Home តារាជាតិ ជុំវិញជ.ម្លោះនៅលើអនឡាញ លីម តិចម៉េង ស្រាប់តែពោលពាក្យនេះឡើងមក

ជុំវិញជ.ម្លោះនៅលើអនឡាញ លីម តិចម៉េង ស្រាប់តែពោលពាក្យនេះឡើងមក

118
0

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយថ្មីៗនេះសហគមន៍អនឡាញពោរពេញដោយភាពវឹកវរជុំវិញជម្លោះអ្នកលក់អនឡាញហើយរឿងនេះកាន់តែរីករាលដាលធំទៅៗដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមទស្សនាការ Live តំណាលគ្នា ការចែករំលែកបន្ត (Share ) និងបញ្ចេញមតិ(Comment ) ព្រោងព្រាត។ ជុំវិញភាពរឿងរ៉ាវដ៏កក្រើកនាពាក់កណ្តាលឆ្នាំ២០២៦ នេះ តារាចម្រៀង លីម តិចម៉េង ដែលយកចិត្តទុកដាក់ចំពោះប្រទេសជាតិបានចេញមកបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមក្នុងន័យដាស់តឿនស្មារតីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rcBT_cr83N8YiXF6WleK7j4PXI6dbqy7zA5br43ZLS8KOarL7vaY8wJyjLQUIhPvWKYTAAmUy12yJsmRo3haMZ_1-XTRQNi0OdNE-YWGwqXbMi-w3yfAi7WeD9kszE_GtPBx3Oo5j9XUUBsA-3JzHI9j1tvOUgIJHy3TKull2hpt0fWjx4DdA7CG5ck/s1530/image_2026-05-20_14-52-29.png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៩ ឧសភា ថា «សង្ឃឹមថាពុកម៉ែ បងប្អូន មិនបានទុកអោយរឿង ប្រទេសជាតិ រឿងបងប្អូនយើងដែលនៅតាមតំបន់ប្រឈមទាំងអស់ ត្រូវឯកា ! ស្រុកទេសយើងនៅមិនទាន់បានសុខស្រួលបួល នៅឡើយនោះទេ ! 24/07/25 – 19/05/26»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPo34SqBJTQ6J1eonNr9wDK5ecifU3OSvsBtJ55sDYNGCZi1_SFoqvlEuU2gFeU0b_cXRgJZ0BxmVD7m5cWjtxBfiwIRs903lYi-LnasHoCI_skJnZF0HUsO2tmqNfQqpXQX1uVi2-GeOA9OykdaMWvTBcQDyuwK5dTQ5hnvFSpHDkaJitaNACTsNVp_0/s1932/image_2026-05-20_14-52-31.png

សំណេររបស់ លីម តិចម៉េង បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិថាពួកគេមិនភ្លេចនោះទេ ទាំងការឈឺចាប់និងផលលំបាករបស់បងប្អូនភៀសសឹក និងកន្លែងដែលថៃឈ្លានពានយកទៅទាំងខុសច្បាប់។ អ្នកខ្លះក៏បង្ហាញពីភាពរអ៊ូរទាំងដោយសារតែអូសហ្វេកប៊ុកឃើញមានការឈ្លោះប្រកែកគ្នាខ្លាំងជាងរឿងប្រទេសជាតិ ខណៈមនុស្សមួយចំនួនតាមដានគេមានជម្លោះនឹងគ្នាច្រើនជាងតាមដានរឿងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivUI33-f30HKpYatDEkYucBUB-83M-SAqFVUnWu8arUlcaFAOnK5ZqnOmcLrkQCgQ5Om4RirTZ71NS3vuYXBUab3BvJUxZIF2Ovmu-Ya1PFbP7SIM69fefHLGX2Tm9RFBOUfH96EMybtiD812bCzWr0fIvICsq3ZtBBHgrZEMJIxx-Ss3bVshRO4Z_MgA/s1532/image_2026-05-20_14-52-32%20(2).png

គួរឱ្យដឹងថាតារាចម្រៀង លីម តិចម៉េង ត្រូវបានមហាជនមើលឃើញថាលោកជាអ្នកសិល្បៈមួយរូបដែលជាញឹកញយបានបង្ហាញការឈឺឆ្អាលចំពោះប្រទេសជាតិ និងទទួលបានការស្រលាញ់ពីអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6C8-XLFlZHOKsdW_V-JfDQZsMpHtC9erbkaqh6ID5GD0AWcguOTyqMuDBk3FdoohEP1OolRDVrhyOvQinrEw84HkxZ4TqBsUlzveNxo69XQkkVGZ20vkLjxxH8R3KUxYUqayeToxroxtW9v7LtsdXfUaJFnF01ofJUI0we0iNHk4d6XYEYL0NbtbZAXc/s791/image_2026-05-20_14-52-29%20(3).png

ក្នុងពេលមានជម្លោះក្តៅគគុកនៅតាមបន្ទាត់ព្រំដែន តិចម៉េង និងមិត្តភក្តិផ្សេងទៀតបានរួមរួបសាមគ្គីគ្នាជួយជាស្បៀងនិងថវិកាជួយសម្រាលទុក្ខទាហានជួរមុខនិងបងប្អូននៅតាមបន្ទាត់ព្រំដែន។ ទោះបីជាស្ថានការណ៍បច្ចុប្បន្នពុំក្តៅគគុកដូចមុន តារាចម្រៀងរូបនេះបានបង្ហោះសារដាស់តឿន ការពហិការទំនិញថៃរួមទាំងការឈឺចាប់ដែលថៃធ្វើដាក់មកលើប្រទេសកម្ពុជា៕