Home ព័ត៌មានអន្តរជាតិ វត្តមានត្រីទីឡាបយ៉ាខ្មៅក្នុងទន្លេចៅប្រាយ៉ា បង្កការភ័យព្រួយខ្លាំងពីការបាត់បង់មច្ឆជាតិ និងពិបាកទប់ស្កាត់

វត្តមានត្រីទីឡាបយ៉ាខ្មៅក្នុងទន្លេចៅប្រាយ៉ា បង្កការភ័យព្រួយខ្លាំងពីការបាត់បង់មច្ឆជាតិ និងពិបាកទប់ស្កាត់

118
0

ពលរដ្ឋថៃបារម្ភពីការបាត់បង់មច្ឆជាតិគ្រប់ប្រភេទ និងពិបាកទប់ស្កាត់ បន្ទាប់ពីប្រទះឃើញត្រីទីឡាបយ៉ាខ្មៅ (Blackchin Tilapia) រាប់ម៉ឺនក្បាលក្នុងទន្លេចៅប្រាយ៉ា ដែលហូរឆ្លងកាត់ខេត្តសមុទ្រប្រាកាន ទីក្រុងបាងកក និងខេត្តជាច្រើនទៀត ហើយទន្លេនេះជាបណ្តាញទឹកដ៏សំខាន់តភ្ជាប់ទៅកាន់ស្ទឹង បឹងបួរ និងប្រឡាយខ្វាត់ខ្វែងរាប់ពាន់កន្លែង ។ ពួកគេស្នើឱ្យរដ្ឋាភិបាល និងនាយកដ្ឋានជលផលកំណត់វិធានការកម្ចា.ត់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការបំផ្លា.ញប្រព័ន្ធអេកូឡូស៊ី និងការបាត់បង់ពូជត្រីផ្សេងៗ បន្ទាប់ពីទើបឃើញត្រីនេះនៅឆ្នេរសមុទ្រប៉ាតាយ៉ា ខេត្តឈុនបុរី និងត្រាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9Qhfv_1xHRA_IbM9vijjhgL4iT6D23jdpTWqckeJw_48C-h1NorHaOGzNvuDZtExgtN1XTJzDN4bcRS2Fb5l4o05FJH5QE4VMURjs94_YRtQ5jngHm3-dZV1pWzinkDGgbbQ-eP6ukWx67jNf7uMnHZdx26DTkDVs7wEMZpzydhsHOlt0qSHY0HFlCY/s960/photo_2026-05-22_08-22-29.jpg
ការប្រទះឃើញត្រីទីឡាបយ៉ាខ្មៅក្នុងទន្លេចៅប្រាយ៉ា ដែលហូរឆ្លងកាត់ខេត្តសមុទ្រប្រាកាន, ទីក្រុងបាងកក និងប្រឡាយជាច្រើននៅទីក្រុងបាងកកនាពេលនេះ គឺជាសញ្ញាប្រកាសអាសន្នកាន់តែខ្លាំងសម្រាប់ប្រទេសថៃ ដែលបង្ហាញថា ការកើនឡើងនៃពូជត្រីនេះ បានចូលមកដល់ទីតាំងសេដ្ឋកិច្ចដ៏សំខាន់ហើយ ។ កន្លងមក រដ្ឋាភិបាលថៃ និងនាយកដ្ឋានជលផល ធ្លាប់កំណត់វិធានការក្តៅ ដោយបើកយុទ្ធនាការឱ្យពលរដ្ឋចាប់ និងផ្តល់ប្រាក់រង្វាន់គិតជាគីឡូក្រាម រួមទាំងជំរុញឱ្យយកទៅធ្វើជីកសិកម្ម ចំណីសត្វ ធ្វើម្ហូប ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjunZPAg-ukKVWRmGtC2gKOtfGQUji7aB5b6MXgtupxwHxgvDxSeN41tpzXVEVWMjk7umvy72fTI29Qgjn7qiQbuEiiumS4StI9zMKih9ds3AVEUXghW_KKC_OWbhykmYvo1jsrdPgaxmpTBn_SKY49VN55QiquCJ17-vuKmRus5R7wTqBokkAmaNl0rt8/s1280/photo_2026-05-22_08-22-31.jpg

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋខេត្តសមុទ្រប្រាកាន និងក្រុងបាងកក បានឃើញត្រីប្រភេទនេះហែលទាំងហ្វូងៗរាប់ម៉ឺនក្បាលនៅទន្លេចៅប្រាយ៉ា និងទឹកប្រឡាយនានាក្នុងទីក្រុង ពួកគេនាំគ្នាចាប់ពីក្នុងប្រឡាយយកទៅធ្វើម្ហូប ប៉ុន្តែបារម្ភពីទឹកប្រឡាយកខ្វក់ មានក្លិនភក់ គ្មានអនាម័យ ។ អ្នកនេសាទ និងអ្នកអភិរក្សបរិស្ថានថា ការកើនឡើងយ៉ាងឆាប់រហ័សមិនអាចទប់ស្កាត់បានបែបនេះ គឺជាការបំផ្លាញចំណីធម្មជាតិ បំផ្លាញប្រភពទឹក រហូតប៉ះពាល់ដល់សេដ្ឋកិច្ចថៃរយៈពេលយូរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguJmPrcjdUaurg6_15RIPR1nuOaWKb4FLfsX-FzDYr5j3K0xSohM9utq4wnuM8vdSItbDcZMaw6V363uH7nJaBtNlyU7cHt8CjLP3HuQsIDy8_psRPHNotjV5rK41eHhxCOjfhpu0n9RgvUKZkwx56OlC9KJLz-lX4timxHUE-afkyXiAnL0PV-HUeaWQ/s1280/photo_2026-05-22_08-22-29%20(2).jpg

ពលរដ្ឋ ក៏ដូចជាអ្នកអភិរក្សបរិស្ថាន ស្នើឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធប្រញាប់ចុះមកត្រួតពិនិត្យ និងកំណត់វិធានការទប់ស្កាត់ការបង្កាត់ពូជ មុនពេលប្រព័ន្ធអេកូឡូស៊ីតាមបណ្តាខេត្ត និងក្រុងបាងកក រងផលប៉ះពាល់ខ្លាំងជាងនេះ មិនអាចដោះស្រាយបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXI_d7h5oOkWuWqorJmRURFxmHiDBL6aTRXC4-TnCHsFGJH7qjTqNQiQOITr1ORNVdjBDMM3CRX_qg4_kTtKCG21Bp44XTmxnNPCSxYpgc2LdJ5OtpzZO1q3kX3ZXV261Va87x6luuVYXBhWXcF80kvTNYZG8sSgUkriSnJoyBuXVTzbaJHcuAWIIxAlI/s960/photo_2026-05-22_08-22-32.jpg
គួរបញ្ជាក់ថា ត្រីទីឡាបយ៉ាខ្មៅ ឬត្រីទីឡាបយ៉ាចង្ការខ្មៅ គឺស៊ីកូនត្រី កូនបង្គា លៀស និងខ្មៅ ជាអាហារ ។ វត្តមានរបស់វាធ្វើឱ្យប្រទេសថៃប្រឈមនឹងការដាច់ពូជត្រី បង្គា ដោយសារត្រីទីឡាបយ៉ាញី១ក្បាល អាចបង្កើតកូនរហូតដល់៥០០ក្បាលក្នុង១លើក ហើយអាចរស់នៅក្នុងទឹកសាប ទឹកប្រៃ និងទឹកប្រឡាយក្នុងទីក្រុងបាងកក បើទោះជាទឹកកខ្វក់ក៏ដោយ ៕