ថ្មីៗនេះ Dilraba Dilmurat បានក្លាយជាតារាបង្ហាញម៉ូតសម្រាប់ទស្សនាវដ្តី Marie Claire ប្រចាំខែមិថុនា ឆ្នាំ២០២៦ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពម៉ូតរបស់នាង ខណៈដែលឥឡូវនេះ Dilraba បានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តីម៉ូតស្ត្រីដ៏មានកិត្យានុភាពបំផុតទាំង៥របស់ប្រទេសចិន (Vogue, Marie Claire, Harper’s Bazaar, Elle, Cosmopolitan)។

នៅក្នុងបទសម្ភាសន៍នោះ Dilraba បានចែករំលែកអំពីការផ្លាស់ប្តូរនៅក្នុងការគិតរបស់នាងបន្ទាប់ពីនាងមានអាយុ ៣០ ឆ្នាំ។ នាងបាននិយាយថាកាលនាងមានអាយុ២០ឆ្នាំ នាងបានធ្វើផែនការជាច្រើនសម្រាប់អនាគត ដូចជា«នៅអាយុ ៣០ ឬ ៤០ឆ្នាំ ខ្ញុំនឹងត្រឡប់ទៅរកជីវិតផ្ទាល់ខ្លួនវិញ ហើយមានគ្រួសារផ្ទាល់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះនាងដឹងថារឿងទាំងនោះលែងសំខាន់ដូចពីមុនទៀតហើយ។ តារាស្រីរូបនេះបាននិយាយដោយធម្មតាថា ការមានផែនការមិនធានាថាអ្នកនឹងអាចអនុវត្តវាបាននោះទេ។.jpg)
នៅពេលសួរថា តើអ្វីដែលតម្រូវឲ្យមានភាពក្លាហានបំផុតដែលនាងត្រូវធ្វើនៅឆ្នាំនេះ Dilraba បានឆ្លើយតបថា វាជាការសម្រេចចិត្តអាជីពរបស់នាងថា «ខ្ញុំមិនបានប្រញាប់ប្រញាល់ចូលទៅក្នុងគម្រោងភាពយន្តណាមួយឡើយ។ ខ្ញុំចង់រង់ចាំស្គ្រីប និងតួអង្គដែលអាចបង្ហាញពីតម្លៃវិជ្ជមានដល់សង្គម»។
ចម្លើយនេះឆ្លុះបញ្ចាំងមួយផ្នែកអំពីទិសដៅបច្ចុប្បន្នរបស់តារាសម្តែងស្រីរូបនេះដែលមិនមែនដេញតាមបរិមាណស្នាដៃ ឬបង្ហាញខ្លួនជានិច្ចនៅលើអេក្រង់នោះទេ។
.jpg)
Dilraba បានទទួលស្គាល់ថា នាងមិនត្រឹមតែរីករាយនឹងភាពថ្មីថ្មោង និងបទពិសោធន៍ជីវិតដែលការសម្តែងនាំមកនោះទេ ប៉ុន្តែផ្ទុយទៅវិញ នាងកាន់តែមានការយល់ដឹងអំពីទំនួលខុសត្រូវសង្គមរបស់នាង ហើយចង់បង្កើតស្នាដៃដែលមានជម្រៅ និងតម្លៃ។ ក្នុងជីវិត Dilraba ក៏បានដឹងផងដែរថា ការស្រឡាញ់ខ្លួនឯងមិនមែនជារឿងអាត្មានិយមទេ ប៉ុន្តែជាសមត្ថភាពមួយ។ មានតែការថែរក្សាអារម្មណ៍របស់ខ្លួនឱ្យបានល្អ និងពង្រឹងពិភពខាងក្នុងរបស់ខ្លួនប៉ុណ្ណោះ ទើបអាចធ្វើឱ្យការងារដែលខ្លួនស្រឡាញ់ និងមនុស្សជុំវិញខ្លួនកាន់តែប្រសើរឡើង។
តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះ ចង់រៀនជិះស្គីតប៊េត ជិះស្គីលើទឹកកក និងជិះស្គីលើទឹក ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរថារបួសនឹងប៉ះពាល់ដល់ការងាររបស់នាង។ នាងជាមនុស្សដែលគោរពច្បាប់ និងអត់ធ្មត់ ប៉ុន្តែឥឡូវនេះនាងក៏បានរៀនអភ័យទោសឱ្យខ្លួនឯងនៅពេលវេលាត្រឹមត្រូវ ដោយស្ងប់ស្ងាត់ និងថ្នមៗផងដែរ។ គួរឱ្យដឹងថា Dilraba Dilmurat នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងរឿងភាគ «Duet in Blue » ដែលគ្រោងនឹងចាក់ផ្សាយនៅលើ iQiYi។ ខ្សែភាពយន្តនេះផ្តោតទៅលើស៊ើបអង្កេតទៅលើជម្រើស និងផ្លូវបំបែកដែលមនុស្សសម័យទំនើបប្រឈមមុខ ក៏ដូចជាឆ្លុះបញ្ចាំងពីផ្នែកមួយនៃការពិតរបស់ស្ត្រីសព្វថ្ងៃនេះ៕










