Home ព័ត៌មានអន្តរជាតិ ចិនបញ្ជូននាវាផ្ទុកយន្តហោះ «Liaoning» មកធ្វើសមយុទ្ធយោធាក្បែរដែនទឹកហ្វីលីពីន

ចិនបញ្ជូននាវាផ្ទុកយន្តហោះ «Liaoning» មកធ្វើសមយុទ្ធយោធាក្បែរដែនទឹកហ្វីលីពីន

106
0

ចិនបានបញ្ជូននាវាផ្ទុកយន្តហោះ «Liaoning» និងកងនាវាអមដំណើរជាច្រើនគ្រឿងទៅធ្វើសមយុទ្ធយោធានៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការហោះឡើង-ចុះរបស់យន្តហោះ និងឧទ្ធម្ភាគចក្រ រហូតដល់ជាង១៧០ដង ដើម្បីពង្រឹងសមត្ថភាពប្រ.យុទ្ធរបស់កងទ័ព ។ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយនេះ ត្រូវបានជប៉ុន និងតៃវ៉ាន់តាមដានយ៉ាងដិតដល់ ស្របពេលស្ថានការណ៍តានតឹងកើតឡើងក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPRbiW5eV2wUmcHQbEn1jEepKq7sO4UxW6AlsCHEwrCypcf9nbF9TYsRzsomeR6CltFI2UnXx3jMMPHbHElDlAg3nvwbAz_rfxmUKrYRavMqBpr9W_7NaG9J_Rr35_s2Z3li_qHLLqTcZr86dQ9gGBtxdn3ERa78EXiWavyCzJtkNihZp0v3xOfk8vP3M/s1020/photo_2026-06-04_08-56-48%20(2).jpg

តាមការប្រកាសរបស់ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃទី១ ខែមិថុនា កងកម្លាំងការពារដែនសមុទ្រជប៉ុនបានឃើញនាវាផ្ទុកយន្តហោះចិន «Liaoning» និងកងនាវាអមដំណើរជាច្រើនគ្រឿងរួមគ្នាធ្វើសមយុទ្ធយោធាយ៉ាងសកម្មនៅខាងកើតកោះ Luzon ប្រទេសហ្វីលីពីន ដោយយន្តហោះ និងឧទ្ធម្ភាគចក្រលើនាវា បានហោះឡើងចុះរហូតដល់ជាង១៧០ដង ។ លើសពីនេះ កងនាវាចិនបានបម្លាស់ទីមកកៀកនឹងភាគអាគ្នេយ៍កោះមិយ៉ាកូជិម៉ា ខេត្តអូគិណាវ៉ា ប្រទេសជប៉ុនទៀតផង ដែលមានគម្លាតពីគ្នាប្រមាណ៥៩០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHiT7MsxSWE1WPsDoudBDpEosxXU5cZTJnWSgYJ4Ogp1Nc766t3rv4xeASBPO4uPRgj48LvKUCfhXz02u-9Ipgnf89T70cvlVIdccyJg3j9zXIiEsvYdxu0RapnAnUQ2J7Wl-0l68JfRgQ_0cWxG8I-WowmHioGHVAXcvU5qVCcHCa3J9Rf5nFjS4jhDY/s1280/photo_2026-06-04_08-56-48%20(3).jpg

ក្រសួងការពារជាតិជប៉ុនប្រកាសទៀតថា កាលពីថ្ងៃទី២៩ ខែឧសភា កន្លងមក នាវាផ្ទុកយន្តហោះរបស់ចិននេះបានបន្តបម្លាស់ទីនៅតាមបណ្តោយឆ្នេរសមុទ្រប្រទេសហ្វីលីពីន ប៉ុន្តែមិនបញ្ជាក់ច្បាស់លាស់អំពីនាវាបម្លាស់ទីទៅកាន់គោលដៅណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjuY2slrncrGoL97f-U6XL7Sobto9iN1g-WBsIO07chhLE54q1olumnX6LF-q95A7CDUKkpGtZS3z5v9cMQJdLLQopg1UI2dVyNK0aJrssdPIW02j0BC45lJ8RfV17DkDwZr16TE0EUBmzDxVQVPh_QlHsE2KfDIm4fDBSaelUPz1zoqH7P21qfOsZhR8/s744/photo_2026-06-04_08-56-48.jpg
ចំណែកក្រសួងការពារជាតិរបស់តៃវ៉ាន់ ក៏បានតាមដានការធ្វើសមយុទ្ធយោធា និងការបម្លាស់ទីរបស់នាវាផ្ទុកយន្តហោះចិនយ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ និងបញ្ជាក់ថា កាលពីខែមេសា នាវាផ្ទុកយន្តហោះដដែលនេះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង បើគិតតាំងពីខែធ្នូ ឆ្នាំ២០២៥ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMYEziqlYGn-aGmZEiXjUrbHr-utPImxeVo_DFQcqUC2q-FsiB-sc0C3mHSj-hXwOKi8LGK8MP2Am1K6WfqHqH_h_z9awpwWkmrnAz-nO8sveXN4VoF3RF23guSa-E2kRQX4tBAGM_GJUIITLhcA9WdLjoVdEEKPVL7BcriWuefqYbRNTJt1JRe104xt8/s1200/photo_2026-06-04_08-56-49.jpg

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាជាញឹកញាប់របស់ចិននារយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថា គឺជាការឆ្លើយតបទៅនឹងការរឹតចំណងសន្តិសុខកាន់តែស្អិតរមួតរវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ជាពិសេស បន្ទាប់ពីការបញ្ចប់សមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ «Balikatan 2026» កាលពីពេលថ្មីៗកន្លងទៅ ៕