យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃទី ២៨ ខែឧសភា G-Dragon បានចុច Like លើការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានសេចក្តីថ្លែងការណ៍ផ្លូវការមួយពីក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kim Soo Hyun គឺ Gold Medalist ដែលបានបង្ហោះកាលពីថ្ងៃទី២៧ ឧសភា ទាក់ទងនឹងការចោ.ទប្រកាន់របស់ Kim Se Ui នាពេលកកន្លងមក។

G-Dragon មេដឹកនាំក្រុម Big Bang ត្រូវបានគេស្គាល់ជាយូរមកហើយចំពោះវត្តមានសកម្មរបស់លោកនៅលើបណ្តាញសង្គម។ តារាចម្រៀងរូបនេះធ្លាប់បាននិយាយលេងសើចនៅលើកញ្ចក់ទូរទស្សន៍ថា លោកតែងតែចុច Like ការបង្ហោះ ហើយចូលចិត្តបង្ហាញការគាំទ្រតាមរបៀបសប្បាយៗរបស់លោក។ ការចុច like សាររបស់ Kim Soo Hyun របស់ G-Dragon បានសាយភាយយ៉ាងឆាប់រហ័សពាសពេញសហគមន៍អនឡាញ ដែលទាញការចាប់អារម្មណ៍បន្ថែមទៀតទៅលើទំនាក់ទំនងរវាងសិល្បករទាំងពីររូបនេះ។.png)
មានរបាយការណ៍ផងដែរថា Kim Soo Hyun បានចាប់ផ្តើមអនុវត្តសមាធិក្នុងអំឡុងពេលដ៏លំបាកមួយដោយសារតែពាក្យចចាមអារ៉ាមរីករាលដាល ហើយ G-Dragon ត្រូវបានគេនិយាយថាបានណែនាំតារាសម្តែងរូបនេះទៅកាន់មជ្ឈមណ្ឌលសមាធិ។ ទស្សនិកជនកូរ៉េកំពុងជជែកវែកញែកយ៉ាងខ្លាំង។ មនុស្សជាច្រើនរិះគន់ G-Dragon ដោយអះអាងថា ក្នុងនាមជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលោកគួរតែដឹងថារាល់សកម្មភាពដែលលោកធ្វើសូម្បីតែការចុច «like» សាមញ្ញមួយក៏អាចមានឥទ្ធិពលលើការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងមានផលវិបាកផងដែរ។ យ៉ាងណាអ្នកគាំទ្ររបស់ G-Dragon សង្ស័យថា នេះអាចជាទង្វើអចេតនា។

ដោយសារតែឆាណែល Garosero របស់ Kim Se Ui ក៏បានបង្ហោះព័ត៌មានអវិជ្ជមានអំពី G-Dragon ពីមុនមក វាអាចទៅរួចដែលតារាចម្រៀងរូបនេះLike ការបង្ហោះនេះ ដោយសារតែបានបង្ហាញព័ត៌មានអំពីការចាប់ខ្លួន Kim Se Ui។ យ៉ាងណាមិញ បន្ទាប់ពីអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់សកម្មភាពនេះ ក្រោយមក G-Dragon បានចុច Unlike លើការបង្ហោះនោះវិញ។
.png)
ទំនាក់ទំនងជិតស្និទ្ធរបស់ G-Dragon និង Kim Soo Hyun ត្រូវបានគេស្គាល់កាលពីខែកុម្ភៈ នៅពេលដែលតារាសម្តែងរូបនេះ រួមជាមួយសិល្បករជាច្រើនទៀត បានចូលរួមក្នុងកម្មវិធីទូរទស្សន៍ Good Day ដែលដឹកនាំដោយ G-Dragon។ ដំបូងឡើយ Kim Soo Hyun គឺជាសមាជិកផ្លូវការម្នាក់របស់កម្មវិធីរួចជាមួយនឹងសិល្បករដទៃទៀត។.png)
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលដែលភាពចម្រូងចម្រាសជុំវិញ Kim Soo Hyun និង Kim Sae Ron បានផ្ទុះឡើង អ្នកផលិតកម្មវិធី «Good Day» បានចាប់ផ្តើមកាត់ឈុតឆាករបស់តារាសម្តែងរូបនេះពីវគ្គទី៥ ហើយបន្ទាប់មកបានលុបរូបភាពរបស់ Kim Soo Hyun ស្ទើរតែទាំងស្រុងរហូតដល់វគ្គទី៨ ដែលជាវគ្គចុងក្រោយ។Kim Soo Hyun ក៏ត្រូវបានដកចេញពីគម្រោងតន្ត្រីដែល G-Dragon កំពុងធ្វើការជាមួយសិល្បករដទៃទៀតនៅចុងបញ្ចប់នៃកម្មវិធីផងដែរ។ ចាប់តាំងពីពេលនោះមក G-Dragon លែងបានលើកឡើងពី Kim Soo Hyun ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទៀតហើយ៕










