Home ព័ត៌មានអន្តរជាតិ ថៃចាប់ផ្ដើមបង្កើនសកម្មភាពយោធា ក្រោយកម្ពុជាប្រើប្រាស់វិធានការចាប់បង្ខំឲ្យដោះស្រាយបញ្ហាដែនសមុទ្រ

ថៃចាប់ផ្ដើមបង្កើនសកម្មភាពយោធា ក្រោយកម្ពុជាប្រើប្រាស់វិធានការចាប់បង្ខំឲ្យដោះស្រាយបញ្ហាដែនសមុទ្រ

106
0

ល្បិចទាល់ច្រកមានតែប៉ុណ្ណឹង! ឲ្យតែមិនចង់ប្រឈមមុខនឹងការដោះស្រាយបែបពហុភាគី ថៃដឹងតែរកលេសបង្ករឿង បញ្ឆេះភាពតានតឹងតាមព្រំដែនហើយ។ ជាក់ស្ដែងស្ថានភាពថ្មីៗនេះ ភាគីថៃបានបង្កើនសកម្មភាពយោធាយ៉ាងគំហុក និងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីចោទប្រកាន់មកលើកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តដើរជើងចុកតាមផ្លូវច្បាប់អន្តរជាតិ ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្រ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8iN6liypyWmhtnLokV-wK42BJ0UlaTBNousYWhfDITyp3gYFyS13jvvSadB_Zqw2lN2aJVwGUEBMlcSKqvUT1WKVxST7MFLrk-uM1XKTJ5n59nab8CzCXja9MWulLDuCpBO6ZUkZulYG6ewQUVts-w5cWwi8W2DPMzWq51EyAbZcpJhfizk7shcgmWSw/s1024/photo_2026-06-03_16-00-02.jpg

យោងតាមរបាយការណ៍ព័ត៌មានពីភាគីកម្ពុជា បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធថៃបាននិងកំពុងបន្តធ្វើសកម្មភាពឈូសឆាយដី រាយលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតាមចំណុចក្តៅៗមួយចំនួននៅតាមព្រំដែនគោក ដូចជានៅតំបន់ប្រាសាទព្រះវិហារ បុស្សស្បូវ-ជាំតែ និងច្រកទ្វារអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់។ លើសពីនេះ កងទ័ពភូមិន្ទថៃបានបញ្ជាក់ពីការកើតឡើងនូវការតតាំង និងប្រឈមមុខដាក់គ្នាដោយអាវុធ (Standoff) រវាងទាហានថៃ និងទាហានកម្ពុជា នៅច្រកបុក (Chong Bok) ស្រុកណាំយឿន ខេត្តអ៊ុបំប៊ុនរាជធានី ថែមទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKHBJgJd02CwU4fW_T82XzIcMIoLXEQk2PT3GxWzHJnzqkVC16GGvm8UKY7-49XTFnNiE2B2VLqZVMk3jhRUXaevdatiiRrVkZkTz3q6A3AatcxFZgQjnKJOIAQJghn_qDFGPEjvNXQ7AJxW-lKYTeph-9OWBeE6wtHLDxr0mK1IfNROhXzw1F-FDmZrQ/s1280/photo_2026-06-03_16-00-02%20(4).jpg
ក្រៅពីការចល័តទ័ពនៅលើដីជាក់ស្តែង យោធាថៃក៏បានបើកការវាយប្រហារតាមរយៈសង្រ្គាមព័ត៌មានផងដែរ។ មេបញ្ជាការយោធាថៃបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងរូបភាពវីដេអូ ដើម្បីចោទប្រកាន់កងទ័ពកម្ពុជាថា បានព្យាយាមចូលមករារាំង និងបង្អាក់ប្រតិបត្តិការជើងគោករបស់ទាហានថៃ នៅក្នុងទឹកដីដែលថៃអះអាងថាជាអធិបតេយ្យភាពរបស់ខ្លួន។ ជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree បានចេញមុខការពារសកម្មភាពទាហានថៃ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋថៃប្រុងប្រយ័ត្នចំពោះឃ្លីបវីដេអូដែលបានចែកចាយនៅលើបណ្តាញសង្គម ដោយចោទប្រកាន់ថាវាជាការញុះញង់ពីខាងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh492vMcsdtVV6pD3rU1FMXIO9MTD0YrBuHlZpPmC2wmH_UeD61RyIY0leyevcuYCf3dvxGvi0OTvMyoNYVEFdCYrWnAbd0as2ZPm7BmcOxxv0EIkG7TOTZlNmkCbu77cSXsNwj2P3hN8EmxFIgBPtvVAji2eoT5p-d0b8_xP6YPm96gaE76vtZ-slyxo/s1200/photo_2026-06-03_16-00-02%20(2).jpg
អ្នកវិភាគបានមើលឃើញថា សកម្មភាពយោធារបស់ថៃនាពេលចុងក្រោយនេះ គឺជាការប៉ុនប៉ងកែប្រែស្ថានការណ៍ជាក់ស្តែងនៅលើដី ដើម្បីបង្កើតជាសម្ពាធនយោបាយសង្កត់កម្ពុជា ឱ្យលះបង់ចោលយន្តការច្បាប់អន្តរជាតិ ហើយវិលត្រឡប់ទៅរកការចរចាទ្វេភាគីដែលថៃមានប្រៀបជាងវិញ ដូចដែលលោករដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានទទូចសុំកាលពីព្រឹកមិញនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggJVC2CROMdQgIZtoK-YOTcQBLegB8PpwqP9l6DBy7zwgjQnTPs23YYGJj0OlF4NN3D4T9_6f_CH9cQW4Jaki8nqvoD-zk2sd_iymYQxgZElB_neiUt_9DeEmpKhMv3I5Kub4TOSSFflaRKQD_mzl0L2HLg4op8FPrFHRK9nbJq36vpvYv3obXF2vXmVc/s1025/photo_2026-06-03_16-00-02%20(3).jpg
ឆ្លើយតបទៅនឹងការបង្កហេតុនេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាបំផុត ដោយបដិសេធរាល់ការប៉ុនប៉ងរបស់ថៃក្នុងការបង្កើត «ការកាន់កាប់លើដីជាក់ស្តែង» និងការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ កម្ពុជាបានព្រមានភាគីថៃចំៗថា កម្ពុជានឹងមិនទទួលស្គាល់ដាច់ខាត នូវរាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនទាំងឡាយណា ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធា ឬការគំរាមកំហែង ហើយទទូចឱ្យថៃគោរពតាមសន្ធិសញ្ញាបារាំង-សៀម និងច្បាប់អន្តរជាតិ ដើម្បីចៀសវាងការផ្ទុះអាវុធទ្រង់ទ្រាយធំ៕