Home ព័ត៌មានអន្តរជាតិ ជប៉ុនដាក់ចេញគោលនយោបាយ «ធ្វើការ៤ថ្ងៃ សម្រាក៣ថ្ងៃ» ដើម្បីដោះស្រាយវិបត្តិអត្រាកំណើតធ្លាក់ចុះ

ជប៉ុនដាក់ចេញគោលនយោបាយ «ធ្វើការ៤ថ្ងៃ សម្រាក៣ថ្ងៃ» ដើម្បីដោះស្រាយវិបត្តិអត្រាកំណើតធ្លាក់ចុះ

68
0

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគោលនយោបាយថ្មីមួយ ដោយអនុញ្ញាតឱ្យមានការបន្ថែមថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍រហូតដល់៣ថ្ងៃ។ វិធានការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ពេលវេលាគ្រប់គ្រាន់ជូនពលរដ្ឋក្នុងការរៀបអាពាហ៍ពិពាហ៍ បង្កើតកូន និងមានឱកាសថែទាំកូនស្របតាមតម្រូវការគ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYQqURY16O7tE59dxEFEPnHLA9Ba6LhQVzdICXDSpUr8GjQll0Eu9KBnoYMWY1Raui0AulIaoh4SX-Vf2kxjg2dPHIFTwbW4qtdn1hqFr_4s7n0yL3xoG26hmKVU6OZE8Co-KnY42VHhOPo9R8zypZYl3nz3CdvMpM3RWa0k-3snUsjkjWwMrhgkagaEM/s1280/photo_2026-05-30_11-48-40.jpg
ទោះជាយ៉ាងណា គោលនយោបាយថ្មីនេះតម្រូវឱ្យបុគ្គលិកដែលជ្រើសរើសជម្រើសធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ ត្រូវបង្កើនម៉ោងធ្វើការប្រចាំថ្ងៃឱ្យបានយូរជាងមុន ដើម្បីរក្សាតុល្យភាពការងារ។
ការសម្រេចចិត្តដាក់ចេញនូវគោលនយោបាយដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុនមើលឃើញពីសម្ពាធការងារដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យក្រុមគ្រួសារជាច្រើនត្រូវចំណាយពេលស្ទើរតែទាំងស្រុងលើការងារ និងមានពេលវេលាផ្ទាល់ខ្លួនតិចតួចបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjevFbGupy1aTE4GG2OW4-QdF5uSgzTpFPoKu6CBpu5Ga4LZQDvJWl7moLMwtAjG4cYBrqxSPeDxbpqegDF-dqnJ6K4X81ageRUixztiLCkA4FPWe7jjCmYhKQ9SNxsQ8_1hKbEeGK2AnMGQ3K1o_ey-El1oItyE1jdrvumpz9OffslOTRVGoUxzuQ_hPs/s972/photo_2026-06-01_08-26-47%20(2).jpg

កន្លងមក ភាពខ្វះខាតពេលវេលានេះបានបង្ខំឱ្យស្ត្រីជាម្តាយជាច្រើនសម្រេចចិត្តលាឈប់ពីការងារ ដើម្បីមកទទួលខុសត្រូវកិច្ចការផ្ទះសម្បែង និងមើលថែកូន។ ដូច្នេះ របត់ថ្មីនៃប្រព័ន្ធការងារនេះត្រូវបានរំពឹងថា នឹងជួយឱ្យពលរដ្ឋមានពេលទំនេរច្រើន ដោយមិនចាំបាច់លះបង់អាជីពការងាររបស់ខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ_JdLj09nOYGrqdvBocX71s2IW-EXIXmLi50Ef-PiLcbZ1qx8JsqVJTj9h_b5NdA_-JvudAMKag4gTt4yQMiYUkZ6nXCClzBL4-YpdU25SBxnswzfGsaWV0R9g682Q8DG4EF8leSpWMoPJmk588Ez8QAQ9eayebGlAfHg0IRqqICQsiuZewyhmo7-q3o/s937/photo_2026-06-01_08-26-47%20(3).jpg

ជាជំហានដំបូងនៃការសាកល្បង គម្រោងនេះនឹងត្រូវអនុវត្តទៅលើក្រុមមន្ត្រីរាជការ និងបុគ្គលិកសាធារណៈនៅក្នុងទីក្រុងតូក្យូ ប្រមាណ ១៦០,០០០នាក់ ដើម្បីធ្វើជាគំរូ និងជាការជំរុញដល់បណ្តាក្រុមហ៊ុនឯកជននានា។ នៅក្រោមក្របខ័ណ្ឌនេះ បុគ្គលិកនឹងធ្វើការត្រឹមតែ ៤ថ្ងៃក្នុងមួយសប្តាហ៍ និងទទួលបានថ្ងៃឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghiy3-naeXoIFD8kcrFfUDKUdiLXQ98r7FijewIOmGGPyFcjqRI4vr9klU9_wNsVGVPZX1kFLLi-PU88W0Wh6hAVq-SJ8_z6tvf_uwflwKEw355eAjWXghkb0pM4HLTZB_EVKlO3ZZlQfzJEOGVz_4_p9RRJwnYCJHXOLqo1geGBChMHOaMvWMHE4Ir1Q/s1280/photo_2026-06-01_08-26-47.jpg
ក្រៅពីការកែសម្រួលម៉ោងធ្វើការ រដ្ឋាភិបាលជប៉ុនក៏បានដាក់ចេញនូវវិធានការគាំទ្របន្ថែមជាច្រើនទៀត រួមមាន៖ អនុញ្ញាតឱ្យឪពុក-ម្តាយសុំឈប់សម្រាកពីការងារមួយរយៈដើម្បីថែទាំកូនតូចនៅផ្ទះ, អនុញ្ញាតឱ្យអ្នកមានកូនតូចអាចចេញពីធ្វើការមុនម៉ោងដោយមានការបង្កើនប្រាក់ឧបត្ថម្ភពីរដ្ឋ និងបង្កើតកម្មវិធីរៀបចំដោយរដ្ឋាភិបាលក្នុងការជួយស្វែងរកគូស្រករជូនពលរដ្ឋវ័យក្មេងថែមទៀត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcQ9e-AwU5B5PAPLWQ9U1RpzreY9VyGm5Vdd93R-rV66J0LeCsXzOHpvf8qZZj312uRE2Uyvx3CGvFfvRzcpicz4nKiinHiqW46mDvlk63qKwX3TWdoXIYyG3bdCs8aKgwrjKHGzqHBhxVS1cdUhkazrY2vWE14pbzXv7qzG4N5Gudd0LpGHQpKKvkGds/s1280/photo_2026-06-01_08-26-48%20(2).jpg
    វិធានការទាំងអស់នេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងវិបត្តិប្រជាសាស្ត្រដ៏ស្រួចស្រាវ ដែលអត្រាកំណើតបានធ្លាក់ចុះយ៉ាងគំហុក រហូតឈានទៅរកការខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលចំនួនពលរដ្ឋវ័យចំណាស់កំពុងកើនឡើងជាលំដាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe_P-MNuNkjgktMhKPB2od2dN2Z4hetrl2iR49aW13tG2lVdRkI2V5rCnyvhwHNVywYUcFTJvoNxZfTWhw0xEikdAE2aWNdrpyGq278In-kjlNEAYq10hyphenhyphenMazTHpM4NvRdFRhsnXWaQ15XEdr1L_ZJLG48TrvuxVOw-HQIZS0Uczrb_OZ90B_QaXXVyGY/s1200/photo_2026-06-01_08-26-48%20(3).jpg

    យោងតាមទិន្នន័យផ្លូវការ ចំនួនពលរដ្ឋជប៉ុនបានធ្លាក់ចុះរហូតដល់ ៣លាននាក់ ឬស្មើនឹង២.៥% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណៈចំនួនទារកកើតថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេល១០ឆ្នាំជាប់ៗគ្នា។ គិតត្រឹមឆ្នាំ២០២៥ ចំនួនពលរដ្ឋជប៉ុនសរុបបានថយចុះមកសល់ត្រឹមតែ ១២៣លាននាក់ប៉ុណ្ណោះ ដែលជារបត់ធ្លាក់ចុះដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩២០ មក។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE4ChrqAA5HBkfdVA1KTkRKBRDovGZ_tXhqhYA6d7-e0DkfYEGlC4_4ue0e1fshYHyKhlaUl3QEULUtFaIy3ciU2lBmxEg75vyec0J73F_DaYee2UDuBbpevWuUNMpfpFf0x2I5PYP84g1EsXfwK1idSmHvB-Yj1OI_Abx16RkjzX0RZVX4EzfP9XO0GY/s1280/photo_2026-06-01_08-26-48.jpg
    ទោះជាយ៉ាងណា គោលនយោបាយថ្មីនេះបានបង្កើតឱ្យមានទស្សនៈចម្រុះនៅក្នុងសង្គម។ យុវជន និងបុគ្គលិកវ័យក្មេងភាគច្រើនបានសម្តែងការគាំទ្រយ៉ាងខ្លាំង ដោយសារពួកគេយល់ថា ការសម្រាកច្រើនថ្ងៃអាចជួយកាត់បន្ថយភាពតានតឹង និងផ្តល់កម្លាំងចិត្តក្នុងការធ្វើការឱ្យមានប្រសិទ្ធភាពជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjDrnZVZgANuz74oBAvsQaHQIN8nu3bmQAyJkeDBLA6wwAO6ctN2XewCG0UZQcpdbiKpyybSKOIADYZW9u_sflTr3_mDl6oQxI7RPx_B4OMkhrZv6dpBAp7UOhf3poQ_fNHk9POSAd1bGjRDsynHejs4qSPeRKyYCzSvvTkQOzZwNSodsrukoP5fRafBA/s1280/photo_2026-06-01_08-26-49%20(2).jpg

    ផ្ទុយទៅវិញ មជ្ឈដ្ឋានមួយចំនួនទៀតបង្ហាញក្តីបារម្ភថា គោលនយោបាយនេះអាចនឹងមិនអាចទៅរួចទាំងស្រុងនោះទេ ដោយសារបច្ចុប្បន្ន ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មស្រាប់ ដែលអាចនឹងប៉ះពាល់ដល់ដំណើរការការងារប្រចាំថ្ងៃ ជាពិសេស នៅក្នុងវិស័យស្នូល ដូចជា មន្ទីរពេទ្យ សាលារៀន និងផ្នែកសេវាកម្ម។ ជាមួយគ្នានេះ សម្រាប់វិស័យឯកជន គេបារម្ភថា ការកាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤ថ្ងៃ អាចនឹងឈានទៅដល់ការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិក ដែលជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVf_xG-k0WHlv4zYJh78Hyry3bmjXkSCrXuHhv-ta6T5owDjbDmbtrzRvocVxvzAMbBoL50rs9NvNmiJYU01-GqWuei0ddNHVKhbdOD1_Jzdkh_DyQD9IkNAZGUz3gdlA4_1mV-9TmsL5h_S0Y4nhLPKNtHGH_HHCMziurNwYZNqnUvjWK4ypff7yihtM/s1176/photo_2026-06-01_08-26-49.jpg

    ទោះបីជាមានការជជែកដេញដោលយ៉ាងណាក្តី ការផ្លាស់ប្តូរប្រព័ន្ធការងារនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងដ៏ធំធេង និងជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការកែប្រែវប្បធម៌ធ្វើការដើម្បីស្រោចស្រង់ និងសង្គ្រោះអនាគតប្រជាសាស្ត្ររបស់ជាតិខ្លួនឡើងវិញ៕