Home ព័ត៌មានជាតិ ប្រាសាទស្តុកកក់ធំ ទីតម្កល់សិលាចារឹក​វែងជាងគេ ដែលបាត់បង់ទៅឱ្យសៀម

ប្រាសាទស្តុកកក់ធំ ទីតម្កល់សិលាចារឹក​វែងជាងគេ ដែលបាត់បង់ទៅឱ្យសៀម

85
0

ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណដែលមាសិលាចារឹកដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើន ជាងគេ ដល់ប្រវត្តិវិទូក្នុងការសិក្សាចងក្រងប្រវត្តិសាស្ត្រខ្មែរនៅសម័យមហានគរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhacdoli30DTCsvR7pQazgO_AmZbg74R4rplrJcd0AbnQiKdvLbrxEttMQGncPul-2Fg_uu-2kykl-RH0lalHa8WL-VRhpFfBjZGoN1SOmG78pOISukGD9BDe5OvxJW-J6yh32CbLuwHkbVqG8ure8r_Xf5kgcHl4JMakWVKPTQ8QIruGY6Y0pmgEUPr3M/s2048/image_2026-05-25_10-25-43.png
សិលាចារឹកនេះ មាន៣៤០បន្ទាត់ ចារនៅក្នុងឆ្នាំ ១០៥២គស. ជាពីរភាសា គឺភាសាសំស្ក្រឹត និងភាសាខ្មែរ ដែលរៀបរាប់អំពីព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នា អស់រយៈកាលជាង ២៥០ឆ្នាំ ពោលគឺចាប់ពីព្រះបាទជ័យវរ្ម័នទី២ រហូតដល់រាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SY4Wio_1_Q9R2s9uEFI13ASj4BDeKlFQpIIAxj9hqEXrFvBouf-w1ziLWgZ8QkDZgkE_XPW0YL7c0H_eDCYK0vbS2iJFUNUXt2OJmkA7xdA0wQI2xR6a5qnHHZwzROwOVOKv7YgR06fdnxAcBUoeE5DVpEYndi3Fm0TkMPbceK3j01ga8JZF1_gQyTw/s2048/image_2026-05-25_10-25-44.png

បច្ចុប្បន្ន សិលាចារឹកនេះ ត្រូវបានថៃយកទៅដាក់តាំងនៅសារមន្ទីរជាតិក្រុងបាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ46Q39R5JfBbv9mta8-b9cVAbJw3HpqvNT5-naPfRpU6ftdvD4Tv_a6yWmPPSYepDRFpWDfP-C6OmMEU6EoQdDwmh9H1eMKDhHajntELCGBxerwsHIj6DYOZJgGzmoBtWMEk7uCtphRpIhVHzSYHaLFmy5WXlS0TcDPnBX9UH3imUZYdYMArExKjzXD8/s1412/image_2026-05-25_10-25-42%20(2).png

ប្រាសាទដ៏ស្រស់ស្អាតនេះ ត្រូវបានបាត់បង់ និងធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់សៀមនៅ អំឡុងឆ្នាំ១៤៣១ បន្ទាប់ពីការដួលរលំនៃមហានគរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwXo_3iXMcwPpx8sOvlkjalyBHm5kWEaZKzQa02vTBL8guH2Oh6Sd7yAUZHJzdQjttCMZNvczbhjl_ept3rt91TFE_VASDhW_uAT5DTcHr9vArQtPBHIKA5hrau5BqNRliu63NO7WImXaYPFYivAuClOqdpeGBOA8UYBPQpDnZ5tdT-phm2rXXeNeAYxE/s2048/image_2026-05-25_10-25-45.png

គួរបញ្ជាក់ថា ប្រាសាទស្ដុកកក់ធំ ស្ថិតនៅក្នុងស្រុកគោកសិង្ហ ខេត្តស្រះកែវ ប្រទេសសៀមដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែនខ្មែរ-សៀមជាប់ជាមួយខេត្តបន្ទាយមានជ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYOar5RGoqWiFRuMpG4ufNQdeICmNod5EA7KgrGEMquN4LKozOpMzUlB0l4pQS48-9JcDU4g3LZWRkJQ6VGQNMR8GAEp8aqcIS_f_OXdG-rBxKNc_cSeLrYM22qu7Ol81EuJec_U9DSsZzGMqIAk4_eKCQGelnFczZKkzM776ufXfgsEN4YtIcpIbtnzY/s2048/image_2026-05-25_10-25-46.png