Home ព័ត៌មានអន្តរជាតិ ប្រធានបទ «ពលករបរទេសដណ្តើមការងារនៅប្រទេសថៃ» កំពុងជជែកវែកញែកពេញបណ្តាញសង្គម

ប្រធានបទ «ពលករបរទេសដណ្តើមការងារនៅប្រទេសថៃ» កំពុងជជែកវែកញែកពេញបណ្តាញសង្គម

100
0

ការចោទប្រកាន់​ពីសំណាក់ពលរដ្ឋថៃថា ពលករ​បរទេស​ដណ្តើមការងារធ្វើរបស់ពលរដ្ឋក្នុងស្រុក បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយដែល​ផ្ទុះឡើងជាថ្មី​ និងជជែកពេញបណ្តាញសង្គម​ បន្ទាប់ពី​មានស្ត្រីជ.នជាតិថៃម្នាក់បានដើរចូលទៅចង្អុលមុខ និងសួរដេញដោលលោក Chadchart Sittipunt ដែលជាបេក្ខជនអភិបាលក្រុងបាងកក ដោយសួរ​ថា ហេតុអ្វីបណ្តោយឱ្យពលករបរទេសដណ្តើមមុខរបររបស់ពលរដ្ឋ ។ អ្នកវិភាគក៏បានវែកញែកពីបញ្ហានេះដែរ​ថា ថៃកំពុងខ្វះខាតពលករបរទេស​យ៉ាងខ្លាំង និងកុំឱ្យពលរដ្ឋចោទប្រកាន់បែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd-gq-Dr8FBvjrMuBdRVxol0bmckQSP7dSybymiDXu3wIyqqMkHJEbujMWwb6j50LSyFCUULPd4oQJ4NnEaji4j29StCpNzjPlOMpOnwoZ9yudX-93X2JF2CJjmjbwz2ahOaukbm4-UQLpFNtU643bDnek5gpRszEjDEIcvqWMoucRD_gVWJOrVNik_NY/s1280/photo_2026-06-03_08-20-11%20(2).jpg
អ្នកវិភាគឯករាជ្យថៃ លោក ណាត់ថាកន ថេវ៉ាគុន បានស្តីបន្ទោសខ្លាំងៗទៅកាន់ពលរដ្ឋថៃមួយចំនួនដែលចាត់ទុកពលករបរទេស ដូចជា ៖ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម ចូលមកដណ្តើមការងារ ដោយបញ្ជាក់ថា មិនមែនជាការពិតឡើយ ពីព្រោះបច្ចុប្បន្ន ប្រទេសថៃកំពុងតែខ្វះខាតពលករបរទេសយ៉ាងខ្លាំង ខណៈពលរដ្ឋថៃមិនធ្វើការងារលំបាកៗ ឬហាលថ្ងៃ ហាលភ្លៀង ព្រមទាំងសួរថា តើអ្នកដែលមានទស្សនៈបែបនេះបានតាមដានស្ថានការណ៍សេដ្ឋកិច្ចកំពុងធ្លាក់ចុះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeRjyHeqMrko6gWukJlTHW6HByfTCn0Puun2A0kn0BkXMA8QXAhT1XVSbz-xnJDfb_obIkZ0P3YEvCfbyWAoMPpyVpoqklrYkzFkCYX5SD0N75FNZYGPq18wPc3BOXFkugIBxXMOk1q40tDQArpCiKgftjaojy6HgIQoCNNjCBKva2SWY2Ozx-mySdEgY/s800/photo_2026-06-03_08-20-11%20(3).jpg

ការស្តីបន្ទោសពីអ្នកវិភាគឯករាជ្យនេះ បន្ទាប់ពីកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ពេលលោក Chadchart Sittipunt ចុះយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋដើម្បីឡើងកាន់តំណែងជាអភិបាលក្រុងបាងកកបន្តទៀត ស្រាប់តែមានស្ត្រីម្នាក់ស្រែកសួរថា «ហេតុអ្វីបណ្តោយឱ្យពលករបរទេសដណ្តើមការងារពលរដ្ឋថៃ?» ហើយស្ត្រីនេះថែមទាំងត្អូញត្អែរថា ខ្លួនធ្លាប់ដាក់ពាក្យបណ្តឹងជាច្រើនដងហើយ ប៉ុន្តែគ្មានដំណោះស្រាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphen0It4LbUYRmLFICOriGZex8Y77SKIH7kn7_HRZpdRzR0oicXal0hVst_Cp5Mxrm1nn_oYYAXOXRFQG0PsEMFK5RDELxmbVqC8yoaFUKcTvc0rMUsxfg_hdrfDwMijgSXUTpC6aQFn-CxI_gKYEEvUu1rcqYBav0KyLKS3wtfaxAW_g3VjV3qQDJoONs/s770/photo_2026-06-03_08-20-11.jpg
លោក Chadchart ទទួលស្គាល់ពីពលរដ្ឋថៃបារម្ភខ្លាចពលករបរទេសដណ្តើមការងារ ប៉ុន្តែអភិបាលក្រុងគ្មានអំណាចចុះបង្ក្រាប ឬចាប់ខ្លួនពលករខុសច្បាប់ទេ គឺអាចធ្វើបានត្រឹមតែរៀបចំសណ្តាប់ធ្នាប់ គ្រប់គ្រងក្រុមអាជីវករលក់ដូរតាមចិញ្ចើមផ្លូវ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ ។ ការអនុញ្ញាតឱ្យពលករបរទេសចូលមកធ្វើការ ឬចុះបង្ក្រាប គឺជាតួនាទីរបស់ក្រសួងការងារ និងសមត្ថកិច្ចអន្តោប្រវេសន៍ មិនមែនជាតួនាទីអភិបាលក្រុងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNY61Ir2HF2GsTpiuA3KJ-9Sgp_xXSFeiEh4QGjTrQkj_lw4YSXIVzrJsjZ-1oVU86C031g6p4vmeAluiEpqYs9FJ8loNkSn8YIAK6to88GbeyX829XeTZ-aM4C6glZJpzR4zMDQKn4YDdq_Bt7s6Di8enQUYkQ3aQ8Zg3BGKHtNG4wcv3_57xAMC0VzQ/s1280/photo_2026-06-03_08-20-12%20(2).jpg
លោក ណាត់ថាកន អ្នកវិភាគឯករាជ្យហួសចិត្តយ៉ាងខ្លាំងដែលស្ត្រីរូបនេះ និងពលរដ្ឋផ្សេងទៀតគិតថា ពលករបរទេសជាអ្នកដណ្តើមការងារទៅវិញ ទាំងដែលពលរដ្ឋថៃខ្លួនឯងជ្រើសរើសតែការងារក្នុងម្លប់ ឬការងារមិនបញ្ចេញកម្លាំង ។ ការពិត ពលករបរទេសមកធ្វើការនៅប្រទេសថៃ គឺធ្វើតែការងារណាដែលពលរដ្ឋថៃមិនធ្វើ ដូចជា ៖ ការងារសំណង់ ឬការងារប្រើប្រាស់កម្លាំង កំពុងតែខ្វះខាតពលករយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit1UXPoXSWVdNEYeDQYpclpLZxIA5draA-zC9uVxpdel0w_2bEpQYd2tO8pMV1OknyNV9SMX14ybXDMaCdDjDUwEVTpqNZDhpP4M3xMJ-TNdGiOe6y_KpFsgo1FNaFrAv98MuBDmcMgXkmWGGVUpVESrY6a85WHqM9Y2CRbBjP1X7JRB_mPaUMj9GCDKA/s843/photo_2026-06-03_08-20-12%20(3).jpg
លោកថា អ្នកដែលចាត់ទុកពលករបរទេសដណ្តើមការងារ តើបានតាមដានពីស្ថាប័នឯកជនទទូចឱ្យរដ្ឋាភិបាលបន្តសុពលភាពប័ណ្ណការងារពលករបរទេសដែរឬទេ ដើម្បីឱ្យធ្វើការនៅថៃបន្តជួយស្រោចស្រង់សេដ្ឋកិច្ច? ប៉ុន្តែក្រុមជ្រុលនិយមបែរជាលើកឡើងពីវត្តមានពលករបរទេសធ្វើឱ្យពលរដ្ឋថៃបាត់បង់ការងារ ។ តាមពិត មិនគួរបារម្ភពីបញ្ហានេះទេ ដោយសារថៃចាំបាច់ត្រូវការពលករដោយខ្វះមិនបាន និងចង់ឱ្យដែលអ្នកស្រែកថាគ្មានការងារធ្វើដោយសារពលករបរទេសនោះ គួរទៅធ្វើការសំណង់ ឬការងារដែលពលករបរទេសធ្លាប់ធ្វើ ដើម្បីកុំឱ្យលើកឡើងដដែលៗ ហើយសារព័ត៌មាននានាយកទៅចុះផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1lg7yfa0X8_csQsnmnyRgqPQrVKKnf4nWFiwiDZcs76xMURJq5Ii1A7GN_eFZfiu0l6dvIrpEhuqoFIW1LbIC45pqYyBORmPHD370zE3dXVZ2eDXtldYAeqHZP7ZMhYdo-xxS9BOGGfORp4a1xBs9MUEtU518leNtD4QrLeSo1rp_ikt5ftTyeKmacaE/s1280/photo_2026-06-03_08-20-12.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃមួយចំនួនបានចាត់ទុកពលករបរទេសដណ្តើមការងារ និងមុខរបរក្នុងស្រុក ហើយតែងតែរាយការណ៍ទៅសមត្ថកិច្ចឱ្យមកត្រួតពិនិត្យដល់ទីកន្លែងស្នាក់នៅរបស់ពលករ ឬចាប់ខ្លួនជាបន្តបន្ទាប់ ប្រសិនបើរកឃើញគ្មានឯកសារស្របច្បាប់ ។ រីឯអ្នកវិភាគ ឬអ្នកជំនាញសេដ្ឋកិច្ចមិនយល់ស្របទេ ពីព្រោះវាគ្រាន់តែជាការចោទប្រកាន់ ផ្ទុយទៅវិញ ពលករបរទេសបានធ្វើការជួយជំរុញសេដ្ឋកិច្ចថៃរហូតមក ខណៈពលរដ្ឋថៃរើសអើងការងារ ៕