Home តារាជាតិ ខាន់ ជេមស៍ លើកទឹកចិត្ត MC Sey ក្នុងនាមជាសិល្បករដូចគ្នា

ខាន់ ជេមស៍ លើកទឹកចិត្ត MC Sey ក្នុងនាមជាសិល្បករដូចគ្នា

108
0

កន្លងមកថ្មីៗនេះ MC Sey ដែលជាសិល្បករក្នុងផលិតកម្ម CG បានបង្ហាញថាលោកជាប់គាំងនិងកំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តរហូតចង់បោះបង់ដើម្បីឱ្យខ្លួនឯងបានធូរស្រាល។ សំណេររបស់ MC Sey ធ្វើឱ្យអ្នកគាំទ្រតារារ៉េបរូបនេះលើកទឹកចិត្តជាច្រើនខណៈតារាចម្រៀង ខាន់ ជេមស៍ បានលើកទឹកចិត្ត MC Sey ជាសាធារណៈក្នុងនាមជាសិល្បករដូចគ្នាដោយមិនខ្វល់ពីរឿងអតីត MC Sey កន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2hcaMH8FnpLppHn-duVq9wgdhBH3V4Qh6tSfj0XR5lPFGAytarZmdeOXDFbDlS2HsyW7LQed5cxM6WbVfy2BhKgH2bICR5t3heQe7veX201xSOV067drm1em-lXbOQ6UzmAIUkYHOpfOIlO3J3um1Ks37B6qRqPYqxTwYGB0HYdmQ898pbZB6dEwzUw/s2048/image_2026-06-04_10-00-31.png
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ខាន់ ជេមស៍ ម្ចាស់បទ «សម្រែកបេះដូង» ដែលបច្ចុប្បន្នជាតារាក្នុងផលិតកម្មហ្គាឡាក់ស៊ី បានបង្ហោះរូបមួយសន្លឹកជាមួយនឹង MC Sey ព្រមទាំងផ្តល់ការលើកទឹកចិត្តទៅកាន់សិស្សប្អូនថា «ក្នុងនាមជាសិល្បករដូចគ្នា ខ្ញុំសូមផ្ញើកម្លាំងចិត្តជូនប្អូនប្រុស។ ជីវិតមនុស្សម្នាក់ៗ តែងមានពេលជួបសុខ និងទុក្ខ។ សូមកុំបាក់ទឹកចិត្ត ហើយរក្សាកម្លាំងចិត្តឱ្យរឹងមាំ។ បងជឿថា ប្អូនអាចឆ្លងកាត់ពេលវេលានេះបាន ហើយនឹងវិលត្រឡប់មកកាន់ថ្ងៃល្អៗវិញ។ សូមជូនពរឱ្យប្អូនមានសុខភាពល្អ កម្លាំងចិត្តរឹងមាំ និងជោគជ័យបន្តទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY3yIiJJCeNKB4UMNdLZO6FFDtDFAXXioh764QX0TjEu8-ge3Y5KBlGpJ02FassAzCBekOQsbWva-oWTMvB6r_vUZFaRwNql_rt-XHFDieY6Lfi3HvDsWKGb6jcK01va0hu5N4F6t4_8mde_gPd0dXF5iHB9pNGIv_MioYxSVoy0L3vPNGs8yhxgL52EM/s2048/image_2026-06-04_10-00-30%20(3).png
សារលើកទឹកចិត្តរបស់លោក ខាន់ ជេមស៍ ទៅកាន់ MC Sey គឺបានបង្ហាញការស្រលាញ់រាប់អានគ្នានៅក្នុងវិថីសិល្បៈតែមួយ។ នេះក៏អាចបញ្ជាក់ថាលោក ខាន់ ជេមស៍ គឺជារៀមច្បងមួយរូបដែលហ៊ានលើកទឹកចិត្តតារារ៉េប MC Sey ដែលជាសិស្សប្អូនដោយមិនប្រកាន់រឿងអតីតកាលរបស់ MC Sey ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2QrPdf4iC0MwTxtBV8mmZMJEnVo0BuMNL47P_dw1anBDBUg1D0_Ug2a0Am6d1V9uqFAH9ATQ0fIcMY6Kgs4Kvy8Wtwl6nfoBVCO-PzXSGIQwdKMPjPJFOSD_7ZQ8atlOUzM0NwbMAr_W5uNHycqd7wEfhbGBGJgkajjtjFz_F7ewyM3NGk-crfdBXPLQ/s2048/image_2026-06-02_09-54-15.png

ក្នុងអាជីពសិល្បៈរបស់ MC Sey សិល្បកររូបនេះបានសាងភាពលេចធ្លោតាមរយៈស្នាដៃល្បីៗមួយចំនួនដូចជាបទ «កាលុងឃុង» សហការជាមួយនឹង King Chi និងបទផ្សេងទៀត។ ភាពជូរចត់របស់ MC SEY គឺកើតឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរងការចោទប្រកាន់ទាក់ទងនឹងការរំលោភបំពានផ្លូវភេទខណៈអ្នកចម្រៀងរ៉េបរូបនេះក៏បានចេញមកបដិសេធជុំវិញការចោ.ទប្រកាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiueGeeAgEcOXqqzB8y126e4DZBxZmz8Je7XKIAw9a-xI8w2W5HmpM5ZJYlvjLMgcuV5UC5PAd3t0VrGrr4KGYDsbESxZcpUDrbdpKZrDQs5Itr6nn0EyMA4nWB8gifUf4YkLJjuNL77mVkZa525sm8V7s06sR6xLnJ5S5DbLBKjbHMCP4HUe3zTZ5RJ8E/s932/image_2026-06-03_14-30-17.png

ក្រោយពីរងនូវរឿងអាស្រូវ MC SEY បានវិលត្រឡប់មកវិញព្រមទាំងមានបទចម្រៀងកក្រើកនៅលើទីផ្សារដូចជាបទ «MY SOUL» ចេញក្នុងខែតុលា ឆ្នាំ២០២៤ មានការស្តាប់១៦លានដង «ផ្ការីកលើមេឃ» ចេញក្នុងខែមករា ឆ្នាំ២០២៥ មានអ្នកស្តាប់ជាង២៦លានដង និងបទ «CAMBO CYPHER» សហការជាមួយនឹងសិល្បករផ្សេងទៀតចេញក្នុងខែសីហា ឆ្នាំ២០២៥ ដែលមានការស្តាប់ជាង៣៨លានដង៕