ក្រុមមេធាវីរបស់តារាសម្តែង Kim Soo Hyun បាននិយាយកាលពីថ្ងៃទី២៨ ខែឧសភា ថាខ្លួនកំពុងពិចារណាស្វែងរកសំណងជំងឺចិត្តរហូតដល់ ៣០ ពាន់លានវ៉ុន ប្រមាណ ១៩.៩ លានដុល្លារ ពី Kim Se Ui ប្រធានឆាណែលយូធូប Garo Sero ដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រឌិតភស្តុតាង។

លោក Ko Sang rok ដែលជាមេធាវីតំណាងផ្នែកច្បាប់របស់ Kim Soo Hyun បាននិយាយថា តារាសម្ដែងរូបនេះដំបូងបានដាក់ពាក្យបណ្តឹងទាមទារសំណងចំនួន ១២ ពាន់លានវ៉ុនភ្លាមៗ(ប្រមាណ៧.៩លានដុល្លារ) បន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងលោកត្រូវបានលាតត្រដាង ប៉ុន្តែការខាតបង់ដែលបានប៉ាន់ប្រមាណបានកើនឡើងគួរឱ្យកត់សម្គាល់។ លោកបាននិយាយថា «យើងកំពុងពិនិត្យមើលការកើនឡើងនៃចំនួនទឹកប្រាក់ខូចខាត និងកែសម្រួលវិសាលភាពនៃជនជាប់ចោទដែលត្រូវទទួលខុសត្រូវដោយបន្ថែមថាភស្តុតាងឥឡូវនេះបង្ហាញថាការខាតបង់មានចំនួនប្រហែល ៣០ពាន់លានវ៉ុន»។

មេធាវីរបស់តារាសម្តែងរូបនេះបានសង្កត់ធ្ងន់ថា Kim Soo Hyun គឺជាតារាដែលមានឥទ្ធិពលលើឆាកអន្តរជាតិ ហើយហេតុការណ៍នេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់លោកយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើន។ លោកបានហៅវាថា ឧក្រិដ្ឋកម្មសង្គមដែលបានរៀបចំ និងគ្រោងទុកដែលមានគោលបំណងបំផ្លាញរូបភាព និងជីវិតរបស់ Kim Soo Hyun។
.png)
កាលពីមុនក្រុមមេធាវីរបស់ Kim Soo Hyun បានទទួលការរឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្នលើអាផាតមិនពីរដែលជាកម្មសិទ្ធិរបស់ Kim Se Ui ។ អចលនទ្រព្យទាំងនោះមានមួយនៅក្នុងសង្កាត់ Seocho ក្រុងសេអ៊ូល និងមួយទៀតនៅ Gangnam។ នៅពេលនោះ ការទាមទារសំណងដែលទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិមានចំនួនសរុប ៤ ពាន់លានវ៉ុន (ប្រហែល ២,៦ លានដុល្លារអាម៉េរិក) ដោយមាន ២ ពាន់លានវ៉ុន ភ្ជាប់ទៅនឹងអចលនទ្រព្យនីមួយៗ។
Kim Soo Hyun ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងការទាមទារសំណងដែលមានតម្លៃប្រហែល ១០ ពាន់លានវ៉ុន (ប្រហែល ៦.៦ លានដុល្លារ) អ្នកផ្សាយពាណិជ្ជកម្ម បន្ទាប់ពី Kim Se Ui បានលើកឡើងពីការចោទប្រកាន់ប្រឆាំងនឹងតារាសម្តែងរូបនេះកាលពីឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរបស់ប៉ូលិសក្រោយមកបានសន្និដ្ឋានថា ការចោទប្រកាន់ទាំងនោះគឺមិនពិតដែលបង្កើនលទ្ធភាពដែល Kim Se Ui អាចទទួលខុសត្រូវចំពោះការខាតបង់ទាំងនោះ។.png)
យោងតាមមាត្រា ៧៥០ នៃច្បាប់រដ្ឋប្បវេណីកូរ៉េខាងត្បូង «បុគ្គលណាដែលបង្កការខូចខាតដល់អ្នកដទៃតាមរយៈទង្វើខុសច្បាប់ដែលប្រព្រឹត្តដោយចេតនា ឬដោយធ្វេសប្រហែស នឹងត្រូវទទួលខុសត្រូវចំពោះសំណង»៕










