Home ព័ត៌មានអន្តរជាតិ អនុទីន ប្រកាសប្រាប់ពិភពលោកថា ផែនទីសម័យបារាំងលែងមានតម្លៃផ្លូវច្បាប់សម្រាប់ថៃទៀតហើយ!

អនុទីន ប្រកាសប្រាប់ពិភពលោកថា ផែនទីសម័យបារាំងលែងមានតម្លៃផ្លូវច្បាប់សម្រាប់ថៃទៀតហើយ!

104
0

លេងក្បាច់ធ្វើល្ងង់ទៀតហើយ! នាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរ៉ាគុល របស់ថៃបាននិយាយច្បាស់ៗនៅចំពោះមុខអ្នកកាសែតថា ផែនទីខ្នាត ១:២០០,០០០ ដែលមានច្បាប់អន្តរជាតិ និងតុលាការពិភពលោកទទួលស្គាល់ត្រឹមត្រូវ​ លែងមានអត្ថិភាពសម្រាប់ថៃហើយ! ដោយថៃកំពុងដុតដៃដុតជើងរត់ទៅរកបារាំង និង UNESCO ដើម្បីស្វែងរកមធ្យោបាយប្រើប្រាស់ប្រព័ន្ធបច្ចេកទេស និងផែនទីផ្ទាល់ខ្លួនវិញ។ នេះបើយោងតាមការចុះផ្សាយផ្សាយរបស់កាសែត​The Nation Thailand របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizo4TzW-ar6TMwMH7oUzdRwZBbWVKkNKAggNjIcLJJm4mHGJQAlcRnz7MK5M-qPVXZEA5PiQVPdwZharBOffKy0o9excX9AsCeTCSHf2CweZpvo20VQN_uAhK39RNnOT3OqJMNUKbcwCg8ByxrPj0wx2s5puO3OoAZLBcib2zzkBe4RYcxdPMNWbrYR08/s1280/photo_2026-05-28_11-18-17.jpg
 
នៅក្នុងកិច្ចសម្ភាសន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅពិព័រណ៍ Thaifex Anuga Asia 2026 កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានទម្លាយពីលទ្ធផលនៃបេសកកម្មការទូតរបស់លោកទៅកាន់ប្រទេសបារាំង និងទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នាទីក្រុងប៉ារីស ដើម្បីបំភ្លឺនូវអ្វីដែលលោកហៅថាជាការយល់ច្រឡំជាអន្តរជាតិជុំវិញខ្សែបន្ទាត់ព្រំដែន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTRq2liPgXNlXZ9LWmVS4bOlpGCjfhLhhNJhI0sa3ZtzRxUMZ37bmKmxyaM7FTWL2H5OJOusycyNNVOIMU4gQNfFzIbEah4vonyGYwmURq4E2lqpqYc2qa8fBaFKTviXlVp9hRqxMj7EYgw12AcibEoIO1l7pbpPNosKxfsMvNuZTKXaCP7mA078RFTU/s1280/photo_2026-05-28_11-18-18%20(2).jpg
នៅក្នុងជំនួបកម្រិតកំពូលនោះ លោក អានុទិន បានបង្ហាញជំហររឹងត្អូសដោយបដិសេធមិនយកខ្សែបន្ទាត់ខណ្ឌសីមាដែលគូរដោយបារាំងកាលពីអតីតកាល មកធ្វើជាបន្ទាត់គោលក្នុងការចរចាជាមួយកម្ពុជានោះឡើយ ទោះបីជាផែនទីខ្នាត ១:២០០,០០០ នេះ ធ្លាប់ជាអាវុធផ្លូវច្បាប់ដ៏សំខាន់ជួយឱ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារនៅលើឆាកអន្តរជាតិក៏ដោយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixQpd8_UQYC3mYDynOKuk4w9XWVIvSkzRtgLNgeT-3fZIoIMGStv4yVe8E1hXBmXtwXeTWYAhTJ0qMwKTzpfseymvKbbKFC_b9aabSTk75iQx-2r3cwOE9xCV8PMPoI8b5jT92C5YlDniG2OrDcmYBoIQzBNwK_5StVyIHjkOkdf9EG-AcRakcjgeaPHc/s1280/photo_2026-05-28_11-18-18.jpg
អ្វីដែលធ្វើឱ្យសហគមន៍អន្តរជាតិស្រឡាំងកាំងនោះគឺ ​នាយករដ្ឋមន្ត្រីថៃបានថ្លែងសង្កត់ធ្ងន់ចំៗថា៖ «សម្រាប់ប្រទេសថៃ ខ្នាត ១:២០០,០០០ គឺលែងមានទៀតហើយ។ ប្រសិនបើមាននរណាម្នាក់ចង់មកបង្ខំឱ្យប្រើខ្នាតមួយនោះ គឺពួកគេកំពុងតែមើលទៅរកប្រទេសផ្សេងស្រឡះទៅហើយ»។ ផ្ទុយទៅវិញ លោក អានុទីន បានទទូច និងបង្ហាញមហិច្ឆតាយ៉ាងច្បាស់ក្នុងការបង្ខំឱ្យមានការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសវាស់វែងផ្ទាល់ខ្លួនរបស់រដ្ឋាភិបាលថៃ គឺផែនទីខ្នាត ១:៥០,០០០ ដែលថៃខ្លួនឯងជាអ្នកគូរឡើងវិញ ដែលប្រព័ន្ធថ្មីនេះត្រូវបានគេមើលឃើញថា អាចនឹងផ្តល់ផលចំណេញផ្នែកទឹកដីទៅខាងភាគីថៃយ៉ាងច្រើនក្នុងការចរចាព្រំដែនដីគោក និងតំបន់សមុទ្រត្រួតស៊ីគ្នា (OCA)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EAE9e0y74AWhd5qCrpNsuQys5FkcMS0e3VsuhiT0DB-z0zfyll_sRC2k7SDc4jAsnTrEfvf6Bo3GeL2njt5H44wCR4eUr7HlJAnC5XvTBOYSOqD54hv5mq113pSH25ogcoMycEE2WC61jSVcFgKdZYMPoPwTK3DF1cwKWy4Vbwd2Tuy6TJ3SRGWx6pQ/s1280/photo_2026-05-28_11-18-17%20(2).jpg
 
សូមជម្រាបថា តាមទំព័រប្រវត្តិសាស្ត្រ ផែនទីខ្នាត ១:២០០,០០០ នេះ ត្រូវបានគូរឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម ចន្លោះឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ យោងតាមសន្ធិសញ្ញាព្រំដែនផ្លូវការរវាងប្រទេសទាំងពីរ ហើយផែនទីឧបសម្ព័ន្ធទី១ នៃឯកសារនេះហើយ ដែលជាភស្តុតាងច្បាប់ដ៏រឹងមាំបំផុតជួយឱ្យកម្ពុជាឈ្នះក្តីវិវាទប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាំងនៅក្នុងឆ្នាំ១៩៦២ និងការបកស្រាយដីកាឡើងវិញក្នុងឆ្នាំ២០១៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2CL5tJPxeMLEBbuJqGH00NsBwSYCelrSbr-v9-8jKpPL8ErkPweWQSknxhHNrWEjhd_LcBao-Q8IIb0Rzs85T0TY6V2gEKQm3AjnHQ8QvqbBC_UjzDKuLY5tWsfjKGpm9qFz4L1NOOHqN87sH9t51912sv18yt0taHdUFxDSKTT2xk9lSbTLYlPeDE1M/s1024/photo_2026-05-28_11-18-17%20(3).jpg

ដូច្នេះការចេញមកប្រកាសមិនទទួលស្គាល់ផែនទីអន្តរជាតិពីសំណាក់មេដឹកនាំថៃនាពេលនេះ​ អ្នកវិភាគការបរទេសបានយល់ឃើញថា គឺជាយុទ្ធសាស្ត្រការទូតវាយលុកមួយ ដើម្បីដកហូតអាវុធផ្លូវច្បាប់ក្នុងដៃរបស់កម្ពុជា និងព្យាយាមលុបបំបាត់ឥទ្ធិពលនៃសាលដីកាប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមទាត់ចោលឯកសារច្បាប់អន្តរជាតិ ហើយងាកមកបង្ខំឱ្យប្រើប្រាស់ប្រព័ន្ធផ្ទាល់ខ្លួនរបស់ថៃបែបនេះ អាចនឹងធ្វើឱ្យការចរចាព្រំដែនរវាងប្រទេសជិតខាងទាំងពីរជួបភាពទាល់ច្រក និងបង្កជាភាពតានតឹងផ្នែកយោធាជាថ្មីនៅតាមបណ្តោយព្រំដែន៕