Home តារាអន្តរជាតិ IShowSpeed ចេញបទអបអរ World Cup ត្រូវគេសរសើរថាល្អជាងបទ Lisa ដាច់

IShowSpeed ចេញបទអបអរ World Cup ត្រូវគេសរសើរថាល្អជាងបទ Lisa ដាច់

118
0

IShowSpeed ដែលជាអ្នក Live stream ដ៏ជោគជ័យម្នាក់មានអ្នកគាំទ្ររាប់លាននាក់ជុំវិញពិភពលោកនិងធ្លាប់មកប្រទេសកម្ពុជាកាលពីកន្លងមកនេះបានចេញបទចម្រៀងមួយបទសម្រាប់អបអររដូវកាល World Cup ។ អ្វីដែលកាន់តែចាប់អារម្មណ៍ អ្នកគាំទ្របាល់ទាត់បានសរសើរបទរបស់ IShowSpeed ថាមានអត្ថន័យល្អនិងមានស្មារតីកីឡាហើយវាល្អជាងបទរបស់ Lisa ទៅទៀត។ លើសពីនេះខាង FIFA ក៏បានប្រកាសបញ្ជូលបទ Streamer រូបនេះជាបទផ្លូវការរបស់ World Cup ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOQnUYe9iMeLwe_Q-DpP3NXspvTRYkabVIFKTKcrmzhPCbHOnV3dZd8Atpdu519EBDt5ijbeYxjZlPhyphenhyphenqnreUMPWAC7f9hUQFeWJl2sYUKfNPi9xQbmPyvieS74H8iJm86oNzdAfjtR3OLQGx0pgb4FU3eC9sLnQ3vOz4rTIdNotSdg_j_lnADKZwqUA/s1360/image_2026-06-05_09-41-17.png

FIFA World Cup ឆ្នាំ២០២៦ មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែការសន្ទនាជុំវិញព្រឹត្តិការណ៍នេះកំពុងតែក្តៅគគុករួចទៅហើយ។ ប្រធានបទធំៗមួយដែលកំពុងគ្របដណ្ដប់លើបណ្តាញសង្គមនៅពេលនេះមិនមានអ្វីទាក់ទងនឹងក្រុម ឬបញ្ជីឈ្មោះកីឡាករនោះទេប៉ុន្តែទាក់ទងនឹងបទចម្រៀងសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនេះ។ នៅថ្ងៃទី១ មិថុនា IShowSpeed បានចេញផ្សាយបទចម្រៀងបាល់ទាត់មានចំណងជើងថា «Champions»។ វីដេអូនេះទទួលបានការមើលចំនួន ១១ លានដងនៅលើ YouTube ស្ទើរតែភ្លាមៗនិងបន្តកើនឡើងឥតឈប់ឈរហើយអ្នកគាំទ្របានបន្តចែករំលែកវានៅគ្រប់វេទិកាចាប់តាំងពីពេលនោះមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAavBqH9Xn4hN30dH8JsrOke3hefH4xo_mGPDdmUdRBeot9Wiak67zPfiC5GeSkK0cZU4n3KSSX3xHgXzUb7KBz0mfPLwukok-VJy-O7vMZ4NcAQ0iZLoyFK7kUlyWXqlopgZ3f6Os9oWU481M05oWLbUcM_tBzrYJIe-amdhef-NU3cFLOHborH4YxKY/s1440/image_2026-05-25_14-53-21%20(2).png
វីដេអូនេះថតក្នុងអំឡុងពេលផលិតកម្មដ៏ធំមួយនៅទីក្រុងម៉ៃអាមី ដែលមាន Speed នៅក្នុងបរិយាកាសដែលបំផុសគំនិតដោយពហុកីឡដ្ឋាន ហ៊ុព័ទ្ធដោយទង់ជាតិ ម្សៅពណ៌ និងឥទ្ធិពលវប្បធម៌ហ្គាណាដ៏ខ្លាំងក្លា។ លោកក៏ត្រូវបានគេឃើញពាក់អាវព័រទុយហ្គាល់របស់ Cristiano Ronaldo ពេញមួយបទ។ មានមតិវិជ្ជមានជាច្រើនបានសរសើរបទរបស់ Streamer រូបនេះ។ អ្វីដែលកាន់តែអបអរចំពោះ IShowSpeed ឥឡូវនេះ FIFA បានទាក់ទង Speed ដោយផ្ទាល់នៅលើ Instagram ដើម្បីឱ្យលោកដឹងថាបទចម្រៀងនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីផ្លូវការនៃបទចម្រៀង World Cup ឆ្នាំ ២០២៦ ដោយចូលរួមជាមួយបទចម្រៀងចំនួន ១៧ ផ្សេងទៀតនៅក្នុងអាល់ប៊ុមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR6Uxe9oVMC80xM8V2Je8dW5NI4K1q3sjqQmbStHThM8Wfs2dppTst3IPRY2Qq580JTEsEtVqdwjC8DNEtHmh9ExzOKjHnN4Ql7VAAnAQooefa10jvghKfldwM8GqFyLm0wBAxeLNia_1o4Zrs2zhI3kPkJsUiWFX8MAfl2kLUIKyxFZQdiiwba1DwtY8/s2778/image_2026-06-05_09-41-17%20(3).png

ជាមួយគ្នានេះ មតិនៅលើបណ្តាញសង្គមបានប្រៀបធៀបបទរបស់ IShowSpeed ទៅនឹងបទ «Goals» របស់ Lisa ដែលសហការជាមួយនឹង Anitta និង Rema។ អ្នកគាំទ្រវិស័យបាល់ទាត់បានបញ្ចេញមតិថាបទរបស់ Speed ល្អជាងបទរបស់ Lisa ដាច់ វាជាបទដែលសមនឹងព្រឹត្តិការណ៍ World Cup ផ្ទុយពីបទរបស់ Lisa ដែលគ្មានបំផុសស្មារតីកីឡា ប៉ុន្តែបានបង្ហាញពីរូបរាងរបស់ខ្លួនឯងច្រើនជាង។ ការរិះគន់នេះមិនត្រឹមតែស្ថិតនៅប្រទេសកម្ពុជាដែលមានទំនាស់នឹងថៃប៉ុណ្ណោះទេប៉ុន្តែបទ «Goals» គឺទទួលបានការរិះគន់ពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSjSPLl-SoSFYOosCYsEOSgodMIWDusvz3FVDK0r3olHSCryAuOgjDDAyAPryyWzy7U1QdZlqRwOvlO1QHiBthO28vmyr3Y-k3g7DuNEGI8SQzB52FPXfWYcw_gPrLivndpVp3qWkud309Yo3RcdrUTtikcA1dHijWTSs4rlILgNbZ7AVkkqrOC51ySQM/s1536/image_2026-05-23_13-31-08%20(2).png

លើសពីនេះទៀតបទ «Champions» របស់ Speed កំពុងវ៉ាដាច់បទរបស់ Lisa ទោះបីជាទើបចេញផ្សាយក្រោយក៏ដោយ។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា បទរបស់ Speed មានការស្តាប់លើសពី១៩លានដង ខណៈបទ Lisa មានការស្តាប់តែ១៤លានដងប៉ុណ្ណោះទាំងដែលចេញតាំងពីថ្ងៃទី២១ ខែឧសភា ៕