Home តារាជាតិ ថៃខំប្រើល្បិច AI តែលោក អូលីវ៉ា គង់ មិនខ្ចីខ្វល់ថែមទាំងអរគុណវិញទៀត

ថៃខំប្រើល្បិច AI តែលោក អូលីវ៉ា គង់ មិនខ្ចីខ្វល់ថែមទាំងអរគុណវិញទៀត

85
0

ថ្មីៗនេះលោក អូលីវ៉ា គង់ បានបង្ហាញខ្លួនចំនួន៣ថ្ងៃនៅក្នុងកម្មវិធីកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៩ ពោរពេញដោយមោទនភាព។ ដោយសារតែការបង្ហាញខ្លួនរបស់លោកបានភ្ជាប់មកជាមួយនឹងអត្តសញ្ញាណខ្មែរធ្វើឱ្យខាងផ្ទះលេខ២កើតទុក្ខមិនសុខចិត្តមានអ្នកខ្លះថែមទាំងបង្កើតរូប AI ចំណែកឯប្រព័ន្ធផ្សព្វផ្សាយថៃធំៗផ្សាយភ្លូកទឹកភ្លូកដី។ ទោះយ៉ាងណា ទង្វើរបស់ផ្ទះលេខ២មិនបានធ្វើឱ្យលោក អូលីវ៉ា គង់ ក្តៅក្រហាយនោះទេផ្ទុយទៅវិញលោកមានតែអរគុណថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_uuavSnAVtglgvRgIcT7hIGZxFCUvVyT6oszK78GIRWhGl4vXESJlf0IozUSX7AkLDqfkR5zPf4ve7sMAXsdmA35utz_p1LaMBsCaHXRKFIJhTj8HvI1srhI755s7mb3KAar-mFe5hd6O7TqqyNsckzS7rtkI8lJSa7o66maiqkjLkEFBfDliHAQ00o/s2048/image_2026-05-23_15-38-30.png

នៅយប់ថ្ងៃទី២២ ខែឧសភា លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ពេលគេព្យាយាមទាញអ្នកចុះ តែឈ្មោះអ្នកកាន់តែល្បី… នោះមិនមែនបរាជ័យទេ តែជាការប្រម៉ូតដោយមិនដឹងខ្លួនអរគុណអ្នកជិតខាងដែលជួយឲ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើន…»។ នៅក្នុងវីដេអូអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងថាលោកមានតែអរគុណថៃដោយសារតែប្រព័ន្ធផ្សព្វផ្សាយធំៗបានចុះផ្សាយពីលោកដែលកាន់ទង់ជាតិខ្មែរស្លៀកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» ដែលតំណាងឱ្យជ័យជម្នះរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCzAipr7VbLw-UmiyN5S1EgWVThXuEPtOKS9gDjPkiVNs0kvmv3D9TKzazN30jrFM1I427MK1SXOU2Hd_soRUo_PRaNov11ze3vB71E8DZvfk20JNN_49GbK8fbBKrlcXYo_V5CE5m1nrGFEvjirDTCiBMKyuq7fsOJeK__vgxZAb4XqLmYMz_y5TtyY/s2048/image_2026-05-23_15-38-32.png

លោក អូលីវ៉ា គង់ លើកឡើងទៀតថា ផេកធំៗរបស់ថៃបាន Pin វីដេអូរបស់ខ្លួនដែលមានអ្នកទស្សនារាប់លានដងនិងលែងចុះផ្សាយពីតារាខ្លួនឯងដែលឈរលើកម្រាលព្រំក្រហមហើយប៉ុន្តែបែរផ្សាយពីខ្មែរវិញ។ ទង្វើរបស់ប្រព័ន្ធផ្សព្វផ្សាយថៃត្រូវបានលោក អូលីវ៉ា គង់ ចាត់ទុកថាជាការជួយប្រម៉ូតខ្មែរហើយលោកមិនខឹងនោះទេព្រោះការផ្សាយនេះមិនចាំបាច់ចំណាយថវិកាក្នុងការប្រម៉ូតឡើយ ផ្ទុយទៅវិញគឺបានឃើញពីល្បិចរបស់សៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDf2GtY411zrB3qzG42PeJXqnMBZuMXo8xrQlOBnkyhpU-e1_BM1HGR8UHb8Fg7eywSATLK5c_wdQiQwYcJXHxfHd1vKcD66atZNP7_dqSXPi0n58ofVkKCgsMo_QFc_ldmW7CgvWXdsOmuUxbCaAFKs9DrZvdZAJGsYA3l0x9581lQ6yhdPOf89TLhFM/s2048/image_2026-05-23_15-38-33.png
លោក អូលីវ៉ា គង់ បានអះអាងថាការចូលរួមរបស់ខ្លួនគឺពេញដោយកិត្តិយសជិះរថយន្តទៅចូលរួមកម្មវិធីដើរនៅលើកម្រាលព្រំក្រហមប៉ុន្តែត្រូវបានខាងផ្ទះលេខ២ប្រើ AI ដែលទង្វើនេះគឺអាប់ឱនដល់ប្រទេសសៀមខ្លួនឯង និងទម្លាក់កម្មវិធីដ៏មានកិត្យានុភាពនេះ។ ឃើញថៃប្រើរូបភាព AI លោក អូលីវ៉ា គង់ ថាថៃគឺគ្មានសិល្បៈវប្បធម៌ខ្មែរពិតប្រាកដឃើញខ្មែរអាចបង្ហាញទៅកាន់ពិភពលោក ប្រទេសមួយនេះឈឺចាប់ហើយលាបពណ៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y5cvzwpXt7PlfzcxGS_yaPvQumxP85CrWZr25OVLf-GiNz2gsW-ulYTx3l-2ymdX-SE366UNfdr_yVL72LLUUfRZfyXQVKh2-tkEFzW6YdlV-OExMGhYpbO-1PqKimXsatNGefoD9tsWNI7I-ettLd_j0OvbQod4Jf2-3QF1Q0U2bzrOw3CSdWFqKps/s2048/image_2026-05-23_15-38-34.png
គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក អូលីវ៉ា គង់ នៅឯកម្មវិធី Cannes Festival 2026 គឺជាទី២របស់លោកដោយលើកទី១ គឺនៅឆ្នាំ២០២៤៕