Home ព័ត៌មានអន្តរជាតិ រកច្រកដកដង្ហើមថ្មី! ថៃងាកទៅចាប់ដៃវៀតណាមសុំពង្រីកផ្លូវនាំចូលទំនិញ ក្រោយការនាំចេញទៅប្រទេសជិតខាងកាន់តែយ៉ាប់ទៅៗ

រកច្រកដកដង្ហើមថ្មី! ថៃងាកទៅចាប់ដៃវៀតណាមសុំពង្រីកផ្លូវនាំចូលទំនិញ ក្រោយការនាំចេញទៅប្រទេសជិតខាងកាន់តែយ៉ាប់ទៅៗ

99
0

អ្នកណាថាការពហិការរបស់បងប្អូនខ្មែរធ្វើអ្វីថៃមិនកើត? ឥឡូវនេះរដ្ឋាភិបាលថៃកំពុងជំរុញយ៉ាងខ្លាំងក្លាឱ្យប្រទេសវៀតណាមបើកចំហទីផ្សារ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ទំនិញនាំចូលរបស់ថៃ។ ការណ៍នេះត្រូវបានក្រុមអ្នកវិភាគមើលឃើញយ៉ាងច្បាស់ថា ជាការឆ្លើយតបជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃ ដើម្បីប៉ះប៉ូវការខាតបង់ និងការថយចុះនៃសេដ្ឋកិច្ចព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសបន្ទាប់ពីក្រុមហ៊ុនយក្សថៃជាច្រើនបានរងការវាយប្រហារយ៉ាងដំណំពីចលនាពហិការមិនប្រើប្រាស់ទំនិញថៃរបស់ប្រជាពលរដ្ឋកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLVQs256r0BdEW0MpSUvEnLnMS5X8eRR6zKaDCf6XNKt6IrztZIKQtFIkLzpMp9BrBW6KanAXapGx-XMlEU2hpSXuQdDwkpNAic484YaRi20g5txxcisSK92m0gRZbesaPMWtbliGf7GKdSPpqfwz-C5a83a1V0-Zr94QT6zfRk6iIVUt5-XuAJCvPVMA/s1200/photo_2026-05-29_14-48-36.jpg
យោងតាមរបាយការណ៍ផ្លូវការពីទីភ្នាក់ងារសារព័ត៌មានជាតិថៃ (NNT) និងសារព័ត៌មាន The Nation កិច្ចព្រមព្រៀងកម្រិតខ្ពស់នេះត្រូវបានធ្វើឡើងនៅក្នុង «វេទិកាធុរកិច្ចថៃ-វៀតណាម» ក្នុងទីក្រុងបាងកក ក្រោមវត្តមានរបស់មេដឹកនាំកំពូលវៀតណាម លោក To Lam និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh_hnse4tZEZ1bZjrmFsh9XXrLUp7btjrocyNN7JPUM9huvpD1bdf2FDp4Gcrd9r3gz2xoewO1wXp5o4TCoK-rONRwT8HyhyphenhyphenINBbv3VzPLPuYpIiFvyRy0Y4xndXg8QwWH9GRo_mkoz0WI_uL4uBtr_fjGxElLogkNN0wgjUQH6ZGPOAuRi8hlpG0Ltlw/s1200/photo_2026-05-29_14-48-36%20(3).jpg
នៅក្នុងជំនួបនោះ ភាគីថៃបានស្នើឱ្យវៀតណាមអនុវត្ត «ផែនការសកម្មភាពឆ្នាំ២០២៦–២០៣១» ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដើមទីរបស់ថៃ ដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក គ្រាប់ជ័រ និងគីមីភណ្ឌ ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មរបស់វៀតណាម ក្នុងគោលបំណងរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZGJs_Zx0sPtIrJUFZbeqEM04CBybRC0HCiMH3oA2Fr0nKj8JvJctsGl_0u_wbS-kaZG-j8mfARy9i5zjtneq7fZzxGyJvG6-X7KQuQv90MofVa_whCeXo3aZayGa34Bd7zROTl-fXzAE8fg2Ijks46n9zAIEKyS2Bqgn8vRItNTB9Y7tzbVg4nsKHP2E/s800/photo_2026-05-29_14-48-37%20(2).jpg
    ការងាកទៅពង្រឹងទីផ្សារវៀតណាមយ៉ាងតក់ក្រហល់ពីសំណាក់រដ្ឋាភិបាលថៃ ធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចនាំចេញរបស់ថៃជួបការរង្គោះរង្គើ ដោយសារវិបត្តិជាមួយប្រទេសជិតខាង។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនថាមពលយក្សរបស់ថៃ PTT (OR) ទើបតែបានដកថយទាំងជូរចត់ និងទទួលស្គាល់ថាប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះរហូតដល់ ៤៤% ដោយសារតែការលក់នៅកម្ពុជាបាត់បង់អស់ជាងពាក់កណ្តាល ក្រោមឥទ្ធិពលនៃចលនាពហិការរបស់ពលរដ្ឋខ្មែរជុំវិញជម្លោះព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR5roSRjFEQvkUHHO1svVCZlFs_E_Bk1yJr7qTlwIp_Gi_3-gnmzuj82T9GBBSkI4A7Fwi1r2b2CO3qFMeC_KuRNTL00zmkVXN4X2nClHvnMEnuJiwnm3-nulOm6cx5U7JpLxt-np6Kg1WSUTRz3p56j_JkPgmmVBoGlFsInnG6VooHjmGSeNNeXi5Yf8/s1280/photo_2026-05-29_14-48-37.jpg

    ដើម្បីដោះស្រាយក្តីបារម្ភលើការធ្លាក់ចុះសេដ្ឋកិច្ចនេះ រដ្ឋាភិបាលថៃគ្មានជម្រើសអ្វីក្រៅពីការស្វែងរកដង្ហើមសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់នោះឡើយ។ ការបើកផ្លូវទំនិញកាន់តែធំពីសំណាក់វៀតណាម ត្រូវបានរំពឹងថានឹងក្លាយជាទីផ្សារយុទ្ធសាស្ត្រថ្មីមួយជួយស្រោចស្រង់ឧស្សាហកម្មផលិតកម្មរបស់ថៃ ឱ្យរួចផុតពីវិបត្តិកកស្ទះទំនិញ និងការបាត់បង់ប្រាក់ចំណូលពីទីផ្សារកម្ពុជា និងទីផ្សារព្រំដែនដទៃទៀតដែលកំពុងមានអស្ថិរភាព។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_1zmO7bzwEy3EjhBTCc8aj2al6d3-QzB4rQyCSZ_hxJ1fkk5VabEktYM9Pz60Mg7Y7JzfPww5KXMPRRppvdFFVejvsT8VA4RSYCfMJwM9EwzyWNtZxPKBl8kJwqhm7oqNY72YHSMD2o8AbvXjTMFapZKMOWMixciXG6nyQxhpZfbmFhwzdwDT3g4egvM/s1280/photo_2026-05-29_14-48-38.jpg
    សរុបសេចក្តីមក របត់នៃការប្រែប្រួលទីផ្សាររបស់យក្សសេដ្ឋកិច្ចថៃនៅពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្លាំងនៃការគាំទ្ររបស់អតិថិជនពិតជាមានឥទ្ធិពលខ្លាំងក្លាបំផុត។ នេះគឺជាឱកាសមាស និងជាចំណុចរបត់ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការបន្តរួមរួមកម្លាំងគ្នាងាកមកគាំទ្រ ប្រើប្រាស់ និងលើកកម្ពស់ផលិតផលជាតិឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីពង្រឹងរាជ្យភាពសេដ្ឋកិច្ច និងរួមចំណែកកសាងដង្ហើមសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរឹងមាំប្រកបដោយនិរន្តរភាព៕