវិល បណ្តោយឱ្យមានការបន្លំឯកសាររហូតដល់ទៅ១៧ឆ្នាំ ទើបតែរកឃើញ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_M5rorlkkMBFeabyVX8kVwN1eLkTQVKgJsxsmvLgylXiITW7wm4-GkONGjmUk1j-VurbzfadqL095LaHaardV1Sx4BO10TO_KSuZH8nPAem2RHQoGgKOtmRs-ZKRTkpOkpztaLjP9qNTB6xS03qg1RnoaffNUtkGJsfqdM41DhadFe16t_vrZZQf59R0/s1280/photo_2026-06-12_08-24-44%20(2).jpg
ទោះជាមហាជនភ្ញាក់ផ្អើល ប៉ុន្តែក្រុមហ៊ុន Air Canada បញ្ជាក់ថា ការបើកបរយន្តហោះរបស់លោកគ្មានបញ្ហាអ្វីទេ ដោយសារលោកបានឆ្លងកាត់ការវាយតម្លៃសមត្ថភាព ហ្វឹកហាត់រៀងរាល់៦ខែម្តង និងត្រូវបានត្រួតពិនិត្យការហោះហើរជាក់ស្តែងជារៀងរាល់ឆ្នាំ ។ លោកមានប័ណ្ណបើកបរយន្តហោះពាណិជ្ជកម្មទូទៅ (Commercial Pilot Licence) គ្រាន់តែគ្មានប័ណ្ណបើកបរយន្តហោះខ្នាតធំ (ATPL) ប៉ុណ្ណោះ៕