តំបន់ជាច្រើននៅប្រទេសឥណ្ឌាកំពុងប្រឈមនឹងសីតុណ្ហភាពកើនឡើងខ្លាំងរហូតដល់៥០អង្សាសេឈានទៅប្រកាសអាសន្ន នាសប្តាហ៍ទី៣ ខែឧសភា ឆ្នាំ២០២៦ ជាពិសេស ភាគពាយ័ព្យ ដែលអាកាសធាតុក្តៅខ្លាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសុខភាពពលរដ្ឋរាប់លាននាក់ ។ តាមការព្យាកររបស់នាយកដ្ឋានឧតុនិយមឥណ្ឌា គឺសីតុណ្ហភាពអាចនឹងបន្តកើនឡើងលើស៥០អង្សាសេ នាសប្តាហ៍ខាងមុខ ។

ភាគពាយ័ព្យប្រទេសឥណ្ឌាមានអាកាសធាតុក្តៅយ៉ាងខ្លាំង បន្ទាប់ពីសីតុណ្ហភាពកើនឡើងខ្ពស់ចាប់ពី៤០ ទៅ៤៧អង្សាសេ ខណៈនៅរដ្ឋ Uttar Pradesh ដែលមានមនុស្សរស់នៅច្រើនជាងគេ សីតុណ្ហភាពកើនឡើ់ងរហូតដល់ជាង៤៨អង្សាសេ បណ្តាលឱ្យប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ។.jpg)
មន្ទីរពេទ្យនានាបានទទួលអ្នកជំនាញជាច្រើនដែលខ្វះខាតជាតិទឹក និងដាច់សរសៃឈាមខួរក្បាល (Heatstroke) ដោយសាររាងកាយមិនអាចបញ្ចេញកំដៅទាន់ពេល ។ គ្រូពេទ្យដាស់តឿនឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេស ស្ត្រីមានផ្ទៃពោះប្រឈមនឹងគ្រោះថ្នាក់ជាងមនុស្សធម្មតា ដោយសារខ្វះទឹកក្នុងខ្លួនខ្លាំងបណ្តាលឱ្យងងឹតមុខ និងដាច់សរសៃឈាមខួរក្បាល ហើយប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ ។
ក្រៅពីនេះ ហាមចេញទៅខាងក្រៅផ្ទះនៅពេលអាកាសធាតុក្តៅខ្លាំង (ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៥ល្ងាច) ពីព្រោះចន្លោះពេលនេះកំដៅកើនឡើងខ្លាំង ហើយសម្រាកនៅកន្លែងមានខ្យល់ចេញ-ចូល ផឹកទឹកឱ្យគ្រប់គ្រាន់ ដើម្បីការពារកង្វះខាតទឹក និងស្លៀកពាក់ខោអាវងាយស្រួលបញ្ចេញកំដៅ ។ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជា ៖ វិលមុខ អស់កម្លាំង បេះដូងលោតញាប់ ក្តៅខ្លួនខ្លាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
.jpg)
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាស្ថិតក្នុងតំបន់ត្រូពិក តែងតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាញឹកញាប់ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុនៅឥណ្ឌាកាន់តែក្តៅ និងយូរជាងមុន ដោយសារបម្រែបម្រួលអាកាសធាតុ ។ បើតាមអ្នកជំនាញអាកាសធាតុ ការកើនឡើងកំដៅខុសធម្មតានេះ ដោយសារឥទ្ធិពលនៃបាតុភូត El Nino ដ៏ខ្លាំងក្លា និងបម្រែបម្រួលអាកាសធាតុពិភពលោក ៕










