Home ព័ត៌មានអន្តរជាតិ WMO ព្រមាន៖ ផែនដីនឹងឡើងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចន្លោះឆ្នាំ២០២៦-២០៣០

WMO ព្រមាន៖ ផែនដីនឹងឡើងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចន្លោះឆ្នាំ២០២៦-២០៣០

95
0

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិបានព្រមានកម្រិតអាសន្នខ្ពស់បំផុត បន្ទាប់ពីប្រមូលទិន្នន័យការព្យាករអាកាសធាតុចុងក្រោយបង្អស់ថា ផែនដីនឹងឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចាប់ពីឆ្នាំ២០២៦នេះ រហូតដល់ឆ្នាំ២០៣០ ។ នៅឆ្នាំ២០៣០ គឺជាឆ្នាំដែលផែនដីក្តៅខ្លាំងជាងឆ្នាំណាៗទាំងអស់ ដោយសារបាតុភូត El Nino ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWzCv_Cia_Or_0OZYnY_O-VPQTpPVUxNL_lyFTqmQT661a6F8S-PtapcDNjJQD5gT2FpvUFeYZDhXlqiyma33seKq0EjFnBrq6w96VRblrnZIoH1FAg8EY3HnifIGRRIwWJucnetm1LWCxTydSmB7N2fQuCXDCFEvtN4fCU2A24KrftODhxmddl6J0fA/s892/photo_2026-05-29_11-33-54.jpg
អង្គការឧតុនិយមពិភពលោក (WMO) សហការជាមួយការិយាល័យឧតុនិយមប្រទេសអង់គ្លេស បានធ្វើរបាយការណ៍ព្យាករអាកាសធាតុប្រចាំឆ្នាំ ដោយការប្រមូលទិន្នន័យពីស្ថាប័នចំនួន១៣ នៅទូទាំងពិភពលោក រួមទាំងមជ្ឈមណ្ឌលចំនួន៤ រួមមាន ៖ Barcelona Supercomputer Centre, Canadian Centre for Climate Modelling and Analysis, Deutscher Wetterdienst និង Met Office ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZTOZpuDYNs1yyJCaSc_7_kL_zTjcfKy-pIcUHHARjgPAZ7vOX8DfKVdn95Sg-Fdq1l_2dQBg4sG_NislhivW6QLnT2QSowSQS5JFpGTWe5viR8RKeEDYlqzZ716otJyebRfbueHAOuigHrX8kZG2xrCDaGqt8UR8Ix1c0LTfGWDmUNBnfcNSqeabc9oc/s1280/photo_2026-05-30_08-34-56.jpg
របាយការណ៍បញ្ជាក់ថា សីតុណ្ហភាពនៅលើផែនដីនឹងចាប់ផ្តើមកើនឡើងខ្ពស់ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ហើយក្នុងឆ្នាំ២០៣០ ផែនដីនឹងឡើងកំដៅខ្លាំងបំផុតដោយសារបាតុភូត El Nino ដែលកើតឡើងនៅចុងឆ្នាំ២០២៦នេះ ។ រីឯតំបន់រងគ្រោះខ្លាំងជាងគេ រួមមាន ៖

-តំបន់អាកទិក ៖ នឹងឡើងកំដៅឆាប់រហ័សជាងតំបន់ផ្សេងៗរហូតដល់ជាង៣ដង បណ្តាលឱ្យទឹកកករលាយយ៉ាងលឿន
-តំបន់អឺរ៉ុបខាងជើង-ស៊ីបេរី ៖ មានកម្រិតទឹកជំនន់កើនឡើងខ្ពស់ខុសធម្មតា និង
-តំបន់ព្រៃអាម៉ាហ្សូន ៖ នឹងជួបគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGYfgNgv6ns7dQDtM7akqPNia-ZaesQBhq1Av7PMT6e1YmnUnyXBhRu-gtDv83ZUXX71DO0fOUvGHHIgNwKB1MNOaPnkcdRbnH8Ui_UZmJKYzY0OBQakuJYrtl_zsqElRrirg_V_fCo4WROhuPZvwXaBIun3vsDsRLJ0wmpcbTJqAo_VnW4L1HsCwl6E/s1280/photo_2026-05-30_08-34-57.jpg

តាមការលើកឡើងរបស់ប្រធានអង្គការ WMO រលកកំដៅនៅអឺរ៉ុប គឺជាសញ្ញាដាស់តឿនពីគ្រោះថ្នាក់ធ្ងន់ធ្ងរនឹងកើតឡើង ជាពិសេស រលកកំដៅនឹងមានផលប៉ះពាល់មកដល់ការរស់នៅរបស់មនុស្ស និងសេដ្ឋកិច្ចប្រទេសជាច្រើន ដូចជា ៖ បណ្តាប្រទេសនៅអាស៊ី រួមទាំងឥណ្ឌា ។ ប្រទេសទាំងអស់នឹងត្រូវការពារជីវិតមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ច កុំឱ្យរងផលប៉ះពាល់ពីរលកកំដៅខ្លាំងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7ELyWABCPmP5kHAzQinELAoeR8LcX3YxoI2qJUY28ZGw3ETbWAPMHlcy7Ou059OXZQBhPkaDMp5L2PcT9L3_fgoenN_rJ5NXENxUVJls-5fhq5D1LOO_Dqr0ivUKkJtz5G3F-r1uS6hsLLasPkMnsAeMq6O3GQH5fF6yDbDVTZ5clZE5E6OIb127xIE/s1280/photo_2026-05-29_11-33-52.jpg
កន្លងមក អ្នកវិទ្យាសាស្ត្របានដាស់តឿនពីការកើនឡើងនៃសីតុណ្ហភាពលើសពី១.៥អង្សាសេ ដែលធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ ទាំងរលកកំដៅ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងទឹកជំនន់ ។ នេះជាការដាស់តឿនថា ពិភពលោកកំពុងតែខិតជិតទៅចំណុចគ្រោះមហន្តរាយធ្ងន់ធ្ងរដែលមិនធ្លាប់កើតឡើងពីមុនមក ប្រសិនបើគ្មានវិធានការដោះស្រាយចាប់ពីពេលនេះទេនោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZvj_KggdfrfLHmgduJ4lgns0hGorJUOkiAktCJNnGmkx_k7EytG-hRF8EzVNFJ2aTMhmfYPN1dfRJJk58vR8FsFKAwjmzx4poczPIcRP_gZSwA8i7Sq8maaraThbMOMZO4sPv5kec5Q7fsaB6RSdtnl3dptVoj6T_QZXRTWNeMrQPNog4m6lFlcNntU/s1240/photo_2026-05-29_11-33-53.jpg