Home ព័ត៌មានជាតិ អភិបាលខេត្តតាកែវណែនាំអាជ្ញាធរហាមពលរដ្ឋជួលដីស្រែឱ្យជនបរទេសបង្កបង្កើនផល

អភិបាលខេត្តតាកែវណែនាំអាជ្ញាធរហាមពលរដ្ឋជួលដីស្រែឱ្យជនបរទេសបង្កបង្កើនផល

100
0

ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំ និងហាមដាច់ខាតមិនឱ្យពលរដ្ឋខ្មែរដែលមានដីស្រែជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជួលដីស្រែឱ្យជ.នជាតិវៀតណាមចូលមកបង្កបង្កើនផលទេ ហើយឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងនៅតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឱ្យបានច្បាស់លាស់ ។ នេះបើយោងតាមសារសំឡេងរបស់ឯកឧត្តមអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21vgdp70i5XS8GTLhC24xd89cHwZ8QBmEQhWFT7Ie3hSi1d593tP8QfmzZAxkAt51T4tYd0UA19hVhdXTgECEiy3TpMoDz04sqFLpre36Goda7r7ASE_reJBPqjWz7b0-I71bl8ZdZDn9W-H_GKpLu0uIUC1VP8A2PGmZBNeviVpkrMJ1bejPYD30JPU/s1280/photo_2026-06-03_16-16-59%20(2).jpg

អភិបាលខេត្តតាកែវ មានប្រសាសន៍ថា កន្លងមក ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែនៅតាមបណ្ដោយព្រំដែនទៅឱ្យជនបរទេស ។ ដូច្នេះ អាជ្ញាធពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់ និងណែនាំពលរដ្ឋដែលមានដីស្រែច្រើន កុំជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ ពីព្រោះវាបង្កផលលំបាក និងនាំឱ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការជួលដីស្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLcMiLcY_ZV-6jholfvlCcWUlnOL9_3_j2u0rE0f7aW17iZ8sDTb7iEzqUaOnP0cwnorkQvxC0x_mp-M7ZGOQbJYNhTqo-59UCum_LyaqLCj3RWdP7-ZlrBLhCV6BDWCl5D2_V6WyiObbOgNXib9ExOlBrlldRYeeGXUxxh65vNIXm1BMe7L6glk_WAm0/s1024/photo_2026-06-03_16-16-59.jpg

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ៖ «ពាក់ព័ន្ធនឹងរឿងជួលដីស្រែឱ្យជនបរទេសនេះ ប្រសិនបើរកឃើញមានមន្រ្តីណាខ្វះការទទួលខុសត្រូវ ឬឃុបឃិតឱ្យមានការជួលដីស្រែទៅជនបរទេសចូលមកបង្កបង្កើនផល គឺត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែង ឬអនុគ្រោះឡើយ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBjCtqu39brKR4N3bFbC76cE0RdLsJEe7w3HT0UqzpvveS3Pgy5uHqYkDvzutBqQb0P7FRKAttVG51sPN6j4CwD8bwqu40Cqcn02-2nHKMlGriZPg8_8iLerm_7CST83A3Ktanp_clzuJpupFh7dswz-9mpUximWyVFxgV7A8zvMyCblb-4ORqdUCU9yo/s1024/photo_2026-06-03_16-16-58%20(2).jpg

ក្រៅពីនេះ លោកអភិបាលខេត្តក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការអភិវឌ្ឍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេស ការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXytlbv7MNo1m5KFJcR0zIAJxaPhpKyn5vro71sLHCalrLZuONc9iZo7-oXlEZxaDm4C6KY0K9IRutIDe82FA8JRU-j31vSHc9Wc_Z_vDg1m5e9y8vnT72SX5S1IwdxxmB-0ZvEDvbZY9tp0p5EPJPk0z8cQk4vPLo4avPO_-Gk8QZNV794KXgvQezfQ8/s1024/photo_2026-06-03_16-16-58.jpg

នេះជាការណែនាំយ៉ាងម៉ឺងម៉ាត់របស់អភិបាលខេត្តតាកែវ ទៅឱ្យកាន់អាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងបង្ហាញចំណាត់ការផ្លូវច្បាប់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg60wHqZJXA-bH_VDPQVXZaXzj2wtfady3YPTUw4JTCrR6RlcJ8NKVN5LnX82Ex1uxXkYtR2_3khvBh2EK3aKNwC9VHrCLh8fnWCtH5nv9mmIB9GT6j9YRaBVHBxidcOAjSz9qTNj_B3zmrxi2mhoH4vXgmE1CevPwanTRrsksB_Ktk24VrfJo9g2oSgY/s1024/photo_2026-06-03_16-16-57.jpg