Home ព័ត៌មានអន្តរជាតិ របត់ថ្មីនៅថៃ៖ សំណើដាក់របររកស៊ីផ្លូ.វភេ.ទឱ្យស្របច្បាប់ ជួបការជជែកដេញដោលក្តៅគគុក រវាងសិទ្ធិការងារ និងការអភិរក្សវប្បធ៌ម

របត់ថ្មីនៅថៃ៖ សំណើដាក់របររកស៊ីផ្លូ.វភេ.ទឱ្យស្របច្បាប់ ជួបការជជែកដេញដោលក្តៅគគុក រវាងសិទ្ធិការងារ និងការអភិរក្សវប្បធ៌ម

92
0

ក្រុមតស៊ូមតិថៃមួយបានដាក់សេចក្តីព្រាងច្បាប់ជាផ្លូវការទៅកាន់រដ្ឋសភា ដើម្បីលុបចោលការចាត់ទុកការប្រកបរបរផ្លូវ.ភេទជាបទល្មើសព្រហ្មទណ្ឌ និងទាមទារឱ្យមានការទទួលស្គាល់ការងារនេះជាអាជីពស្របច្បាប់ដូចពលកម្មទូទៅដែរនៅក្នុងប្រទេស ខណៈមុខរបរនេះផ្ដល់ចំណូលចូលជាតិយ៉ាងច្រើន និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលធ្វើឲ្យជនបរទេសភាគច្រើនចង់មកលេងកម្សាន្តនៅថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtbEvbQflRASSnue4H6hFbfCBTGnREKkWHcvl-Jso10KQzl5YV5mnKLdwuFL4SZvTD2nPJE0BTntoZBRE70FokhvWIaNqRpFHTaNwyh61Ne66piThUOChiexLmloEre44I_BzewzjiWD98p7D83OYjbualv4DTyrpZosrQLt2CbbP_JBGDrjxiiO2hWE/s1280/photo_2026-05-29_10-46-10.jpg
យោងតាមការចុះផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានល្បីៗដូចជា Khaosod English បានឱ្យដឹងថា អង្គការសង្គមស៊ីវិលដ៏មានឥទ្ធិពលមួយគឺ មូលនិធិ Empower បានដាក់សេចក្តីព្រាងច្បាប់ជាផ្លូវការទៅកាន់រដ្ឋសភាថៃ ដើម្បីស្នើលុបចោលច្បាប់ស្តីពីការបង្ក្រាបការរកស៊ីផ្លូវភេទឆ្នាំ១៩៩៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qG_6Qkd-dtrZKhHfiu9ZmgL6k3wjvDVE2AYIXp3lAt9G0OEo0S4Fb_s93JBlP7Xg7nELJ86Ikbiqcv0EHoFJLUpA8KaDzlinOOWy0ngbpiPVut19a3TreJgbOBMPFlWmThK_DJebQw8Z11qryJ_FTgWRj2hYqXaSmtDoeraVvF8VxUMQHfDLSm7srlQ/s897/photo_2026-05-29_16-04-09.jpg ចលនានេះមានគោលបំណងចម្បងក្នុងការលុបចោលទោសព្រហ្មទណ្ឌលើការប្រកបរបរផ្លូវភេទ និងទាមទារឱ្យប្រព័ន្ធច្បាប់ទទួលស្គាល់អ្នករកស៊ីក្នុងវិស័យនេះជា «ពលករស្របច្បាប់» ដែលមានសិទ្ធិទទួលបានកិច្ចគាំពារសង្គម ប្រាក់ឈ្នួលសមរម្យ និងសុវត្ថិភាពការងារដូចអាជីពដទៃទៀតដែរ។ ចលនានេះក៏ត្រូវបានគាំទ្រផ្នែកនយោបាយមួយផ្នែក និងស្របទៅនឹងរបៀបវារៈរបស់រដ្ឋាភិបាលថៃក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីដាក់ពាក្យចូលជាសមាជិកអង្គការ OECD ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqCl9upCfXErTfN12HAcHRVs_xu4yMI4ghVXHmd7bvhU9mM7TWxY-KJQhwuTblzjR_O1Xoq5BU9tmsISTGezbjiJq2yh8oTlsO20mEqGqVIdVJogsh8Xiv2-Nv_UIbPwNnhc7p8Dp8DRdNHT2uF6baCbPVJnoJ4XkwMfv7jYraccSed4aarVMKf0Tlh8/s960/photo_2026-05-29_16-04-10%20(2).jpg

ទោះជាយ៉ាងណា យោងតាមរបាយការណ៍សង្ខេបពី Citizen Digital និងការជជែកដេញដោលជាសាធារណៈ សេចក្តីព្រាងច្បាប់នេះបានរងការរិះគន់ និងប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអភិរក្សនិយម អង្គការសាសនា និងសកម្មជនការពារសិទ្ធិស្ត្រីបែបប្រពៃណីនៅក្នុងប្រទេសថៃ។ ក្រុមប្រឆាំងបានលើកឡើងនូវក្តីបារម្ភធំៗមួយចំនួនអំពីការបំផ្លាញតម្លៃវប្បធម៌ និងសាសនា, ការកើនឡើងនៃអំពើជួញដូរមនុស្ស និង ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiic3-9kaWpbDbWrPAgZc8qGEivneVUdQNjMR9rGHSvePAjkRF4tcvbnIct3j5zKKhmVpMrBtiPjJLqGiiscmWx3G-hrA2TEqW87HxujYb-wH27-D7lBQHCFd0cKwvX3ig3zzJlt16XTn5pcndMGUyMZUAXHpPBrHed4Hll5v8s767faStNl_u0nuLZkw/s1280/photo_2026-05-29_16-04-10.jpg

សូមជម្រាបថា ឧស្សាហកម្មសេវាកម្មផ្លូ.វភេ.ទនៅក្នុងប្រទេសថៃមានការរីកដុះដាល និងពេញនិយមយ៉ាងខ្លាំងទាំងក្នុងចំណោមជនជាតិក្នុងស្រុក និងភ្ញៀវទេសចរបរទេស ដោយយោងតាមទិន្នន័យស្រាវជ្រាវបានបង្ហាញថា មានពលករប្រមាណចន្លោះពី ៣០០,០០០ នាក់ ទៅ ៤៥០,០០០ នាក់ កំពុងប្រកបរបរនេះដោយផ្ទាល់នៅក្នុងតំបន់កម្សាន្តរាត្រីល្បីៗ។ ទោះបីជាវិស័យនេះស្ថិតក្នុងភាពស្របច្បាប់មិនទាន់ពេញលេញក៏ដោយ វានៅតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ខ្វះមិនបាន ដោយបានបង្កើតចំណូលប្រចាំឆ្នាំចន្លោះពី ៤ ទៅ ៦ ពាន់លានដុល្លារអាមេរិក (ឬរហូតដល់ ៣២ ពាន់លានដុល្លារបើគិតពីសង្វាក់ទេសចរណ៍ផ្សារភ្ជាប់ទាំងមូល) ដែលរួមចំណែកប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ លើសពីនេះ ប្រាក់ចំណូលពីវិស័យនេះ បានជួយទ្រទ្រង់ជីវភាពគ្រួសាររាប់សែនខ្នងនៅតាមតំបន់ជនបទដាច់ស្រយាលតាមរយៈការផ្ញើប្រាក់ទៅផ្ទះ ដែលជាការរួមចំណែកកាត់បន្ថយគម្លាតក្រីក្រក្នុងសង្គមថៃយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOsbsAIf7ovnvmAzki2NHxUN7GhPZab4L9EzOAyS-EnKW-i-ho3H5rQd0JWHYaIWR0Y5CBo45uQScx73nIlxgIostZsy2kjIRdSC-ajayk_xtJbzFnAieAtgGGm3mwhhvIfpUJQZsxBMh9k1FCeZws9ysJvVIdTKh-3n-vq8n7KgeT6lCf7vp1jv4I0w/s1280/photo_2026-05-29_10-46-10%20(2).jpg

សរុបមកការដាក់ស្នើសេចក្ដីព្រាងច្បាប់នេះ ទទួលបានការគាំទ្រនិងប្រឆាំងស្មើគ្នាព្រោះគេនៅមិនទាន់អាចបែងចែកដាច់ស្រេចរវាង«ការកែទម្រង់សិទ្ធិការងារបែបសម័យទំនើប» និង «ការរក្សាតម្លៃវប្បធម៌បែបអភិរក្សនិយម» នៅក្នុងសង្គមថៃនៅឡើយ៕