Home ព័ត៌មានអន្តរជាតិ កម្ពុជានឹងចាប់បង្ខំថៃឱ្យដោះស្រាយវិវាទដែនសមុទ្រដោយប្រើប្រាស់ច្បាប់អន្តរជាតិ​ UNCLOS

កម្ពុជានឹងចាប់បង្ខំថៃឱ្យដោះស្រាយវិវាទដែនសមុទ្រដោយប្រើប្រាស់ច្បាប់អន្តរជាតិ​ UNCLOS

91
0

លែងមានការចរចាទ្វេភាគីលើបញ្ហាដែនសមុទ្រទៀតហើយ! រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានប្រវត្តិសាស្ត្រមួយលើឆាកអន្តរជាតិ ដោយបានផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់រដ្ឋាភិបាលថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការនៃ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ចាំមើលថៃចង់រកលេសគេចវេសយ៉ាងម៉េចទៀត?
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi35xBx7pgn_Eq31b2vV1mLCeV5KJwE_5g0FM7GaIOBRxpGCeAGl_x4Gt9Vx3hB9xsWXcE7bFSM-A0XCw8AzqTk_2MLUlFWM6cYUenpT7vFNAZMf2JlmuBSK3FJvl8JqcstaTvCxZYSMuO1mnisXEiSEHvRP2BXWr65xKVap5MQPXcQhDlzH3NduaMqqBg/s628/photo_2026-06-02_13-15-22%20(2).jpg
យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ បានបង្ហាញថា កម្ពុជាបានផ្ញើលិខិតជូនដំណឹងផ្លូវការ​ទៅកាន់រដ្ឋាភិបាលថៃ និងផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីចាប់ផ្តើមដំណើរការច្បាប់ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo9RSF69s3hFXz_GKls9iF5pig7V59ho4XPYtzk2oGMyAJNXTgkf3pWf3RiAyfZ3BIzyyB4Z3MSZCP8k5LyR9LtzI-u8ogQUpbJB-nhkE288_pFnJgDbx-R7Jng-GkzQ-MQ948RUf_wCaYPkVbkSq-p8Db_oGHAj4-gcXSRsOmEobH_tPKqR287MpB-1Q/s1024/photo_2026-06-02_13-15-22.jpg
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់យ៉ាងក្បោះក្បាយដល់សាធារណជនថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងថៃ មានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ ហៅថា MoU ២០០១។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និង អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2SUcayJMLpZMGWlMDNEdsTGCkMHCpV1oeUw8nlTOjDb2afjtbMhn0vi9piFAzQC3bzqcap1pN-MZgApNf13QEKCzSh1LGvGF0RsRCwLEfaUz92Jac2-tHh6e9obdj58hdR0y-NVt8pcbfq6MjR_UEiez3nB3yckElZPI4_-Kzune2X78FgXcImYEB7E/s1055/photo_2026-06-02_13-15-24%20(2).jpg
ស្ថិតក្រោមអនុសញ្ញា UNCLOS 1982 យន្តការនេះនឹងបង្កើតគណៈកម្មការអ្នកជំនាញឯករាជ្យអន្តរជាតិ ដើម្បីចូលមកវាយតម្លៃ និងដោះស្រាយវិវាទ ទោះបីជាភាគីថៃព្រមចូលរួម ឬចង់គេចវេសមិនសហការក៏ដោយ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានបញ្ជាក់ក្នុងសារថ្លែងការណ៍ពិសេសនោះថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោក Anutin Charnvirakul បានប្រកាសលុបចោល MoU 2001 ដោយឯកតោភាគី និងបានយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយក្នុងស្រុកដើម្បីកេងចំណេញសម្លេងឆ្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_p9s8DCpDoezJfL8xcgbn9mBkZMz_bVkpK2rGM6k7hrkzUUH0cKcl0lGzsaaqRfF7DnInbR0J9RKiOPxZut7ISsexL5c_oiuXb6qPSX2jVnoXOnFOajJ_SQBR5DYPfEdAlYJG3QkHzdsVA9izLD-HQkekro85xp7CsxgDDMsnWdUSmXbwUHfdiPvFIY/s750/photo_2026-06-02_13-15-23.jpg
 
សម្តេចសូមបញ្ជាក់ច្បាស់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ, កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និង ដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នា ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និង ដែលអនុលោមតាមច្បាប់អន្តរ-ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHVJLhyHaN4enFNt2rZIMxoMWC4UUiuJcaom7NZkz4buV8CKoA4_SaEhdQAx8p8sMX261lUSx2MZU5batTp6eZNybCTTmh8lrnuxGcBt_UHm1j4u70-i3bRsVJF7s81_3VYQSyqWuIBPqneKC5kED6SrhzK3x23o9oA04OmofAKCr_yLyEO7KJlRmHtNw/s1280/photo_2026-06-02_13-15-24.jpg
 
សម្តេចក៏អំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាព ជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និង ភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕