Home តារាជាតិ រឿងរ៉ាវកាន់តែក្តៅ! វ៉ាន់ នីឡា ផ្ទុះកំហឹងខ្លាំង ក្រោយនិយាយមិនស្គាល់ BTS ហើយត្រូវជនអនាមិកជីកកកាយរឿងអតីតកាល

រឿងរ៉ាវកាន់តែក្តៅ! វ៉ាន់ នីឡា ផ្ទុះកំហឹងខ្លាំង ក្រោយនិយាយមិនស្គាល់ BTS ហើយត្រូវជនអនាមិកជីកកកាយរឿងអតីតកាល

105
0

ថ្មីៗនេះតារាចម្រៀងនិងពិធីការិនី វ៉ាន់ នីឡា បានប្រឈមនឹងភាពចម្រូងចម្រាសជាមួយនឹងអ្នកគាំទ្រមួយចំនួនរបស់ BTS បន្ទាប់ពីនាងបង្ហោះសំណេរមួយនិងបានហៅអ្នកគាំទ្រក្រុមនេះ «ក្មេងៗ»។ ការបកស្រាយនិងការបញ្ចេញមតិផ្សេងៗកាន់តែរីករាលជាបន្តបន្ទាប់រហូតមានគណនីក្លែងក្លាយមួយចូលមកបញ្ចេញមតិយោបល់ជីករឿងអតីតដ៏សែនឈឺចុកចាប់របស់តារាស្រីរូបនេះរួមទាំងដៀមដាមដល់សិល្បករផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjb61bUIoOKBNe8yf9XzLaooHHQilvwLW9i9AV9oP437ZWDNxVEvUHgF9PnBgGYDRk7v22WRIufBbPHjcxlJJXjHTOyLUFSKvdrk1F1Tug2dKhUXtuiHtNl0G6jUhijeDHG3gwDp4nbHwULGtwogJDOoo3bDHyRKotqevUCi1jpkIZrDOrYMac0ZkEMfA/s1452/image_2026-05-26_09-15-36.png
ទោះបីជាចេញវីដេអូបកស្រាយអំពីទាក់ទងនឹងការបង្ហោះរបស់ខ្លួនដែលនិយាយថាមិនស្គាល់ BTS និងហៅអ្នកគាំទ្រក្រុមនេះថា«ក្មេងៗ» គេសង្កេតឃើញថាបញ្ហានៅតែមិនបញ្ចប់ដោយគេបានឃើញគណនីមួយចំនួនដែលបានតាំងរូបរបស់សមាជិក BTS ជាច្រើននៅតែបញ្ចេញមតិរិះគន់ វ៉ាន់ នីឡា ដោយពួកគេប្រតិកម្មនឹងពាក្យថា «ក្មេងៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMk9ZIDYTExzFpN-WB3HGfss6d0vdX3xY_eGl-eHaDIj_y0HvCKOgUXYIBpW6fVuNHz3_0WZXfJE220SQXB6KFaJ6zusDA_DEixmVvhpEsDglyAPZgRIlSgHtG9YwIHVF8fxqDbVJEll0vwVlpVI9dyDvPdwKUsm_oeO_Y8AQXmItBmFMopnH_0QTPbss/s2048/image_2026-05-26_09-15-29.png

ដោយសារតែស្ថានភាពមិនថយកម្តៅ វ៉ាន់ នីឡា បានបង្ហោះសំណេរមួយកាលពីយប់ថ្ងៃទី២៥ ខែឧសភា ថា «Status មួយនេះចុងក្រោយដោយសានៅតែមានអ្នក share និយាយថាឱ្យខ្ញុំទាំងកំរោល មានច្បាប់ណា ដាក់ទោសមនុស្សដែលអត់ស្គាល់តារាល្បីអត់? ឆ្លើយមក? បើខ្ញុំនិយាយថាខ្ញុំអត់ស្គាល់ប្រទេសកម្ពុជាបានខ្ញុំខុស ហេតុអីអ្នកឯងអាត្មានិយមម៉េស គ្រាន់តែគេអត់ស្គាល់តារាដែលខ្លួនឯងស្រលាញ់ share ដៀលក្បាលគេ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOHrxEQb1wiFzGvnLlQuilqV-gkSzU0Z9qg_zTVUVA4XV2L4qE_nqb0754RbMjqi9yJdQNJyPOW2EtwXWRRasiXQvxmSUg9sr3U9Z1khRkZ9C7mtaPlhcuyzzp345c2wjIOtjh0YsFUEsJGtc9ZzOHDMtHakNJvs8qdnjg-26Osason0lgkbs5TtVUg-o/s1800/image_2026-05-26_09-15-30.png

អ្វីដែលធ្វើឱ្យរឿងកាន់តែក្តៅគគុកជាងនេះការបង្ហោះរបស់ វ៉ាន់ នីឡា ត្រូវបានគណនីអនាមិកមួយចូលមកខម្មិនដោយជីកកកាយរឿងអតីតកាលរបស់នាងទាំងចង់បញ្ចប់រឿងនេះទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuPocOFl5elGeC6D1hy-Y63xtcs_DyKnKd8GHugbsC75UT3XJUXTHH1JpVNP-VdTV0tyFZB4ek98US7C_83R1JD2_Sq1TSJWGgb25HQfoi1EExb3A5I8UcKL5QenPYQIIi8n0BfH2Fnv-Fgs-5Abwxypa-1Z9lbhMMPg378SLh01MwKouTkcF3u1LNKrM/s2048/image_2026-05-26_09-15-31.png
វ៉ាន់ នីឡា បានបង្ហោះរូបភាព Screenshot ពីគណនីមួយដែលមានឈ្មោះ Khun Phirum ដោយបន្ថែមចំណងជើងថា «គ្រាន់តែថាអត់ស្គាល់អាយដលវា BTS វាលើកទ័ពមកជាន់ យើងគ្រប់យ៉ាង ដល់ថ្នាក់បង្កើត account fake រំលឹកពីអតីតកាលយើងទៀត ហើយរាលដាលដល់ក្រុមហ៊ុនមួយដែលខ្ញុំធ្លាប់ធ្វើការជាមួយ មិននឹកស្មានថាការគាំទ្រដល់ ថ្នាក់បាត់បង់ខួរក្បាលដល់ម្លឹង ខ្ញុំ surprise ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAaLTk7-DknM9kCCcoXiPYzC0kG_hgcg78pHh07QXyrLABaxSvM6oiREuOBbcjIV_GEmw2acsi-ZvejLU8brx59UKXUjmyOcHP02AcZx_3OssmLTHCSIaKbWCAkGKDkACNysyjznm6K1APswSKuPmVqwi13hpMC895W7jwGvwxbx12MFZhpb7zUDqye58/s1208/-2147483648_-235663.jpg
គណនីក្លែងក្លាយដែលគ្មានរូបនេះបានខម្មិនដាក់ វ៉ាន់ នីឡា ថា «សួស្តី ខ្ញុំមិនមែនជាអ្នកគាំទ្រ BTS ទេ តែសូមមានមតិបន្តិច ទាក់ទងរឿងនេះ។តាមពិតទៅអត់មានអីចម្លែកទេ ដែលសុខៗអតីតតារាចម្រៀង បែកធ្លាយវីដេអូម្នាក់នេះចេញមកនិយាយពាក់ព័ន្ធនឹងរឿងក្រុម BTS។ ព្រោះថានាងក៏ធ្លាប់បានធ្វើសកម្មភាពស្រដៀលនេះម្តងរួចហើយកាលពីឆ្នាំមុនទាក់ទងនឹងតារាសម្តែងដែលមានកម្ពស់ទាបនៅទ្វីបអាហ្វ្រិកដែលយើងរាល់គ្នាហៅថា អា ក្លូ។ រឿង២នេះយើងអាចសង្ស័យបានថានាងមានចេតនាណាមួយដើម្បីនិយាយរឿងទាំងអស់នេះក្នុងគោលបំណង ប៉ះពាល់បុគ្គលមានឈ្មោះណាមួយនៅក្នុងស្រុក។ ជាចុងក្រោយខ្ញុំសូមផ្តាំថា កុំធ្វើកញ្ជះពួកអាជាន់ទី២១ ដោះដូរកិត្តិយយសដើម្បីបានការងារជា MC»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB-HJ3DiAeKSDMmLMrlty2eNyvj8O_q0Lj2v2BO4Ymf3qrPGetT6FTzno1HkmeIo67jt4Ll-8Tpf_p2HxQmygutoHb1tsucmg-L8ohp09zvTn91KWb6eb1-SxOhKuqW__qbj0WsCPX5XyyZask4yq3-y0RKkv8D-8fBIa2rVR8HXzG8gW5fmzSIplG03E/s1119/-2147483648_-235665.jpg

ការខម្មិនមួយនេះបានធ្វើឱ្យ វ៉ាន់ នីឡា ខឹងសម្បារយ៉ាងខ្លាំងនិងបានចេញវីដេអូមួយបង្ហាញពីការឈឺចាប់របស់ខ្លួនដែលត្រូវបានជនម្នាក់នេះជីកកកាយរឿងដ៏សែនឈឺចាប់របស់នាងកាលពីអតីតកាល។ ការបញ្ចេញមតិនេះ វ៉ាន់ នីឡា ថាប្រៀបដូចជាយកនាងទៅជ្រមុជក្នុងទឹកមិនឱ្យនាងងើបមកវិញឡើយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហោះវីដេអូមិនបានប៉ុន្មាន វ៉ាន់ នីឡា បានសម្រេចចិត្តលុបវិញទាំងអស់ដោយនាងបានបញ្ជាក់តាមរយៈសំណេរមួយទៀតថា «One last time, អ្វីគ្រប់យ៉ាងខ្ញុំបាន delete ទាំងអស់ បញ្ជាក់ មិនមែនខ្ញុំខុស តែអត់ចង់វែងឆ្ងាយនាំតែមាន មនុស្សខ្លះវាឆ្លៀតឱកាសចង់ជាន់យើងពេលហ្នឹងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់»៕