នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរា.យថៃបានប្រកាសអាសន្នទៅកាន់ពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស អ្នករស់នៅក្នុងខេត្តចំនួន៧១ (ភាគខាងជើង ខាងត្បូង ឦសាន កណ្តាល និងទីក្រុងបាងកក) ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងគ្រោះថ្នា.ក់ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកហូរពីព្រៃភ្នំ ទឹកជំនន់ភ្លាមៗ បាក់ដី និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។ គ្រោះធម្មជាតិនេះកើតឡើងដោយសារឥទ្ធិពលខ្យល់មូសុងនិរតីបក់បោកយ៉ាងខ្លាំងគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ និងសម្ពាធទាប ។
.jpg)
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានតាមដានអាកាសធាតុ និងគ្រោះថ្នាក់ដែលនឹងកើតឡើងនៅប្រទេសថៃ ស្របពេលនាយកដ្ឋានឧតុនិយមប្រកាសពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ចំនួន៥ថ្ងៃ (ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា) ថា ភាគខាងជើង ខាងត្បូង ឦសាន កណ្តាល និងទីក្រុងបាងកក នឹងមានភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានទឹកជំនន់ភ្លាមៗ ទឹកហូរពីព្រៃភ្នំ បាក់ដី និងខ្យល់កន្ត្រាក់ ។
.jpg)
អាជ្ញាធរទាំង៧១ខេត្ត មានតួនាទីតាមដានអាកាសធាតុ បរិមាណទឹកភ្លៀង និងស្ថានការណ៍ទឹកជំនន់ ២៤ម៉ោងលើ២៤ម៉ោង រួមទាំងត្រៀមក្រុមជួយសង្គ្រោះ ឧបករណ៍សង្គ្រោះ និងទូក នៅតំបន់រងផលប៉ះពាល់ ឬតំបន់មានទឹកជំនន់ញឹកញាប់ ដោយជម្លៀសពលរដ្ឋទៅទួលសុវត្ថិភាព ។ រីឯតំបន់ទេសចរណ៍ទឹកជ្រោះ ឬល្អាង ប្រសិនបើមានគ្រោះធម្មជាតិកើតឡើង ត្រូវជូនដំណឹង និងបិទច្រកចូលបណ្តោះអាសន្ន ។ អំឡុងពេលនេះដែរ ក៏មានរលកសមុទ្រធំៗនៅតំបន់ឆ្នេរ ដោយហាមឃាត់ភ្ញៀវទេសចរកុំឱ្យលេងទឹក និងហាមការនេសាទតាមទូកតូចៗ ។.jpg)
គ្រោះធម្មជាតិនៅប្រទេសថៃនឹងជះឥទ្ធិពលដល់ប្រទេសជិតខាងផងដែរ ដែលពលរដ្ឋប្រទេសជិតខាងគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងអំឡុងពេលថៃប្រកាសអាសន្នរយៈពេល៥ថ្ងៃនេះ ។
គួរបញ្ជាក់ថា ប្រទេសថៃតែងតែជួបប្រទះគ្រោះមហន្តរាយធម្មជាតិញឹកញាប់ដោយសារកត្តាភូមិសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ ខណៈការកាប់ព្រៃឈើធ្វើឱ្យដីបាត់បង់សមត្ថភាពស្រូបទឹក ដូច្នេះ ពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ព្រៃភ្នំ និងបាក់ដី ។ ក្រៅពីគ្រោះធម្មជាតិ ប្រទេសថៃបានរងឥទ្ធិពលគ្រោះរញ្ជួយដីដែលកើតឡើងជាបន្តបន្ទាប់នៅប្រទេសមីយ៉ាន់យ៉ា ៕










