កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជប៉ុន Tohoku និងសាកលវិទ្យាល័យជាតិសិង្ហបុរី ( National University of Singapore) បានរកឃើញសត្វចាហួយសមុទ្រ (Jellyfish) ប្រភេទថ្មី មានពិសខ្លាំងបំផុតលើពិភពលោក ស្ថិតនៅឆ្នេរសមុទ្រប្រទេសសិង្ហបុរី ក្បែរកោះ Pulau Blakang Mati ដែលបង្កគ្រោះថ្នា.ក់ដល់ជីវិតមនុស្ស បើជួយសង្គ្រោះមិនទាន់ពេល ។

ក្រុមអ្នកស្រាវជ្រាវដាក់ឈ្មោះថា «Chironex blakangmati» វាមានរូបរាងថ្លាស្ទើរតែមើលមិនឃើញនៅក្នុងទឹក និងមានភ្នែកស្មុគស្មាញ ហើយអាចហែលទឹកចាប់ចំណីដោយខ្លួនឯង មិនមែនគ្រាន់តែបណ្តែតខ្លួនលើទឹក ដូចចាហួយសមុទ្រធម្មតានោះទេ ។ ពិសរបស់វាអាចវាយប្រហារបេះដូង ប្រព័ន្ធប្រសាទ សរសៃឈាម ស្បែករបស់មនុស្ស បង្កការឈឺចាប់ខ្លាំង និងធ្វើឱ្យមនុស្សគាំងបេះដូងស្លាប់ភ្លាមៗក្នុងរយៈពេលតែប៉ុន្មាននាទី បើគ្មានការសង្គ្រោះទាន់ពេលវេលា ។.jpg)
ការរកឃើញចាហួយសមុទ្រប្រភេទថ្មីនេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី «Raffles Bulletin of Zoology» ដោយក្រុមអ្នកស្រាវជ្រាវថា ពីដំបូង ពួកគេចាត់ទុកវាជាពូជដូចគ្នានឹងចាហួយសមុទ្រធម្មតាដែរ រហូតដល់យកទៅវិភាគ DNA ទើបដឹងថា នេះជាចាហួយសមុទ្រប្រភេទថ្មី ដែលពិភពលោកមិនធ្លាប់ស្គាល់ពីមុន ។ ការហែលទឹកវិញ ក៏ខុសប្លែកពីចាហួយសមុទ្រធម្មតាដែរ វាត្រូវបានវិវត្តន៍ឱ្យមានលក្ខណៈពិសេសជារបស់ខ្លួន ។

វាស្ថិតក្នុងប្រភេទសត្វ Chironex ដែលត្រូវបានពិភពលោក ទទួលស្គាល់ថា គឺជាសត្វសមុទ្រមានពិសសាហាវ និងគ្រោះថ្នាក់ខ្លាំងបំផុតនៅលើផែនដី ។ បច្ចុប្បន្ន អាជ្ញាធរសិង្ហបុរីបានដាក់ស្លាកសញ្ញានៅតាមឆ្នេរនានាដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរមានការប្រុងប្រយ័ត្នខ្ពស់ពេលចុះលេងទឹកសមុទ្រ ។ .jpg)
អាជ្ញាធរបានណែនាំពីវិធីការពារខ្លួន ដូចជា ៖ ពាក់អាវហែលទឹក ដៃវែង ជើងវែង (Rash Guard) ដើម្បីការពារស្បែក, ពិនិត្យមើលស្លាកសញ្ញាអំពីចាហួយសមុទ្រនៅតាមឆ្នេរ, ហាមហែលទឹកពេលយប់ ឬក្រោយភ្លៀងធ្លាក់ខ្លាំង ។ ប្រសិនបើវាខាំ ត្រូវរត់ឡើងគោកភ្លាមៗ រួចទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ ហាមដាច់ខាតកុំដុសលើស្នាមវាខាំ ឬចាក់ទឹកលើមុខរបួស ពីព្រោះនឹងធ្វើឱ្យពិសកាន់តែរាលដាលខ្លាំង ។
គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាវិញ មានសត្វចាហួយសមុទ្រធម្មតាដែលគ្មានពិស ឬមានពិសតិចតួច (នាំឱ្យរមាស់ស្បែក) រីឯចាហួយសមុទ្រដែលមានពិសខ្លាំងបំផុត កម្រជួបប្រទះណាស់ ៕










