Home ព័ត៌មានអន្តរជាតិ ភ្ញាក់ផ្អើលខ្លាំង! SpaceX កំណត់គោលដៅបង្ហោះរ៉ុក្កែតទៅកាន់លំហអាកាស ១ម៉ឺនលើកក្នុង១ឆ្នាំ

ភ្ញាក់ផ្អើលខ្លាំង! SpaceX កំណត់គោលដៅបង្ហោះរ៉ុក្កែតទៅកាន់លំហអាកាស ១ម៉ឺនលើកក្នុង១ឆ្នាំ

111
0

ពិភពលោកកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមហិច្ឆតាដ៏ធំធេងរបស់ក្រុមហ៊ុន SpaceX ដឹកនាំដោយមហាសេដ្ឋី Elon Musk ដែលបានកំណត់គោលដៅបាញ់បង្ហោះរ៉ុក្កែតឱ្យបានរហូតដល់ ១ម៉ឺនលើកក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ចំនួនដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យអ្នកជំនាញអវកាស និងមហាជនទូទៅស្រឡាំងកាំង និងបង្កើតជាចម្ងល់ថា តើផែនការនេះអាចទៅរួចដោយរបៀបណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7fhjyE_wKMOop4-1WR6KMtr61P4AcrL1gd0wo5jOORTtPrrm06sCIojn4NO196fJzwp6YjgCSFRGHDc-ihV4mgXYwls-TA_T_3BzRPMrCCi3fzRQKSUZvRKGb3VpeFsvyYFSoODBkBXMtIK8YWW7boejb-yd1q5WMzmW6TvzVhuPo0aHbwKOpIpSdeEA/s1200/photo_2026-05-23_08-34-48.jpg
ទោះជាយ៉ាងណា ការបង្ហោះរ៉ុក្កែតក្នុងចំនួនដ៏ច្រើនបែបនេះអាចដំណើរការទៅបាន លុះត្រាតែមានការអនុញ្ញាតពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ជាមុនសិន។ ព័ត៌មាននេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះកាលពីឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន SpaceX បានបង្ហោះរ៉ុក្កែតត្រឹមតែចំនួន ១៧០ លើកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-APehU1xbOM-26hIMHFrcGwAejaSlJQaGQvVuhtkdomNoXQTSFtUuNpUz6YcB8FnXb0pmYs-boIj_ENvgjpxFIhXzrW9GEXNLNSA9VjQBbjPnOw9jlWZ1_ZdrwuXxVZUop0AE_sMqTzWV4sRpkOv_-7-6aXfe0NQ0kyL1CNZ77_Cgx9a79MmahaGlNlI/s600/photo_2026-05-23_08-34-49%20(2).jpg

លោក Bryan Bedford នាយកគ្រប់គ្រងនៃរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានទម្លាយឱ្យដឹងពីគោលដៅដ៏ធំធេងនេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីមានជំនួបពិភាក្សាជាមួយលោកស្រី Gwynne Shotwell ប្រធានក្រុមហ៊ុន SpaceX អំពីផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំខាងមុខ។ បើតាមការគណនារបស់នាយកគ្រប់គ្រង FAA ប្រសិនបើ SpaceX ចង់សម្រេចគោលដៅ ១ម៉ឺនលើកក្នុង១ឆ្នាំ នោះក្រុមហ៊ុនត្រូវតែបង្ហោះរ៉ុក្កែតឱ្យបានជាមធ្យម ១ដង ក្នុងរៀងរាល់១ម៉ោងម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4uuQ1MFnFj3wDOjcpVJ7E7H9_7RBwAB1SRCS1tWLewPqH009czbRKIs5vm5Y1Mi-IskmGI7GxwVPCfTG88dFOk_tYgcDb-YYsgGKRjrwN0sUJ6TVEAjmT145T6B5ySAFqM1ajI59MFYY58-Mkxfl63A83chw3uNGaEMhaHtTIbgboshdWqpnCTPOQK0g/s1280/photo_2026-05-23_08-34-49%20(3).jpg

ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងផ្តល់សិទ្ធិហោះហើរ FAA បានដាក់លក្ខខណ្ឌដាច់ខាតឱ្យក្រុមហ៊ុន SpaceX ត្រូវតែបង្ហាញពីសុវត្ថិភាព និងភាពជឿជាក់ឱ្យបានច្បាស់លាស់ជាមុនសិន ទើបអាចទទួលបានការអនុញ្ញាត។ ការរឹតបន្តឹងនេះធ្វើឡើងដោយសារតែការបង្ហោះកន្លងមក តែងតែមានការរំខានដល់គន្លងហោះហើររបស់យន្តហោះដឹកអ្នកដំណើរ។ ក្រៅពីនេះ ក្រុមហ៊ុនត្រូវតែអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការហោះហើរឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា រាល់ការបង្ហោះ ឬករណីមានឧបទ្ទវហេតុណាមួយកើតឡើង នឹងមិនបង្កគ្រោះថ្នាក់ដល់យន្តហោះស៊ីវិលដែលកំពុងធ្វើដំណើរកាលពីលើមេឃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcRpWdL918ekZOyCF3ZvfPiC6Qp9mx-fHcVg9Unrhe8Gz3SiLm5TbUHDjTYc858m7bn2lUxpaifvaTPFiitCN4ZXrLzdLwLlImu-hCU7xpjk7CB65G2irEjXKPwTUrvBQHfc8Hdi5FSL76B5aVIGHsuFmsETEtweMl7Bj4V_OMjjCsji3phWJUZCNMd0/s1080/photo_2026-05-23_08-34-49.jpg

គួររំលឹកផងដែរថា កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន SpaceX ក៏បានប្រកាសពីបំណងបង្កើតបណ្តាញផ្កាយរណបរហូតដល់ ១លានគ្រឿង ដើរជុំវិញភពផែនដី ដើម្បីទាញយកថាមពលពីពន្លឺព្រះអាទិត្យ យកមកផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI Data Centers) របស់ខ្លួននាពេលអនាគតផងដែរ៕