Home ព័ត៌មានអន្តរជាតិ អាមេរិកគ្រោងបោះពុម្ពក្រដាសប្រាក់ «២៥០ដុល្លារថ្មី» មានរូបលោក Trump ដើម្បីអបអរខួបឯករាជ្យ២៥០ឆ្នាំ

អាមេរិកគ្រោងបោះពុម្ពក្រដាសប្រាក់ «២៥០ដុល្លារថ្មី» មានរូបលោក Trump ដើម្បីអបអរខួបឯករាជ្យ២៥០ឆ្នាំ

96
0

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងរតនាគារ បានរៀបចំផែនការបោះពុម្ពក្រដាសប្រាក់ «២៥០ដុល្លារថ្មី» ដែលមានរូបផ្ទៃមុខរបស់លោកប្រធានាធិបតី Donald Trump នៅលើនោះ ប៉ុន្តែរង់ចាំការអនុម័តច្បាប់ពីរដ្ឋសភាជាមុនសិន ។ គោលបំណងដាក់រូបប្រធានាធិបតីបច្ចុប្បន្នលើក្រដាសប្រាក់ គឺដើម្បីអបអរសាទរខួបលើកទី២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-s1m0f4MtGtQvQa7BkOf6gUtE4hk0-TtLiGu_7yFOApymztW0K0g_ZgnNl_mel6OxADQheIZRnZ5601BMEHP1LulcPtmLcR7_wnjyTImEW7mFpC-E8yFKOo_d3iOU8U0vtZcfwcgbeeSJhVYojXqMDOjHAQx5FZi-pKQzKqYjYPMvZPOEMgsKa5gTEM/s1200/photo_2026-05-30_08-46-01%20(3).jpg
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បញ្ជាក់ថា ខាងរតនាគារបានរៀបចំរចនាក្រដាសប្រាក់រួចរាល់ហើយ ប៉ុន្តែរង់ចាំការអនុម័តច្បាប់ពីរដ្ឋសភាជាមុន ទើបអាចបោះពុម្ពចរាចរណ៍លើទីផ្សារបាន ។ ខាងរតនាគារមិនទាន់ច្បាស់ទេថា តើអាចបោះពុម្ពក្រដាសប្រាក់ថ្មីនេះឱ្យទាន់ខួបលើកទី២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដា ឬក៏យ៉ាងណា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMljEFSnPSqHWRdo5oSzn55b2LKEEj6tAgNtCZ2mJDiyDQD6OFp4qYI6bQ-EjSPGC6rtG5pGXoTAfFAh9AGJN4EixDewjMJ72vwhb-xxHr2U4axTXAgmvWeWk_hlW8-y84B-NCrApNyYOGpif0MxSVpivIFUdv0tSBDsgXnMUHw8MMlWIyrtuNx0RKQbA/s1280/photo_2026-05-30_08-46-01.jpg

សំណើដាក់រូបលោក Trump លើក្រដាសប្រាក់ «២៥០ដុល្លារថ្មី» ទទួលបានគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនយោបាយគណបក្សសាធារណរដ្ឋ (Republican) និងអ្នកគាំទ្រ ថាវាជាក្រដាសប្រាក់ដ៏មានតម្លៃបំផុតសម្រាប់ប្រធានាធិបតី ពីព្រោះបានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិ ហើយពលរដ្ឋមិនចាំបាច់កាន់ក្រដាសប្រាក់រាយច្រើន ។ ប៉ុន្តែក៏រងនូវការរិះគន់ និងប្រឆាំងយ៉ាងដាច់ខាតពីអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ (Democrat) ផងដែរថា លោក Trump ផ្តោតតែលើការលើកតម្កើងខ្លួនឯង ពេលពលរដ្ឋកំពុងតែលំបាកដោយសារទំនិញឡើងថ្លៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWxVR-q3XlE1xPTVWrY8omeqMEQ9yizq4nrm8VQhOAfT84cWmQZv0godCyF85bI-MDkHe5kmFBBTFCnM-qtQN0F79FJ5zjQgEKEj4sqBt8JR9tASdL06I9B11sodK_kRDN4gA8ApeejhWRXOCofVULIEO3KmGcpI6ZYOXcOVky0gvNcLBMxzuh-12DN0s/s850/photo_2026-05-30_08-46-02.jpg
យោងតាមច្បាប់របស់សហរដ្ឋអាមេរិក គឺហាមដាច់ខាតការបោះពុម្ពក្រដាសប្រាក់ដែលប្រើប្រាស់រូបភាពមនុស្សនៅរស់មានជីវិត ដើម្បីទប់ស្កាត់ការលើកតម្កើងបុគ្គលណាម្នាក់ ប៉ុន្តែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលគាំទ្រលោក Trump បានដាក់សំណើច្បាប់ដើម្បីស្នើសុំការលើកលែងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTTVumt9gMVGEA9ZdblLHeXKzQVEYGR1EWVOPvGXQucqc6TnWs2Vwaqj8SLTlcOzXIoxpqO0nYHNe_m80_YvIfzzPg-8BQMlgRy5fDPcoFzM1eL8lAlFcAF83uEiuyvPMMhp8L8is38tN1z6g8DFTK5dMeaWfp5LIaEZ0Nl9HLUcsU8Y2zdqSaAoOEyFY/s700/photo_2026-05-30_08-46-01%20(2).jpg

បើតាមមតិមហាជន ទោះជាសមាជិករដ្ឋសភាយល់ព្រមអនុម័តច្បាប់ឱ្យដាក់រូបលោក Trump នៅលើក្រដាសប្រាក់ «២៥០ដុល្លារថ្មី» ក៏ដោយ ប៉ុន្តែពិបាកនឹងទទួលការយល់ព្រមពីព្រឹទ្ធសភាណាស់ ពីព្រោះត្រូវការសំឡេងគាំទ្រភាគច្រើន ក្នុងនោះសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានជំទាស់រួចទៅហើយថា ពុំអាចទទួលយកបានឡើយ ៕