Home ព័ត៌មានអន្តរជាតិ ថៃព្រមា.នប្ដឹងម៉ាឡេស៊ីទៅកាន់តុលាការពាណិជ្ជកម្ម ព្រោះខឹ.ងដែលគេមិនព្រមទិញបង្គារបស់ខ្លួន

ថៃព្រមា.នប្ដឹងម៉ាឡេស៊ីទៅកាន់តុលាការពាណិជ្ជកម្ម ព្រោះខឹ.ងដែលគេមិនព្រមទិញបង្គារបស់ខ្លួន

121
0

ជម្លោះគ្រឿងសមុទ្រដ៏ក្ដៅគគុក! ជម្លោះពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសថៃនិងម៉ាឡេស៊ី បានឈានដល់ដំណាក់កាលតានតឹងខ្លាំង រហូតដល់រដ្ឋាភិបាលទីក្រុងបាងកក គំរាមរុញរឿងនេះទៅកាន់តុលាការពាណិជ្ជកម្មអន្តរជាតិ WTO និងអាស៊ាន លែងយល់ពាក្យថាអ្នកជិតខាងល្អជាមួយម៉ាឡេស៊ី ខណៈសេដ្ឋកិច្ចធ្លាក់ដុនដាបដល់កម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8B7Ctm_cL2_Z2K6vOyow13ouE8_94EWWq9Z-_FIe4cAYyfW2_nUZkBYT4CNc2FTa_OBJY7sMwhHhRsAxBMYt5AmeAYNs7uZk_gdpZwMVtUKK-PFoIO_q_eqWd903J3K1rkfl8JJQd0WlPajkVtB586D8cXfabLb4XQNMkJcYICTjuAWTlO61pcatk058/s1280/photo_2026-06-08_09-24-52.jpg

យោងតាមរបាយការណ៍ផ្លូវការពីសារព័ត៌មានល្បីៗរបស់ថៃដូចជា បាងកកប៉ុស្តិ៍ និង The Nation បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun រួមជាមួយអ្នកនាំពាក្យរដ្ឋាភិបាល បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការលើកយកបញ្ហានេះទៅដោះស្រាយនៅក្នុងវេទិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខ័ណ្ឌអាស៊ាន (ASEAN) ប្រសិនបើការចរចាទ្វេភាគីមិនទទួលបានលទ្ធផលវិជ្ជមានទេនោះ. អាជ្ញាធរថៃចាត់ទុកវិធានការភ្លាមៗរបស់ម៉ាឡេស៊ីលើកនេះថាជា «ការដាក់បម្រាមដោយមិនបានផ្តល់ដំណឹងឱ្យបានដឹងមុនដិតដំរប់» ដែលធ្វើឱ្យខាងភាគីថៃគ្មានពេលគ្រប់គ្រាន់ក្នុងការបំភ្លឺ ឬត្រៀមខ្លួនទប់ទល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadxJiYQkhyUC66wPgCFmv8AvUr8TbgJkP_qqeEk3L94OuK8TY5IVv8IuIFGBBNRCCqE7UzQZtkYrf6S3orYuQIe_Zz6onWlv81M34quSDbwPRCe9pQ1X8AWWLxfHriMzgOUAxorcMCXoZ_rww8dkPNsxB44QvmxAKeTTOut9PvX1H-a1WpAazWNk0oDw/s800/photo_2026-06-08_09-24-52%20(2).jpg
ដើមចមពិតប្រាកដនៃសង្រ្គាមពាណិជ្ជកម្មគ្រឿងសមុទ្រនេះ ត្រូវបានប្រភពព័ត៌មានថៃទម្លាយថា ជាការសងសឹកពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បន្ទាប់ពីប្រទេសថៃបានរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលត្រីឆ្ពុង (Sea Bass) ពីម៉ាឡេស៊ីតាំងពីចុងឆ្នាំមុន ដោយសារតែការរកឃើញសារធាតុគីមី និងអង់ទីប៊ីយោទិចដែលប៉ះពាល់ដល់សុវត្ថិភាពចំណីអាហារ. ជាការឆ្លើយតបត ម៉ាឡេស៊ីក៏បានប្រកាសផ្អាកការនាំចូលបង្គា ៥ ប្រភេទពីថៃភ្លាមៗ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងក្តីបារម្ភជាខ្លាំងពីសំណាក់សមាគមចិញ្ចឹមបង្គាថៃ ដោយសារខ្លាចការគាំងស្ទះទិន្នផល និងការធ្លាក់ថ្លៃនៅក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-IF3cJ2hmNBXRHJODIK9uCZx9aUvqTUS0nMAQvholLUlG5dZYHTgllEL6RpggStaF_xGgyaSc9JicSRaNVlOQJzTM4UhTAtxU662QTmN4ao0YNrEIE4OBms6xLOkr60fex-ifZDGG88mIGZtxc25JIvOfPnWkqPHJ4CX6mbpyd5yjoFyRvdgMTklWis/s1200/photo_2026-06-08_09-24-52%20(3).jpg
តាមការបញ្ជាក់របស់រដ្ឋាភិបាលម៉ាឡេស៊ី បម្រាមនេះនឹងត្រូវដកចេញវិញ លុះត្រាតែស្ថាប័នជំនាញរបស់ថៃ បំពេញកម្រងសំណួរស្តង់ដារសុវត្ថិភាពចំណីអាហារ និងផ្តល់ការបំភ្លឺជាផ្លូវការ។ លើសពីនេះ រាល់ការនាំចូលបង្គាទាំង ៥ ប្រភេទនៅពេលខាងមុខ ត្រូវតែភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រវិភាគសារធាតុគីមីត្រឹមត្រូវតាមស្តង់ដា ទើបម៉ាឡេស៊ីពិចារណាបើកផ្លូវឲ្យថៃឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbAHZZ8q4j1Mmyqy97BTYTuurETlTEWtPPbJeYGW9QeQDnb_2hROncBaPDuK2la8SabqujNbFJv6rd0N8QhJTgAI2gMI3uxKcyxRhLPhTzSGrCfVPmA_mUPS5FuJY6T6f7nGxVzaoMXQNa2BqLbEfjnuDcZwdZQlC704OJSTS9sLUcwSxL8DRkE7l7kDI/s640/photo_2026-06-08_09-24-52%20(4).jpg
គួរជម្រាបថា បច្ចុប្បន្ន នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មថៃ ចេញមុខអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារកសិករ និងខ្សែសង្វាក់ផ្គត់ផ្គង់បង្គាថៃ ដែលកំពុងបាត់បង់ចំណែកទីផ្សារនាំចេញប្រមាណ ៥% ទៅកាន់ម៉ាឡេស៊ី។ ក្រសួងពាណិជ្ជកម្មថៃបានបញ្ចេញវិធានការបន្ទាន់ចំនួន ១៣ ចំណុច ដើម្បីស្រូបយកទិន្នផលបង្គាក្នុងស្រុកឱ្យបាន ៤០០ តោនក្នុងមួយខែ (ស្មើនឹងទំហំដែលធ្លាប់នាំចេញទៅម៉ាឡេស៊ី ដែលមានតម្លៃប្រមាណ ៤៤ លានបាត ឬ ១,៣៥ លានដុល្លារ) ព្រមទាំងកំពុងរៀបចំកម្មវិធីជំនួសទីផ្សារ ដោយការចាប់គូអាជីវកម្មអនឡាញដើម្បីជម្រុញការនាំចេញបង្គាទៅកាន់ប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិកវិញ៕